ព័ត៌មានអន្ដរជាតិ
ទីផ្សារពាណិជ្ជកម្មកើនឡើង ដោយសារវិនិយោគិនមានទំនោរជឿថា ត្រាំ អាចឈ្នះការបោះឆ្នោត
វិនិយោគិនពីជុំវិញពិភពលោកកំពុងផ្ដោតការយកចិត្តទុកដាក់លើលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក ជាពិសេសនៅបណ្ដារដ្ឋប្រទាញប្រទង់ ខណៈតម្លៃឧបករណ៍ «ពាណិជ្ជកម្ម ត្រាំ» មួយចំនួនបានកើនឡើង ក្រោមក្ដីរំពឹងថាលោក ដូណាល់ ត្រាំ នៃគណបក្សសាធារណៈរដ្ឋ អាចនឹងឈ្នះការបោះឆ្នោតសារជាថ្មី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក ប្រាក់ដុល្លារ ទិន្នផលប័ណ្ណរតនាគារ ក៏ដូចជាគ្រីបតូ បានកើនឡើង ដែលបង្ហាញថា អ្នកវិនិយោគិនមានទំនោរជឿថា លោក ត្រាំ អាចនឹងឈ្នះការបោះឆ្នោត ជាជាងលោកស្រីអនុប្រធានាធិបតី ខាម៉ាឡា ហារីស របស់គណបក្សប្រជាធិបតេយ្យ ទោះបីជាលទ្ធផលយ៉ាងណាមិនទាន់អាចកំណត់បាននៅឡើយក្ដី។ ទីផ្សារភាគហ៊ុន គ្រីបតូ ក៏ដូចជាមូលបត្រ ត្រូវបានគេចាត់ទុកថាជា «ពាណិជ្ជកម្ម ត្រាំ» ដែលគេសំដៅលើឧបករណ៍ពាណិជ្ជកម្ម ដែលអាចទទួលបានផលចំណេញ ប្រសិនបើ ត្រាំ ឈ្នះឆ្នោត។
ពេលបញ្ចប់ការជួញដូរកាលពីថ្ងៃអង្គារ (ម៉ោងក្នុងស្រុកអាមេរិក) ផ្សារហ៊ុន S&P 500 បានកើនឡើងប្រមាណ ១,២ ភាគរយ, Nasdaq កើន ១,៣ ភាគរយ ក៏ដូចជា Dow កើនឡើង ១ ភាគរយ រួចជាមួយកំណើនរបស់ផ្សារភាគហ៊ុនផ្សេងៗទៀត។ នៅក្នុងទីផ្សាររូបិយប័ណ្ណ សន្ទស្សន៍តម្លៃប្រាក់ដុល្លារ បានកើនឡើង ១,៥ ភាគរយ។
លុយគ្រីបតូ ក៏បានកើនឡើងកាលពីថ្ងៃអង្គារផងដែរ ដោយកាក់ ប៊ីតខញ (Bitcoin) បានកើនលើស ៧៤ ០០០ ដុល្លារ ដែលជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។ នាពេលកន្លងមក លោក ត្រាំ បានសម្តែងការគាំទ្ររបស់លោកចំពោះលុយគ្រីបតូ ដែលជាហេតុធ្វើឱ្យប៊ីតខញ និងគ្រីបតូ ផ្សេងទៀតឡើងថ្លៃនាពេលនេះ។

ទិន្នផលប័ណ្ណរតនាគាររយៈពេល ១០ ឆ្នាំ បានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៤ ខែ ដល់ប្រមាណ ៤,៤៤៣ ភាគរយ ពិ ៤,២៧៩ ភាគរយ។
គួរគូសបញ្ជាក់ថា វិស័យនៃទីផ្សារអាចឡើងឬចុះខុសគ្នា ដោយផ្អែកលើបេក្ខជននាំមុខក្នុងលទ្ធផលបោះឆ្នោត រាល់ពេលនៃការបោះឆ្នោតប្រធានាធិបតី។ ការនាំមុខលើរបស់ លោកស្រី ហារីស អាចជំរុញឱ្យមានការកើនឡើងនៃទីផ្សារថាមពលបៃតង និងផ្សារភាគហ៊ុននៃផលិតកម្ម ព្រោះគោលនយោបាយរបស់លោកស្រីជំរុញឱ្យមានការចំណាយច្រើន លើហេដ្ឋារចនាសម្ព័ន្ធ ថាមពលស្អាត និងកម្មវិធីសង្គម។
អ្នកវិភាគលើកឡើងថា ការនាំមុខរបស់ លោក ត្រាំ នឹងអនុគ្រោះដល់វិស័យថាមពល ហិរញ្ញវត្ថុ និងឧស្សាហកម្ម ដោយអ្នកវិនិយោគរំពឹងថានឹងបន្តកាត់បន្ថយពន្ធ និងជំហរបទប្បញ្ញត្តិក្នុងស្រុកដែលធូរស្រាលជាដើម៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ