Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​ទទួល​ភ្ញៀវទេសចរបរទេស​​ ១៤ លាន​នាក់ ត្រឹម ១០ ខែ​ ដើមឆ្នាំ​

បានផុស

នៅ

ប្រទេសវៀតណាមបានទទួល​ស្វាគមន៍ភ្ញៀវទេសចរ​បរទេសចំនួន ១​,៤២ លាន​នាក់ គិត​តែ​ក្នុង​ខែ​តុលា ដោយ​កើន​ឡើង​ប្រមាណ​ ២៧,៦ ភាគរយ​ ដែល​ធ្វើ​​ឱ្យ​ចំនួន​ភ្ញៀវទេសចរ​សរុប​ក្នុង​​រយៈពេល​ ១០ ខែ​​ដើម​ឆ្នាំ ​ហក់​​ដល់​ ១៤,១ លាន​នាក់​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ VnExpress ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​​របស់​ការិយាល័យស្ថិតិទូទៅវៀតណាម ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​ បង្ហាញ​ថា​ កូរ៉េខាងត្បូងនៅតែជាប្រភពទេសចរណ៍ឈានមុខគេក្នុងរយៈពេល ១០ ខែដំបូង ដោយមានភ្ញៀវទេសចរចំនួន ៣,៧៣ លាន​នាក់​ បន្ទាប់​មក​គឺ​ចិន​ដីគោល​ (៣,០១ លាននាក់​) តៃវ៉ាន់​ (១,០៦ លាននាក់​)​ សហរដ្ឋអាមេរិក​ និង​ជប៉ុន។ ប្រទេស​ប្រភព​ទេសចរ​ផ្សេង​ៗ​ទៀត​រួម​មាន​ អូស្រ្តាលី​ ម៉ាឡេស៊ី​ ឥណ្ឌូណេស៊ី​ កម្ពុជា​ និង​ថៃ​។

នៅ​ឆ្នាំ​ ២០២៤ នេះ​ វៀតណាម​បាន​កំណត់​គោលដៅ​ទាក់​ទាញ​ភ្ញៀវទេសចរ​បរទេស​ឱ្យ​​បាន​ ១៨ លាន​នាក់​ ពោល​គឺ​ដូច​នឹង​កម្រិត​មុន​វិបត្តិ​កូវីដ១៩។

VnExpress បាន​ផ្សាយ​ថា​ ​វៀតណាម​​បាន​ឈាន​ចូល​ដល់​រដូវ​កំពូល​ ដែល​ចាប់​ផ្ដើម​ពី​ខែ​តុលា ដល់​ខែ​មេសា​ ដោយ​គេឃើញ​មាន​​កប៉ាល់ទេសចរណ៍​ជាច្រើន ​ចាប់​ផ្ដើម​ដឹកភ្ញៀវទេសចរអន្តរជាតិរាប់ពាន់នាក់ មក​ដល់​កំពង់ផែ​ផ្សេង​ៗ​របស់​វៀតណាម​។ ​គេ​មើល​ឃើញ​ថា​ ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ កាន់​តែ​ប្រកួត​ប្រជែង​គ្នា​លើ​ការ​ជំរុញ​វិស័យ​ទេសចរណ៍​ ដែល​សំខាន់​សម្រាប់​សេដ្ឋកិច្ច​ និង​ធ្លាក់ចុះ​ដល់​បាត​ក្នុង​វិបត្តិកូវីដ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម