ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងកើនតិចតួច ក្រោយ ត្រាំ ជាប់ឆ្នោតប្រធានាធិបតីជាថ្មី
តម្លៃប្រេងបានកើនឡើងតិចតួចនៅពេលបើកការជួញដូរនៅថ្ងៃព្រហស្បតិ៍នេះ ដោយហានិភ័យនៃការផ្គត់ផ្គង់ប្រេងក្រោមតំណែងប្រធានាធិបតី ដូណាល់ ត្រាំ និងព្យុះសង្ឃរានៅឈូងសមុទ្រម៉ិកស៊ិក ជាកត្តាជំរុញ ទោះបីជាតម្លៃប្រាក់ដុល្លារ និងប្រេងក្នុងស្ដុកអាមេរិក បានកើនឡើងក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ២៦ សេន ឬ ០,៣៥ ភាគរយ ដោយជួញដូរនៅតម្លៃ ៧៥,១៨ ដុល្លារ/បារ៉ែល។ ចំណែកឯតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានកើនឡើង ១៦ សេន ឬ ០,២២ ភាគរយ ដោយជួញដូរនៅតម្លៃ ៧១,៨៥ ដុល្លារ/បារ៉ែល។
អ្នកជំនាញលើកឡើងថា ការកើនឡើងនេះបណ្ដាលមកពីការព្រួយបារម្ភជុំវិញការជាប់ឆ្នោតជាថ្មីរបស់លោក ត្រាំ ដែលអាចនឹងបង្កការរំខានដល់ការផ្គត់ផ្គង់ប្រេងរបស់អ៊ីរ៉ង់ និងវេណេស៊ុយអេឡា ខណៈព្យុះសង្ឃរា Rafael ដែលកំពុងបក់បោកនៅឈូងសមុទ្រម៉ិកស៊ិក ក៏រួមចំណែកដល់ការឡើងថ្លៃផងដែរ។
កត្តាទាំងអស់នេះ បានជះឥទ្ធិពលលើតម្លៃប្រេងខ្លាំងជាងការឡើងថ្លៃនៃប្រាក់ដុល្លារក្រោយការបោះឆ្នោត និងរបាយការណ៍ដែលថា ស្ដុកប្រេងអាមេរិកកើនឡើងខ្ពស់ជាងការរំពឹងទុក ដែលជាធម្មតាធ្វើឱ្យតម្លៃប្រេងជួញដូរធ្លាក់ចុះ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ