សេដ្ឋកិច្ច
អាកាសយានដ្ឋានតារាសាគរ លើកពេលដាក់ឱ្យដំណើរការនៅដំណាច់ឆ្នាំ ២០២៤
លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា ការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតនៅស្រុកបុទុមសាគរ ខេត្តកោះកុង នឹងត្រូវលើកពេលទៅដាក់ឱ្យដំណើរការនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤។

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នីបញ្ជាក់ថា៖ «ព្រលានយន្តហោះតារាសាគរ ដើមឡើយគ្រោងដាក់ឱ្យដំណើរការនៅថ្ងៃទី ២៨ ខែវិច្ឆិកា ប៉ុន្តែការដ្ឋានសំណង់មិនទាន់បញ្ចប់រួចរាល់ទាន់ពេល ដូច្នេះក្រុមហ៊ុនត្រូវលើកទៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤»។
បើតាមលោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី ការសាងសង់ និងបច្ចេកទេសខ្លះៗ ត្រូវមានការកែតម្រូវឡើងវិញ ទី១ អាគារអ្នកដំណើរត្រូវជួសជុលលាបពណ៌ឡើងវិញ និងបញ្ចប់ការដ្ឋានឱ្យរួចរាល់ ទី២ គំនូសផ្លូវ និងការកាត់ស្មៅជុំវិញផ្លូវរត់ និងផ្លូវហោះ និងឧបករណ៍ប្រើប្រាស់តម្រូវតាមស្ដង់ដារតាមច្បាប់ ទី៣ បញ្ហាអាកាសធាតុត្រូវមានអ្នកព្យាករណ៍អាកាសធាតុ និងទី៣ សន្ដិសុខ ខណៈក្រុមហ៊ុនកំពុងពន្លឿនការងារនេះ។

ក្រុមហ៊ុន Union Development Group (UDG) បានទទួលបានដីសម្បទានពីរដ្ឋាភិបាលវិនិយោគអាកាសយានដ្ឋានតារាសាគរតម្លៃ ២០០ លានដុល្លារ នៅស្រុកបុទុមសាគរ ក្នុងខេត្តកោះកុង។
អាកាសយានដ្ឋានថ្មីនេះ មានផ្លូវយន្តហោះចុះប្រវែង ៣២០០ ម៉ែត្រ ទទឹង ៦០ ម៉ែត្រ ដែលមានសមត្ថភាពអាចទទួលយន្តហោះប្រភេទ A-350-900 និង Boeing 777 ជាដើម។
លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី បានឱ្យដឹងថា ប្រសិនបើដំណើរការជើងហោះហើរតារាសាគរនឹងជួយសម្រួលការធ្វើដំណើរក្នុងស្រុក ចំណេញពេលវេលា បើធៀបនឹងការធ្វើដំណើរតាមផ្លូវគោក និងជួយលើកមុខមាត់ខេត្តកោះកុងថែមមួយកំរិតទៀត ហើយក៏ជាទិសដៅសម្រាប់អ្នកវិនិយោគជាតិ និងអន្តរជាតិ ធ្វើឱ្យខេត្តកោះកុង កាន់តែរីកចម្រើនបន្ថែមទៀត៕


អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ