ព័ត៌មានជាតិ
កម្ពុជារកចំណូលបានជាង៣៧៦លានដុល្លារពីការនាំចេញអង្ករជាង៥សែនតោនក្នុងរយៈពេល ១០
សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងថាក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥០៧ ០២៩តោន គិតជាទឹកប្រាក់ចំនួន៣៧៦.៦៣លានដុល្លារតាម រយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៦។

ជាមួយនឹងការនាំចេញនេះ CRF គូសបញ្ជាក់ថា កម្ពុជាបាននាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២៥៤ ៩៤៥ តោន គិតជាទឹកប្រាក់ចំនួន ១៩៦.៩៣ លានដុល្លារសហរដ្ឋអាមេរិក; ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៩៣ ១៩៧ តោន គិតជាទឹកប្រាក់ចំនួន ៦១.៤៨ លានដុល្លារសហរដ្ឋអាមេរិក; ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ១០០ ៩៩៦ តោន គិតជាទឹកប្រាក់ចំនួន ៦៦.៦១ លានដុល្លារសហរដ្ឋអាមេរិក; និងទៅកាន់ គោលដៅ ៣០ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៥៧ ៨៩១ តោន គិតជាទឹកប្រាក់ចំនួន ៥១.៦១ លានដុល្លារសហរដ្ឋអាមេរិក។
លោក លន់ យ៉េងអគ្គលេខាធិការនៃ CRF បានលើកឡើងថា ជាមួយបរិមាណនាំចេញ ជាង៥សែនតោនក្នុងនោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៣.២១% ប្រភេទអង្ករស ធម្មតា ២១.៧១% អង្ករចំហ៊ុយ ៣.០៤% អង្ករសរីរាង្គចំនួន ១.៧៤% និងអង្ករផ្សេងៗចំនួន ០.៣០% ។

ជាមួយគ្នានេះដែរ លោកថា ក្នុងរយៈពេល១០ខែកន្លងមកនេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៤ ០៣៦ ៣៣៦ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១ ១៨៤.១៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៦% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម និមល បានមានប្រសាសន៍កន្លងមកថា កម្ពុជាបាននិងកំពុងស្វែងរកទីផ្សារថ្មីសម្រាប់ការនាំចេញអង្កររបស់ខ្លួន ជាពិសេសផ្តោតលើប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា រួមទាំងបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានសរុប១៥ រួមទាំងប្រទេសសមាជិកអាស៊ានទាំង ១០ និងដៃគូពាណិជ្ជកម្មចំនួនប្រាំផ្សេងទៀតដូចជាចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី