សេដ្ឋកិច្ច
តម្លៃមាសធ្លាក់ចុះយ៉ាងគំហុក ក្រោយពេលលោក ដូណាល់ ត្រាំ ជាប់ឆ្នោត
តម្លៃហាងឆេងមាសបានធ្លាក់ចុះយ៉ាងគំហុកប្រមាណជាង ១០០ ដុល្លារ ក្នុងមួយតម្លឹងនៅលើទីផ្សារអន្តរជាតិ បន្ទាប់ពីលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ០៥ វិច្ឆិកា ឆ្នាំ ២០២៤។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា តម្លៃហាងឆេងមាសបានធ្លាក់ចុះជិត ១០០ ដុល្លារ ក្នុងមួយអោន ដោយសារតែលទ្ធផលបោះឆ្នោតនៅសហរដ្ឋអាមេរិក។
លោក ឡុង សំណាង យល់ឃើញថា៖ «ការលើកឡើងរបស់លោក ដូណាល់ ត្រាំថា ប្រសិនបើគាត់ឡើងកាន់តំណែងជាប្រធានាធិបតី គាត់នឹងធ្វើឱ្យសហរដ្ឋអាមេរិកល្អប្រសើរជាងមុន មានន័យថា សេដ្ឋកិច្ចអាមេរិកនឹងល្អប្រសើរនៅពេលខាងមុខ ក្នុងអាណត្តិដែលគាត់ឡើងកាន់តំណែង ជាប្រធានាធិបតី អញ្ចឹងបើសេដ្ឋកិច្ចល្អ វារុញច្រានឱ្យលុយដុល្លារក៏ល្អដែរ នេះជាហេតុផលមួយដែលតម្លៃហាងឆេងមាសធ្លាក់ចុះ គឺដោយសារតែលោក ដូណាល់ ត្រាំ ជាមនុស្សដែលមានឥទ្ធិពលក្នុងការជួញដូរតម្លៃហាងឆេងមាស និងសេដ្ឋកិច្ចពិភពលោក»។

ទោះជាយ៉ាងណា លោក ឡុង សំណាង បញ្ជាក់ថា ទំនោរធ្លាក់ចុះនឹងកើតមានបន្តទៀត ប៉ុន្តែនៅយប់ថ្ងៃទី ០៧ ឈានចូលថ្ងៃទី ០៨ ខែវិច្ឆិកានេះ នឹងមានព័ត៌មានធំមួយទៀត ដែលធ្វើឱ្យតម្លៃហាងឆេងមាសមានការប្រែប្រួលខ្លាំង គឺព័ត៌មានកាត់បន្ថយអត្រាការប្រាក់សហរដ្ឋអាមេរិកបន្ថែមទៀត។
ធនាគារកណ្ដាលសហរដ្ឋអាមេរិកបានលើកឡើងថា ខ្លួននឹងរក្សាអត្រាការប្រាក់នៅចន្លោះ ៤% នៅឆ្នាំ ២០២៤ ខណៈអត្រាការប្រាក់បច្ចុប្បន្ននៅ ៥% ហើយយប់នេះ គេព្យាករណ៍ថា នឹងកាត់បន្ថយអត្រាការប្រាក់ ០.២៥% បន្ថែមទៀត នោះមានន័យថា លុយដុល្លារសហរដ្ឋអាមេរិកថមថយ ដែលទាញឱ្យតម្លៃហាងឆេងមាសហក់ឡើងវិញ។
បច្ចុប្បន្នតម្លៃហាងឆេងមាសនៅ ២ ៦៥៦ ដុល្លារ ក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ស្មើនឹង ៣ ២០០ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា។ សម្រាប់ហាងឆេងមាសនៅថ្ងៃទី ០៧ ខែវិច្ឆិកាឆ្នាំ ២០២៤លក់ចេញនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ មានតម្លៃ ៣២២ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?