Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្រ្តីថៃ៖ ថៃ​នឹង​ទទួល​ផល​ចំណេញ​ពី​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បាន​ថ្លែង​នៅ​ថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចរបស់ប្រទេសថៃនឹង​ទទួលបានផលចំណេញពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ​ដោយ​ព្រោះ​មានទំនាក់ទំនងល្អជាមួយ​មហាអំណាច​សេដ្ឋកិច្ច​ទាំង​២​ ហើយនឹងមិនចាំបាច់បែងចែក​បក្ស​ពួក​ក្នុង​ជម្លោះ​នោះ​ទេ​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ថ្លែង​របស់​រដ្ឋ​មន្រ្តី​ថៃ​រូប​នេះ​ ធ្វើ​ឡើង​​​ក្រោយ​លោក​ ដូណាល់ ត្រាំ​ បាន​ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិកសារ​​ជា​ថ្មី​ ដោយ​បង្កើន​ក្ដី​រំពឹង​ទុកពី​ភាព​តាន​តឹង​កាន់​តែខ្លាំង​នៃជម្លោះ​​ពាណិជ្ជកម្ម​ជាមួយ​ចិន​ ជាមួយ​នឹង​គោលនយោបាយ​បង្កើន​ពន្ធ​របស់​លោក​។

លោក​ Pichai បានប្រាប់អ្នកយកព័ត៌មានថា ក្នុងសង្គ្រាមពាណិជ្ជកម្ម ការនាំចូលទំនិញរបស់អាមេរិកនឹងធ្លាក់ចុះ ហើយផលិតផលដែលនាំចេញ​ពី​ថៃគួរ​តែ​ជា​ជម្រើស​ជំនួស​ ​ដែល​មានន័យថាការនាំចេញរបស់ថៃទៅកាន់សហរដ្ឋអាមេរិក នឹង​កើន​ឡើង​។

លោក​គូស​បញ្ជាក់​ថា​៖ «យើងមានតុល្យភាពល្អរវាងសហរដ្ឋអាមេរិក និងចិន​។ ​អាមេរិកាំង​ស្រឡាញ់យើង ចិនស្រឡាញ់យើង យើងមិនចាំបាច់ជ្រើសរើសភាគីទេ»។ លោក​​បន្ថែមថា​ គណៈប្រតិភូធុរកិច្ចអាមេរិក នឹង​មកធ្វើទស្សនកិច្ចនៅប្រទេសថៃក្នុងខែវិច្ឆិកានេះ​ ​ដោយ​​សង្ឃឹម​នាំ​មកជាមួយ​​នូវ​ការ​វិនិយោគបន្ថែមទៀតពីសហរដ្ឋអាមេរិក។

ទោះ​បីជា​យ៉ាង​ណា​ក៏ដោយ​ សេដ្ឋវិទូ​ថៃ​នា​ពេល​កន្លងមក​ បាន​ព្រមាន​ឱ្យ​រដ្ឋាភិបាល​ថៃ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​សម្រាប់​ការ​វិល​ត្រឡប់​ទៅ​កាន់​អំណាច​វិញ​របស់​លោក​ ត្រាំ​ ដោយ​សារ​តែ​វា​នឹង​បង្ក​ជា​ផលវិបាក​សម្រាប់​ថៃ​។ នៅ​ពេល​ដែលភាព​តាន​តឹង​ពាណិជ្ជកម្មអាមេរិក​-ចិនកើន​ឡើង​ ថៃ​អាច​នឹង​ក្លាយ​ជា​ប្រទេស​ផលិតកម្ម​ជំនួស​សម្រាប់​ក្រុម​ហ៊ុន​ចិន​ ដែល​នេះ​ជា​ប្រយោជន៍ ខណៈ​តម្រូវ​ការ​ទំនិញ​ពី​ថៃ​របស់​អាមេរិក​ក៏​អាច​នឹង​កើន​ឡើង​ដូចគ្នា​។

​ប៉ុន្តែ​គោលនយោបាយ​ការពារ​និយមរបស់​ ត្រាំ ​គឺ​ជា​អ្វី​ដែល​ថៃ​ត្រូវ​ប្រុង​ប្រយ័ត្ន​ ជា​ពិសេស​ការ​ដំឡើង​ពន្ធ​ ១០-២០ ភាគរយ​ ដែល​នេះ​អាច​ជះ​ឥទ្ធិពល​លើ​ការ​នាំ​ចេញ​របស់​ថៃ​។ ជាមួយ​គ្នា​នោះ​ លោក ត្រាំ​ មាន​​ទំនោរ​ចង់​ឱ្យ​ក្រុមហ៊ុន​អាមេរិក​​ដាក់​រោងចក្រផលិត​កម្ម​ក្នុង​ស្រុក​របស់​ខ្លួន​ ដែល​វា​អាច​នឹង​ប៉ះពាល់​ដល់​ការ​វិនិយោគ​របស់​ក្រុមហ៊ុនអាមេរិក​នៅ​ក្នុង​ស្រុក​ថៃ​។ លើស​ពី​នេះ​ ថៃ​អាច​ក្លាយ​ជា​ទីផ្សារ​ជំនួស​កាន់​តែ​ធំ​របស់​ផលិតផល​ចិន​ ដែល​វា​នឹង​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​សហគ្រាសធុនតូច​ និងមធ្យម​របស់​ថៃ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៤ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម