Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី​បង្រ្កាប​លើ​គ្រប់​បុគ្គល ដែល​ផ្សព្វផ្សាយ​ល្បែងស៊ីសងអនឡាញ​

បានផុស

នៅ

ប៉ូលិសឥណ្ឌូណេស៊ីបានបង្កើនការបង្រ្កាបរបស់​ខ្លួន​លើ​ការ​ផ្សព្វ​ផ្សាយ​ល្បែងស៊ីសង​តាន​អនឡាញ ក្រោម​ការបញ្ជា​របស់ប្រធានាធិបតីថ្មី​ លោក​ ប្រាបូវូ ស៊ូប៊ីយ៉ានតូ ​ដើម្បីលុបបំបាត់សកម្មភាពខុសច្បាប់នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Jakarta Globe។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​​ការ​បង្រ្កាប​នេះ​ គេ​ឃើញ​មាន​ការចាប់ខ្លួន​កាល​ពី​ពេលថ្មីៗ​ ​ទៅ​លើ​បុគ្គលមានឥទ្ធិពលលើ​បណ្ដាញ​សង្គម​ តារាល្បី​ៗ និងសិស្ស​និស្សិតជាច្រើន​នាក់ ដែលរង​ការ​ចោទ​ប្រកាន់​ពី​បទ​ផ្សព្វផ្សាយគេហទំព័រលេង​ល្បែងស៊ីសង​នៅលើបណ្ដាញ​សង្គម​។​

ក្នុងអំឡុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានរដ្ឋកាលពីថ្ងៃពុធ លោក ប្រាបូវូ បានរំឭកឡើងវិញនូវការប្តេជ្ញាចិត្តរបស់លោកក្នុងការកម្ចាត់ល្បែងស៊ីសង ដោយបន្តវិធានការតឹងរ៉ឹង​ពី​មេដឹកនាំ​ឥណ្ឌូណេស៊ី​ចាស់​ គឺ​លោក ចូកូ​ វីដូដូ​ ដែល​បានបញ្ជាឱ្យបិទទីតាំងល្បែងទាំងអស់។

​កន្លង​មក​ផង​ដែរ​ ប្រធានាធិបតី​ថ្មី​ដដែល​បាន​បញ្ជាក់​ហើយ​ថា​ ​លោកនឹងមិនអត់ឱនឱ្យមន្ត្រីរដ្ឋាភិបាល ឬសមាជិកនៃកងកម្លាំងសន្តិសុខណា ដែលប្រើឥទ្ធិពលរបស់​ខ្លួន​ដើម្បីការពារប្រតិបត្តិការល្បែងស៊ី​សង​អនឡាញនោះទេ។

បើ​តាម​កាសែត​ Jakarta Globe ការ​លេង​ល្បែងស៊ីសង​​តាម​អ៊ិនធឺណិត​បាន​រីក​រាល​ដាល​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​​សូម្បី​តែ​សមាជិក​សភាខ្លះ​​ក៏​បាន​​ចូល​រួម​ដែរ។ ថ្មីៗនេះ មជ្ឈមណ្ឌលរបាយការណ៍ និងវិភាគប្រតិបត្តិការហិរញ្ញវត្ថុ (PPATK) បានបង្ហាញឱ្យឃើញថា សមាជិក​សភាតំណាងជាតិ និងមូលដ្ឋាន​ ជាង​ ១ ០០០ នាក់​ បានចូលរួម​លេង​ល្បែងអនឡាញ ដោយមានការភ្នាល់គ្នា​សរុបគិត​ជា​លុយ​ដល់​ ១,៥ លាន​ដុល្លារ​។ អត្តសញ្ញាណ​​សមាជិក​ទាំង​នោះ​ មិន​ទាន់​ត្រូវ​បាន​គេ​បង្ហាញ​ឱ្យ​ដឹង​នោះ​ទេ​។ ​

ល្បែងស៊ីសង​ គឺ​ជា​ឧក្រិដ្ឋកម្ម​ក្រោម​ច្បាប់​ឥណ្ឌូណេស៊ី ដែល​អាច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រហូត​ដល់​ ៦ ​ឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១ ម៉ោង មុន

ភ្នំពេញក្រោន ឈ្នះ ខេត្តពោធិ៍សាត់ យ៉ាងតានតឹង​ជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេចតេជោ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្សរាប់ពាន់នាក់នៅទូទាំងតំបន់ហ្គាហ្សាអបអរការប្រកាសបទឈប់បាញ់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងមុខងារសាធារណៈ និងក្រសួងសាធារណការ រៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន»

ជីវិតកម្សាន្ដ២ ម៉ោង មុន

Super Junior និងតារា K-POP ល្បីៗកូរ៉េ នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ “ប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល”

ចរាចរណ៍២ ម៉ោង មុន

សមត្ថកិច្ចខណ្ឌដង្កោ ដាក់គោលដៅពិនិត្យជាតិស្រវឹង ឃាត់យានយន្តល្មើស ១០ គ្រឿង យកទៅរក្សាទុក

Sokha Hotels

ព័ត៌មានពេញនិយម