ព័ត៌មានជាតិ
NBC៖ SMEs បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិសុខភាពសកល
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា(NBC) បានលើកឡើងថា សហគ្រាសធុនតូចនិងមធ្យម (SMEs) គឺជាកំលាំងចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្រោយពីការរីករាលដាលនៃជំងឺកូវីដ១៩។

ការលើកឡើងរបស់លោកស្រីធ្វើឡើងក្នុងកិច្ចពិភាក្សាស្តីពី «កិច្ចគាំពារឆ្អឹងខ្នងនៃសេដ្ឋកិច្ច៖ ការជំរុញកំណើនសហគ្រាសធុនតូចនិងមធ្យមជាសកល តាមរយៈនវានុវត្តន៍ឌីជីថល» ក្នុងពិព័រណ៌បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី (Singapore Fintech Festival) នៅប្រទេសសិង្ហបុរី នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកស្រីបណ្ឌិត ទេសាភិបាលបានថ្លែងអំពីវឌ្ឍនភាពនិងសសរស្តម្ភនៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានរំលេចពីតួនាទីកាន់តែសំខាន់នៃសហគ្រាសធុនតូចនិងមធ្យម (SMEs) ក្នុងការជំរុញកំណើនក្រោយវិបត្តិកូវីដ-១៩។ ទន្ទឹមនេះ លោកជំទាវ ទេសាភិបាល ក៏បានលើកឡើងពីកត្តាប្រឈមដែល SMEs បាននិងកំពុងជួបប្រទះ ដូចជាលទ្ធភាពមានកម្រិតក្នុងការទទួលបានហិរញ្ញប្បទាន និងសម្ពាធប្រកួតប្រជែងកាន់តែខ្លាំងក្នុងការពង្រីកប្រតិបត្តិការ ស្របពេលកំណើននៃវិស័យទេសចរណ៍នៅមានកម្រិតនៅឡើយ។

លោកស្រីជា សិរី ក៏បានបង្ហាញពីគំនិតផ្តួចផ្តើមនានារបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យ SMEs ដូចជាការលើកកម្ពស់បរិយាកាសធុរកិច្ច ការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន និងកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងការអភិវឌ្ឍនិងតភ្ជាប់ប្រព័ន្ធទូទាត់កម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។
កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោក ហែម វណ្ណឌីរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញបរិយាកាសគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលដើរតួនាទីសំខាន់ក្នុងការលើកម្ពស់កំណើនសេដ្ឋកិច្ច និងបង្កើតការងារ ជាពិសេសនៅពេលដែលការរីករាលដាលនៃជំងឺកូវីដ១៩ បណ្តាសហគ្រាទាំងនេះបានដើរតួបានទីយ៉ាងសំខាន់ក្នុងការចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ច។
លោកបានលើកឡើងថា៖ «វិស័យឯកជនគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់យើង ហើយវាជាកត្តាចាំបាច់ដែលយើងត្រូវធ្វើការរួមគ្នាដើម្បីកំណត់ និងដោះស្រាយបញ្ហាប្រឈមនានាដែលរារាំងលោករដ្ឋមន្ត្រីបានជម្រាបជូនអំពីកាតព្វកិច្ចរបស់កម្ពុជា ក្នុងនាមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក សមាជិកនៃអង្គការតំបន់ និងជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។

លោកបានលើកទឹកចិត្តឱ្យវិស័យឯកជនខិតខំពង្រឹងប្រតិបត្តិការ និងភាពប្រកួតប្រជែងរបស់ខ្លួន ដែលនឹងជួយពួកគេឱ្យត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់កម្ពុជានៅឆ្នាំ២០២៩ ផងដែរ។
លោករដ្ឋមន្រ្តីបានលើកឡើងថា៖«សហគ្រាសធុនតូច និងមធ្យមត្រូវតែស្វែងរកលក្ខណៈពិសេសរបស់ខ្លួន ព្រោះនៅថ្ងៃខាងមុខ ការប្រកួតប្រជែងនឹងមិនធូរជាងបច្ចុប្បន្នទេ។ ដូច្នេះយើងត្រូវបង្កើតលក្ខណៈពិសេសសម្រាប់ផលិតផលរបស់យើង ទាំងលើគុណភាព រសជាតិ ការប្រើវត្ថុធាតុដើមក្នុងស្រុក លទ្ធភាពស្វែងរកប្រភពដើម និងការអនុវត្តគោលការណ៍ការពារបរិស្ថានជាដើម»៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី