Connect with us

សេដ្ឋកិច្ច

ហាងឆេងមាសហក់ឡើងវិញ បន្ទាប់ពីអាមេរិកទម្លាក់អត្រាការប្រាក់ជាថ្មី

បានផុស

នៅ

បន្ទាប់ពីលទ្ធផលបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលជាប់លោក ដូណាល់ ត្រាំ ធ្វើឱ្យ​តម្លៃហាង​ឆេងមាសធ្លាក់ចុះរហូតដល់ ៩៧ ដុល្លារ ក្នុងមួយអោន ប៉ុន្តែនៅថ្ងៃទី ០៨ ខែវិច្ឆិកានេះ តម្លៃហាង​ឆេង​មាស​បានកើន​ឡើង​ជិត ៧០ ដុល្លារឡើងវិញក្នុងមួយអោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities បាន​ឱ្យ​ដឹងនៅថ្ងៃទី ០៨ ខែវិច្ឆិកានេះថា តម្លៃហាងឆេងមាសបានកើនឡើងវិញរហូតដល់ ២ ៧០០ ដុល្លារ ក្នុងមួយអោន ក្នុងទីផ្សារអន្តរជាតិ ឬស្មើនឹង ៣ ២៥០ ដុល្លារ ក្នុងមួយតម្លឹង នៅ​ប្រទេស​កម្ពុជា ដោយសារតែធនាគារកណ្ដាលសហរដ្ឋអាមេរិក បានកាត់បន្ថយអត្រាការប្រាក់ ០.២៥% មកនៅចន្លោះពី ៤.៥០% ដល់ ៤.៧៥% ធ្វើឱ្យលុយដុល្លារសហរដ្ឋ​អា​មេរិកថមថយ ដែលទាញឱ្យតម្លៃហាង​ឆេង​មាស​​ហក់ឡើងវិញ។

បើតាមលោក ឡុង សំណាង តម្លៃហាងឆេងមាសមានទំនោរកើនឡើង ​ហើយមិនមានព័ត៌មានអ្វីផ្សេងដែលធ្វើឱ្យតម្លៃមាសធ្លាក់ចុះនោះទេ។

បច្ចុប្បន្នតម្លៃហាងឆេងមាសនៅ ២ ៧០០ ដុល្លារក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ឬស្មើនឹង ៣ ២៥០ ដុល្លារក្នុងមួយតម្លឹង នៅ​ប្រទេស​កម្ពុជា។ តម្លៃហាងឆេងមាសនៅថ្ងៃទី ០៨ ខែវិច្ឆិកា​ឆ្នាំ ២០២៤ ​លក់ចេញ​នៅតាមបណ្ដា​ហាងនានា​ក្នុងរាជធា​នីភ្នំពេញ មានតម្លៃ ៣២២ ដុល្លារ ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា១១ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម