ព័ត៌មានអន្ដរជាតិ
វៀតណាមព្រមានឱ្យក្រុមហ៊ុននាំចេញក្នុងស្រុក ប្រុងប្រយ័ត្ននឹងការស៊ើបការពារពាណិជ្ជកម្ម
អ្នកជំនាញវៀតណាមព្រមានក្រុមហ៊ុននាំចេញក្នុងស្រុករបស់ខ្លួន ឱ្យបង្កើនការពង្រឹងខ្លួន និងប្រុងប្រយ័ត្នចំពោះការស៊ើបអង្កេតការពារណិជ្ជកម្ម រួមទាំងការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចតម្លៃរបស់ប្រទេសនាំចេញ ខណៈបន្តប្រមូលផលប្រយោជន៍ពីកំណើននៃតម្រូវការសកល។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

នាយកមជ្ឈមណ្ឌលគាំទ្រផ្នែកច្បាប់ និងអភិវឌ្ឍន៍ធនធានមនុស្ស ក្រោមសមាគមសហគ្រាសធុនតូច និងមធ្យមវៀតណាម លោក Lê Anh Văn បានអំពាវនាវឱ្យក្រុមហ៊ុននាំចេញក្នុងស្រុក រក្សាបាននូវភាពនាំមុខគេ ដោយលើកឡើងពីតម្រូវការតាមដានប្រចាំលើការស៊ើបអង្កេតការពារពាណិជ្ជកម្ម តាមរយៈទីភ្នាក់ងារពាណិជ្ជកម្មរបស់វៀតណាមនៅបរទេស។
លោកបានបន្តថា ការបង្កើតថ្មី ការធ្វើពិពិធកម្ម និងការកែលម្អគុណភាពផលិតផល គឺជាគន្លឹះមូលដ្ឋាន ខណៈក្រុមការងារដែលមានជំនាញច្បាស់លាស់ក្នុងការស៊ើបអង្កេតការពារពាណិជ្ជកម្ម និងប្រព័ន្ធគ្រប់គ្រងដែលពាក់ព័ន្ធ គឺជាកត្តាសំខាន់ពេលមានបញ្ហាប្រឈម។

ការព្រមាននេះ ធ្វើឡើងខណៈការនាំចេញរបស់វៀតណាមដែលល្បីល្បាញដោយសារការប្រកួតប្រជែងផ្នែកកម្លាំងពលកម្ម និងថ្លៃដើមផលិតកម្ម កើនឡើងស្របតាមស្តង់ដារគុណភាពអន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយ ភាពជោគជ័យនេះ បានបង្កជាការប្រុងប្រយ័ត្នសម្រាប់ប្រទេសនាំចូល ដែលជំរុញឱ្យពួកគេប្រើប្រាស់វិធានការការពារពាណិជ្ជកម្ម ដើម្បីការពារឧស្សាហកម្មក្នុងស្រុករបស់ខ្លួន។ នេះបើតាមអនុប្រធានអាជ្ញាធរការពារពាណិជ្ជកម្ម ក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម (MoIT) លោក Truong Thuy Linh។
អ្នកជំនាញវៀតណាមមើលឃើញថា តម្រូវការប្រើប្រាស់ចុងឆ្នាំនៅទីផ្សារធំៗដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប រំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់គ្រឿងអេឡិចត្រូនិក ទំនិញប្រើប្រាស់ និងវិស័យវាយនភណ្ឌវៀតណាម។ ឧស្សាហកម្មវាយនភណ្ឌ នៅតែទទួលបានប្រយោជន៍ ពេលការបញ្ជាទិញនាំចេញពីបង់ក្លាដែសបានប្រែប្រួល។ លើសពីនេះ ទីផ្សារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)ព្យាករថានឹងរក្សានិរន្តរភាពនៃការប្រកួតប្រជែងរបស់វៀតណាម ទាំងក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា