Connect with us

សេដ្ឋកិច្ច

រោងចក្រកែច្នៃដំណាប់ស្វាយ គិរីរម្យ ហ៊្វូដ តស៊ូបើកអាជីវកម្មរហូតទទួលបានជោគជ័យ

បានផុស

នៅ

លោក មាស ហូលី អនុប្រធានក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន ដែលជាក្រុមហ៊ុនកែច្នៃ​ដំណាប់​​ស្វាយ​បានឱ្យដឹងថា ក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន បានចាប់ផ្តើមបង្កើតឡើងនៅឆ្នាំ ២០១៣ និងប្រតិបត្តិការអាជីវកម្មឆ្នាំ ២០១៤។ ក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន ស្ថិតនៅភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំំស្រួច ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាស ហូលី មានប្រសាសន៍នោក្នុងកម្មវិធីពិភាក្សាជាមួយផ្សារមូលបត្រកម្ពុជានៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះថា ដើមឡើយនៃការបង្កើតក្រុមហ៊ុននេះ ដោយសារ​ឪពុក​ម្ដាយ​របស់បងស្រី​ដែលជា​ប្រធានក្រុមហ៊ុន ជាអ្នកចម្ការ​ គាត់ចូលចិត្តចម្ការស្វាយ។

ម្យ៉ាងទៀត នៅខែដែលជោរជន់ដោយស្វាយ តម្លៃស្វាយបានធ្លាក់ចុះ ដោយមើលឃើញបញ្ហានេះ ទើបម្ចាស់ក្រុមហ៊ុនសម្រេចបង្កើតរោងចក្រកែច្នៃដំណាប់ស្វាយនេះតែម្ដង។

លោក មាស ហូលី បានបញ្ជាក់ថា ដើមឡើយបញ្ហាប្រឈមជាច្រើនបានកើតឡើង​ ក្រុមហ៊ុន​បាន​​ចុះកុងត្រាជាមួយក្រុមហ៊ុនមួយក្នុងការដាក់ទុនធ្វើអាជីវកម្មរួមគ្នា ប៉ុន្តែលទ្ធផល​មិនបាន​ដូច​ចិត្តដោយភាគីក្រុមហ៊ុនោះ តម្រូវឱ្យមានលក្ខណ្ឌច្រើន ក៏ភាគីទាំងពី​រសម្រេចបញ្ចប់​កុងត្រាជាមួយគ្នា ហើយ​​យកមកគ្រប់គ្រងខ្លួនឯងវិញ។

លោក មាស ហូលី បានឱ្យដឹងថា ក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន តែងតែព្យា​យាមអភិវឌ្ឍរហូត ផលិតផលកាលពីដំបូងមិនមានអនុវត្តស្ដង់ដារទេ បន្ទាប់មក​បានចាប់ផ្ដើមអនុវត្តជាមូលដ្ឋានមួយអាចរកទីផ្សារជាក់លាក់ណាមួយ ហើយ​មក​ដល់បច្ចុប្បន្នក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន មានស្ដង់ដារខ្ពស់ និងផលិតកម្មដំណាប់ស្វាយខ្ទង់ពាន់តោន ដែលក្រុម​ហ៊ុនមានលទ្ធភាពនាំដំណាប់ស្វាយខ្មែរទៅទីផ្សារអឺរ៉ុប និងអង់គ្លេស ថៃ ចិន ជប៉ុន ហើយត្រៀមនាំទៅអាមេរិកនៅពេលខាងមុខឆាប់ៗ។

លោកថា ផលិតផលដំណាប់ស្វាយរបស់ក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន បានចែក​ចាយ​ក្នុងស្រុកប្រមាណ ៥% ក្រៅពីនោះ នាំចេញទាំងស្រុង។

គិតមកដល់ពេលនេះ កសិដ្ឋាន គិរីរម្យ ហ៊្វូដ ប្រដាក់សិន មានផ្ទៃដីដល់ជាង ៦០០ ហិកតា ក្នុងនោះផ្ទៃដីដាំស្វាយប្រមាណ ៥០០ ហិកតា។ រោងចក្រកែច្នៃដំណាប់ស្វាយបានចាប់ផ្ដើមដំណើរការនៅក្នុងខែតុលា ឆ្នាំ ២០២៤ ដែលផ្ដល់ការងារប្រមាណ ៧០០ កន្លែងនៅរដូវក្ដៅ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥ នាទីutes មុន

Ferdinand ចុចឈ្មោះកីឡាករ ៤ នាក់ឱ្យ Amorim ទិញចូល ទោះ​អស់​លុយ​ប៉ុន្មាន​ក៏យកឱ្យបាន

ព័ត៌មានជាតិ៧ នាទីutes មុន

CRF៖ ការនាំចេញអង្កររបស់វៀតណាម និងថៃនឹងរងផលប៉ះពាល់ខ្លាំងពីគោលនយោបានពន្ធរបស់ត្រាំ

ព័ត៌មានជាតិ៧ នាទីutes មុន

ក្នុងស្ថានភាពតានតឹងផ្នែកពាណិជ្ជកម្ម ជប៉ុនប្រកាសប្រកៀកស្មាជាមួយកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ

កីឡា១៩ នាទីutes មុន

មន្ទីរអប់រំ​ យុវជន​ និង​កីឡា​ ខេត្ត​ពោធិ៍សាត់​ ប្រកាស​រៀបចំ​​ការ​ប្រកួត​ចំបាប់​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​

ព័ត៌មានជាតិ១៩ នាទីutes មុន

ថ្នាក់ដឹកនាំ ចុះសួរសុខទុក្ខយោធិននៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការសម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧

Sokha Hotels

ព័ត៌មានពេញនិយម