ព័ត៌មានជាតិ
កម្ពុជានឹងជំរុញទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាមេរិកកាន់តែរឹងមាំជាមួយនឹងការត្រឡប់មកកាន់អំណាចជាថ្មីរបស់លោក ដូណាល់ ត្រាំ
ជាមួយការជ្រើសតាំងប្រធានាធិបតីថ្មីរបស់ប្រទេសមហាអំណាចពិភពលោកគឺសហរដ្ឋអាមេរិក ដែលលោក ដូណាល់ ត្រាំ នឹងឡើងកាន់តំណែងជាប្រធានាធិបតីទី៤៧ជាថ្មីម្តងទៀត ដែលវានឹងក្លាយជារបត់សេដ្ឋកិច្ច និងនិយោបាយថ្មីមួយទៀតរបស់ពិភពលោក ខណៈប្រទេសនានាទាំងក្នុងតំបន់ និងសកលលោករួមទាំងកម្ពុជា កំពុងតាមដានយ៉ាងដិតដល់ដើម្បីការរៀបចំនូវគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន សំដៅរក្សានូវទំនាក់ទំនងសេដ្ឋកិច្ច ក្នុងការរក្សាបាននូវការនាំចេញទៅអាមេរិក ជាពិសេសទទួលយកនូវលំហូរវិនិយោគចេញ ពីប្រទេសចិនមកក្នុងតំបន់ ដោយសារក្តីរំពឹងថាសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិននឹងកាន់តែឡើងកំដៅ។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/image-345-1-1024x576.png)
ការបោះឆ្នោតនៅអាមេរិក
កាលពីថ្ងៃទី៥ខែវិច្ឆិកា ប្រជាពលរដ្ឋអាមេរិកបានប្រគល់អំណាចពេញលេញតាមរយៈការបោះឆ្នោត ដែលលោក ដូណាល់ ត្រាំ បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណៈរដ្ឋទទួលបានអង្គបោះឆ្នោតរហូតដល់២៩៥លើចំនួនតម្រូវត្រឹម២៧០ដែលគ្រប់គ្រាន់់ដើម្បីឈ្នះកៅអីប្រធានាធិបតីតាមប្រព័ន្ធ៥០%បូក១។ ប្រជាជនអាមេរិកជិត៧៣លាននាក់ បានបោះឆ្នោត គាំទ្រលោក ដូណាល់ ត្រាំ ខណៈគូប្រជែងរបស់លោក គឺលោកស្រី កាម៉ាឡា ហារីស ទទួលបានត្រឹមតែជិត៦៨លានសំឡេង ដែលមានប្រតិភូអង្គបោះឆ្នោត២២៦នាក់ប៉ុណ្ណោះ។
ក្នុងពេលថ្លែងនៅថ្ងៃទី៦ខែវិច្ឆិកា ក្រោយដឹងថា ខ្លួនឈ្នះការបោះឆ្នោតសម្រាប់កាន់ដំណែងប្រធានាធិបតីទី៤៧ លោក ដូណាល់ ត្រាំ មិនបាននិយាយអ្វីសូម្បី«មួយពាក្យ» ដល់បញ្ហាក្រៅប្រទេសជាពិសេសការបញ្ចប់សង្គ្រាមដោយរបៀបណា ឬលឿនរហ័សយ៉ាងណានោះទេ ក្រៅពីនិយាយថ្លែងអំណរគុណដល់ក្រុមគ្រួសារ អ្នកគាំទ្រ និងអ្នកបោះឆ្នោតជាពិសេសនៅក្នុងរដ្ឋប្រទាញប្រទង់គ្នា។
តើបញ្ហាអ្វីខ្លះនឹងកើតឡើងដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចសកលជាមួយវត្តមានលោក ដូណាល់ ត្រាំ?
![](https://www.kampucheathmey.com/wp-content/uploads/2024/11/image-434-1.png)
លោក ដូណាល់ ត្រាំ ដែលប្រកាន់គោលនយោបាយ «អាមេរិកមុខគេ» បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកជាថ្មី ខណៈមានការព្រមានជាបន្តបន្ទាប់ពីសេដ្ឋវិទូជុំវិញគោលនយោបាយការពារនិយម ( Trade Protectionism) ដែលនឹងអាចជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចសកល។
មុនជាប់ឆ្នោត លោក ត្រាំ បានសន្យាថានឹងចេញគោលនយោបាយការពារនិយមរបស់ខ្លួន ដោយបង្កើនពន្ធ ១០-២០ ភាគរយ លើគ្រប់មុខទំនិញ និង ៦០ ភាគរយ លើទំនិញនាំចូលពីចិន។ ការណ៍នេះហើយគឺជាក្ដីបារម្ភដែលថា សេដ្ឋកិច្ចចិននឹងកាន់តែរងការគំរាមកំហែងខ្លាំង នៅពេលអាមេរិកធ្លាក់ក្រោមអំណាចរបស់លោក ត្រាំ នៅអាណត្តិនេះ។
អ្នកវិភាគមើលឃើញថា វិធានការពន្ធរបស់ ត្រាំ នឹងធ្វើឱ្យជម្លោះពាណិជ្ជកម្មកាន់តែក្ដៅឡើងៗ ដែលបន្ថែមបន្ទុកទៅលើសេដ្ឋកិច្ចចិន ដែលបច្ចុប្បន្នពឹងផ្អែកខ្លាំងលើការនាំចេញ ដើម្បីស៊ីសងគ្នានឹងបញ្ហាក្នុងស្រុក។
ជាមួយគ្នានេះដែរ បញ្ហាសេដ្ឋកិច្ចដែលចិនកំពុងជួបប្រទះរួមមានវិបត្តិអចលនទ្រព្យ បំណុលរដ្ឋាភិបាល គ្រួសារ និងសាជីវកម្មខ្ពស់ (៣៥០ ទ្រីលានយន់ ប្រហែល ៣ ដងនៃទំហំសេដ្ឋកិច្ច។ យោងតាម Bank for International Settlements) កម្សោយនៃតម្រូវការក្នុងស្រុក និងសម្ពាធបរិត្តផរណាជាដើម។ យ៉ាងណាមិញ ខណៈលោក ត្រាំ ជាប់ឆ្នោតជាថ្មី ចិនក៏មិនឃើញមានឱកាសណាបែបនេះទៀតដែលអាចឱ្យខ្លួនបញ្ចេញទំនិញពីក្នុងស្រុកបានច្រើនដូចលើកមុនដែរ ចំពេលប្រទេសជាច្រើនរួមទាំងនៅអាស៊ីអាគ្នេយ៍ដែលជាទីផ្សារដ៏ធំមួយសម្រាប់ចិន បានបង្កើនការប្រុងប្រយ័ត្នលើលំហូរទំនិញមកពីចិន។
តើកម្ពុជា និងបណ្តាប្រទេសនានាក្នុងតំបន់រំពឹងអ្វីជាមួយការត្រឡប់មកវិញរបស់លោក ដូណាល់ ត្រាំ?
មន្រ្តីអ្នកនាំពាក្យ និងជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា លោក មាស សុខសេនសានបានថ្លែងមកកាន់កម្ពុជាថ្មីថា ជាមួយវត្តមានរបស់លោក ដូណាល់ ត្រាំ មិនថាតែកម្ពុជា និងបណ្តាប្រទេសនានានៅក្នុងតំបន់ រួមទាំងប្រទេសចិនផងដែរនោះ បានកំពុងត្រៀមខ្លួនក្នុងការរៀបចំនូវគោលនយោបាយនានា ដើម្បីចាប់យកទាំងឪកាស និងបញ្ជៀសនូវហានិភ័យផ្សេងៗដែលអាចនឹងកើនឡើង នៅពេលដែលប្រធានាធិបតីថ្មីរបស់អាមេរិកចូលកាន់តំណែងជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/Meas-Soksensan2-1024x614.jpg)
លោកបានថ្លែងថា៖«រឿងទី១ យើងមើលឃើញនូវឪកាស និងបញ្ហាប្រឈមមួយចំនួនដែរនៃការត្រឡប់មកវិញរបស់លោក ដូណាល់ ត្រាំ។ ប៉ុន្តែអ្វីៗ យើងមិនអាចព្យារករណ៍ឱ្យដូចពីអាណត្តិមុនរបស់គាត់បាននោះទេ ព្រោះអីប្រទេសក្នុងតំបន់ក៏ត្រៀមលក្ខណៈ ហើយប្រទេសចិនក៏បានត្រៀមលក្ខណៈមួយចំនួនដែរ ដូច្នេះនៅក្នុងកិច្ចការនេះគេសុទ្ធតែមានសេណារីយ៉ូរបស់គេដែរ»។
«ចំណែករឿងទី២ យើងក៏ត្រូវមើលឥទ្ធិពលនៃការប្រកួតប្រជែងគ្នា ថាតើវានឹងឈានដល់កម្រិតប៉ុន្មាន? ថាតើវាធ្ងន់ធ្ងរឬវាល្អប៉ុន្មាន? ដូច្នេះយើងនៅចាំតាមដានមើលព្រោះអីយើងមិនទាន់អាចកំណត់បានភ្លាមនោះទេ។ ព្រោះអីអ្វីដែលយើងស្មានទាំងអស់គ្នានោះគឺសុទ្ធតែទៅតាមអ្វីដែលលោកត្រាំគាត់ធ្លាប់បានដឹកនាំកាលពីអាណត្តិមុនទេ ប៉ុន្តែអាណត្តិក្រោយនេះយើងពុំទាន់ឃើញការកំណត់នូវគោលនយោបាយអ្វីនោះទេដោយសារតែលោកទើបតែជាប់ឆ្នោត»។
លោកថា៖«យើងទាល់តែមើលការសម្រេចផ្សេងៗទៀត ដូច្នេះដូចដែលខ្ញុំលើកឡើងថាប្រទេសជាច្រើនក៏បានត្រៀមព្យាករណ៍នូវអ្វីដែលជាឥទ្ធិពលពីការសម្រេចណាមួយរបស់លោក ដូណាល់ ត្រាំ នៅពេលដែលលោកចូលឡើងកាន់អំណាចជាប្រធានាធិបតីនាប៉ុន្មានខែខាងមុខនេះ»។
លោកបានថ្លែងបញ្ជាក់ទៀតថា៖«ខ្ញុំចង់គូសបញ្ជាក់ថាហេតុអ្វីប្រទេសមួយចំនួនដូចជាថៃគាត់សង្ឃឹមពីផលចំណេញនៃការឡើងជាប្រធានាធិបតីរបស់លោកដូណាល់ត្រាំ ដោយសារតែក្រុមហ៊ុនមួយចំនួនអាចនឹងមិនវិនិយោគនៅចិន ដោយពួកគេនឹងបង្វែរការវិនិយោគមកក្នុងតំបន់ដើម្បីរួចពីការដាក់ពន្ធរបស់សហរដ្ឋអាមេរិកដើម្បីទប់ទាល់ជាមួយចិន នេះគឺជាសេណារីយ៉ូមួយដែលបណ្តាប្រទេសទាំងនោះមើលឃើញភ្លាមៗ រួមទាំងយើង ដូច្នេះយើងទាំងអស់គ្នាគឺត្រូវការត្រៀមលក្ខណៈដូចៗគ្នា»។
កាលពីថ្ងៃទី៧ ខែវិច្ឆកា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បានថ្លែងថា សេដ្ឋកិច្ចរបស់ប្រទេសថៃនឹងទទួលបានផលចំណេញពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដោយព្រោះមានទំនាក់ទំនងល្អជាមួយមហាអំណាចសេដ្ឋកិច្ចទាំង២ ហើយនឹងមិនចាំបាច់បែងចែកបក្សពួកក្នុងជម្លោះនោះទេ។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/export-1-1024x614.jpg)
ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា–អាមេរិក
អាមេរិក គឺជាទីផ្សារនាំចេញទំនិញធំជាងគេរបស់កម្ពុជា ដោយភាគច្រើនជាផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូប និងកសិផលមួយចំនួន។ កាលពីខែកក្កដា ឆ្នាំ២០១៦ កម្ពុជាទទួលបានការអនុគ្រោះពន្ធ (GSP)លើមុខទំនិញអ្នកដំណើរទៅកាន់អាមេរិក ។
បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់ពីខែមករាកុម្ភៈ ដល់ខែកញ្ញាឆ្នាំ ២០២៤ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា និងអាមេរិក មានចំនួនសរុប ៧,៨ ពាន់លានដុល្លារ កើនជាង ១០ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមានជាង ៧ ពាន់លានដុល្លារ។ ក្នុងនោះទំនិញកម្ពុជានាំទៅអាមេរិក ចំនួន ៧,៦ ពាន់លានដុល្លារ កើន ១០,៣ ភាគរយ ចំណែកទំនិញអាមេរិកនាំមកកម្ពុជាចំនួន ១៩៣ លានដុល្លារ កើន ៦,៧ ភាគរយ។
ជំហររបស់កម្ពុជាជាមួយប្រធានាធិបតិជ្រើសតាំងថ្មី លោក ដូណាល់ ត្រាំ
![](https://www.kampucheathmey.com/wp-content/uploads/2024/11/IMG_20241106_213218_465-1-1024x576.jpg)
កាលពីល្ងាចថ្ងៃទី០៦ ខែ វិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមព្រឹទ្ធសភានៃកម្ពុជា និងក្នុងនាមខ្លួនសម្ដេចផ្ទាល់ សម្ដេចបានចេញនូវលិខិតអបអរសាទរ និងសូមជូនពរដល់លោក ដូណាល់ ត្រាំ ក្នុងឱកាសដែល បានជាប់ឆ្នោត សាជាថ្មី ជាប្រធានាធិបតីទី៤៧ នៃសហរដ្ឋអាមេរិក។
សម្ដេច ហ៊ុន សែន បានអះអាងថា៖« ការជាប់ឆ្នោតសាជាថ្មីរបស់ លោក ត្រាំ នៅក្នុងមុខតំណែងដ៏ខ្ពង់ខ្ពស់នេះ គឺជាសក្ខីភាពមួយដែល បញ្ជាក់ពីភាពជឿជាក់ និងទំនុកចិត្ត ដែលប្រជាជនអាមេរិកមានចំពោះភាពជាអ្នកដឹកនាំ ចក្ខុវិស័យ និង បទពិសោធទូលំទូលាយរបស់លោក ត្រាំ ទាំងក្នុងវិស័យឯកជន និងសាធារណៈ»។
ស្របពេលដែលកម្ពុជា និងសហរដ្ឋអាមេរិក នឹងប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាមេរិកនៅ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ សម្ដេចតេជោ ជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម និងការ យោគយល់ និងការគោរពគ្នាទៅវិញទៅមក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យប្រាកដជានឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?