ព័ត៌មានជាតិ
កូរ៉េនឹងជួយលើកកម្ពស់ម៉ាកពាណិជ្ជកម្មរបស់កម្ពុជាតាមរយៈដំណោះស្រាយឌីជីថល
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) នឹងជួយក្រសួងពាណិជ្ជកម្មលើគម្រោងចុះសិក្សាជាបឋមលើសំណើគម្រោងរបស់នាយកដ្ឋានកម្មសិទ្ធិ ស្តីពីជំរុញការលើកកម្ពស់ម៉ាកពាណិជ្ជកម្មរបស់កម្ពុជានាពេលអនាគតលើ គន្លឹះនៃការឈានទៅរកការកសាងកេរ្តិ៍ឈ្មោះម៉ាក ពាណិជ្ជកម្មរបស់កម្ពុជាតាមរយៈដំណោះស្រាយឌីជីថលឈានមុខ។

ការប្តេជ្ញានេះត្រូវបានលើកឡើងក្នុងជំនួបរវាងលោកស្រី CHOI Moon Jung នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំប្រទេសកម្ពុជា និងសហការី ជាមួយលោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកាលពីថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ។
នៅក្នុងជំនួបពិភាក្សានេះ លោកស្រី CHOI Moon Jung បានលើកឡើងថា ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានធ្វើការសហការ និងជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការកសាងធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ជូនសិស្ស និស្សិត និងមន្ត្រីរាជការរបស់កម្ពុជាកន្លងមក។

លោក អ៊ុក ប្រជាបានថ្លែងអំណរគុណដល់ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងបានស្វាគមន៍ចំពោះគម្រោងចុះសិក្សាជាបឋមលើសំណើគម្រោងរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ស្តីពី“ជំរុញការលើកកម្ពស់ម៉ាកពាណិជ្ជកម្មរបស់កម្ពុជានាពេលអនាគត៖ គន្លឹះនៃការឈានទៅរកការកសាងកេរ្តិ៍ឈ្មោះម៉ាក ពាណិជ្ជកម្មរបស់កម្ពុជាតាមរយៈដំណោះស្រាយឌីជីថលឈានមុខ”។
លោកបានបន្ថែមថា៖« គម្រោងខាងលើនេះនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញាកម្ពុជា តាមរយៈការបញ្ចូលការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ការធ្វើសមាហរណកម្មទិន្នន័យម៉ាក ការវិភាគទិន្នន័យម៉ាក និងការផ្តល់ប្រឹក្សាយោបល់សម្រាប់សេវាចុះបញ្ជីម៉ាក ជំរុញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា ការលើកកម្ពស់កិច្ចការពារនិងការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកនៃផលិតផលកម្ពុជាលើទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងការជំរុញការវិនិយោគបន្ថែមនៅកម្ពុជា»។
កាលពី ២០២៣ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានបញ្ចប់សេចក្តីព្រាងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ ២០២៣-២០២៨។

សេចក្តីព្រាងនេះ មានចក្ខុវិស័យក្នុងការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជាឱ្យក្លាយទៅជាកម្លាំងចលករមួយលើកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម តាមរយៈការលើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និងផលិតផលរបស់កម្ពុជា និងការបង្កើតស្នាដៃវប្បធម៌។
សេចក្តីព្រាងនេះក៏នឹងជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា ជំរុញគំនិតច្នៃប្រឌិត ការបង្កើតថ្មី និងឧស្សាហកម្មវប្បធម៌ ឱ្យឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ចនិងសង្គមឌីជីថល ព្រមទាំងបដិវត្តឧស្សាហកម្មជំនាន់ទី ៤ ដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យនៅកម្ពុជាឆ្នាំ ២០៥០៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ