ព័ត៌មានជាតិ
អ្នកជំនាញ៖កម្ពុជារំពឹងថាការកាត់បន្ថយអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិកទាក់ទាញលំហូវិនិយោគ
អ្នកនៅក្នុងវិស័យហិរញ្ញវត្ថុបានលើកឡើងថា ការកាត់បន្ថយអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក(Fed) នឹងទាក់ទាញលំហូរវិនិយោគមកកាន់បណ្តាប្រទេសនានានៅក្នុងតំបនអាស៊ី-ប៉ាស៊ីហ្វិករួមទាំងកម្ពុជា ប៉ុន្តែព្រមានថាធនាគារកណ្តាលនៃប្រទេសទាំងនោះត្រូវចេះរៀបចំនូវគោលនយោបាយដ៏បត់បែនដើម្បីទាញយកប្រយោជន៍ បញ្ជៀសនូវការកើនឡើងនៃអតិផរណា និងការប្រែប្រួលអត្រាប្តូរបាក់។

ធនាគារកណ្តាលអាមេរិក កាលពីខែកញ្ញា បានកាត់បន្ថយអត្រាការប្រាក់ប្រមាណ 0,៥%។ សមាជិកក្រុមប្រឹក្សានៃ Fed បានព្យាករថា នឹងមានការកាត់បន្ថយអត្រាការ 0,៥% បន្ថែមទៀតនៅឆ្នាំនេះ ហើយការបន្ធូរបន្ថយការប្រាក់របស់ Fed នេះអាចនឹងបន្តរហូតដល់ឆ្នាំ ២០២៥។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីថា សម្រាប់ការកាត់បន្ថយឬតម្លើងអត្រាការប្រាក់ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកគឺជារឿងតែងតែងកើតឡើងជារឿយៗនៅពេលដែលពួកគាត់ចង់កាត់បន្ថយអត្រាអតិផរណាក្នុងប្រទេសខ្លួន។

លោកបានពន្យល់ថា៖«កាលពីដើមឡើយសហរដ្ឋអាមេរិកទទួលរងនូវការកើនឡើងនៃអត្រាអតិផរណាខ្ពស់ ដូច្នេះសម្រាប់ការតម្លើងអត្រាការប្រាក់នេះគឺប្រាកដណាស់វានឹងប៉ះពាល់ដល់ប្រទេសយើងច្រើន។ ដូច្នេះអ្នកវិនិយោគមួយចំនួនដែលដាក់ប្រាក់បញ្ញើរប្រហាក់ប្រហែលឬកទាបជាង ដូច្នេះពួកគាត់នឹងដកលុយនេះទៅវិនិយោគនៅក្រៅប្រទេសវិញ»
«ប៉ុន្តែនៅពេលដែលពួកគាត់បញ្ចុះអត្រាការប្រាក់មកវិញគឺវាផ្តល់ផលល្អច្រើនជាងផលអាក្រក់ ធ្វើឱ្យសេដ្ឋកិច្ចជាទូទៅមានលំហូរសាច់ប្រាក់ក្នុងសេដ្ឋកិច្ចកាន់តែច្រើនឡើងវិញ។ ដូច្នេះសម្រាប់កម្ពុជាយើងគឺកាន់តែល្អ ដោយសារតែនៅពេលអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិកកាន់តែទាប ដូច្នេះសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុអាចមានលទ្ធភាពខ្ចីលុយពីក្រៅប្រទេសកាន់តែថោក ដូច្នេះគាត់អាចផ្តល់កម្ចីដល់អតិថិជនក្នុងអត្រាកាន់តែទាបបានផងដែរ»។ នេះបើយោងតាមលោក តូច ចៅចេក។
ជាមួយគ្នានេះដែរ សម្រាប់វិស័យធនាគារ នៅពេលដែលអត្រាការប្រាក់របស់ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកកាត់បន្ថយ ដូច្នេះអ្នកវិនិយោគមួយចំនួនគេប្រាដកណាស់នឹងមិនដាក់លុយនៅក្រៅប្រទេសទៀតនោះទេដោយសារតែការប្រាក់ថោក ដូច្នេះពួកគាត់អាចងាកមកដាក់លុយនៅកម្ពុជាវិញដោយសារការប្រាក់អាចខ្ពស់ជាងបន្តិចដែរ។

លោក Matteo Lanzafame អ្នកវិភាគសេដ្ឋកិច្ចរបស់ ADB បានលើកឡើងនៅក្នុងបណ្តាញសង្គមរបស់ខ្លួនកាលពីថ្ងៃទី៨ ខែវិច្ឆិកានេះថាការកាត់បន្ថយអត្រាការប្រាក់របស់Fed អាចនឹងធ្វើឱ្យ បណ្តាធនាគារកណ្តាលនៅក្នុងតំបន់នេះ ប្រឈមមុខភាពស្មុគស្មាញ នៅពេលដែលពួកគេឆ្លើយតបនឹងការផ្លាស់ប្តូរគោលនយោបាយនេះ។
លោកថា៖«ការកាត់បន្ថយអត្រាការប្រាក់នេះ មានការអនុញ្ញាតឱ្យធនាគារកណ្តាលអាចបន្ធូរបន្ថយគោលនយោបាយសេដ្ឋកិច្ច ដើម្បីលើកកម្ពស់តម្រូវការក្នុងស្រុកនិងការកើនឡើងតាមរយៈការ មិនធ្វើឱ្យមានការបង្ហូរទុននិងការធ្វើឱ្យធ្លាក់ចុះអត្រាប្តូរប្រាក់»។
ទោះបីជាយ៉ាងណា លោកថា អ្នកធ្វើគោលនយោបាយត្រូវតែប្រើប្រាស់នូវវិធីសាស្រ្តនានាដើម្បីរក្សាបាននូវតុល្យភាពនិងស៊ីសង្វាគ្នាដើម្បីអនុវត្តន៍នៅក្នុងប្រទេស ដើម្បីរៀបចំយុទ្ធសាស្រ្តទប់ទាល់នៃការដែលអាចកើនឡើងអត្រាអតិផរណា ការប្រែប្រួលនៃអត្រាប្តូរប្រាក់ និងលំហូរវិនិយោគ។

លោកបានគូសបញ្ជាក់ថា អត្រាការប្រាក់ទាបនៅសហរដ្ឋអាមេរិក អាចជំរុញឱ្យលំហូរទុនទៅកាន់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ជំរុញកំណើនទីផ្សារមូលបត្រនិងតំលៃភាគហ៊ុនក្នុងតំបន់នេះ។ ការណ៍នេះអាចផ្ដល់ចន្លោះដកដង្ហើមសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយ។ ប៉ុន្តែសម្រាប់ការរផ្លាស់ប្តូរគោលដៅដ៏ធំ ក្នុងការវិនិយោគរយៈពេលខ្លី អាចបង្កើនភាពអស្ថិរភាពនៃទីផ្សារហិរញ្ញវត្ថុ។
លោកបានថ្លែងបន្តទៀតថា៖«ជារួម ការកាត់បន្ថយអត្រាការប្រាក់នាពេលថ្មីៗនេះដោយធនាគារកណ្តាលសហរដ្ឋអាមេរិកបង្ហាញពីឱកាស និង បញ្ហាប្រឈមសម្រាប់ធនាគារកណ្តាលនៅអាស៊ី និងប៉ាស៊ីហ្វិក។ អ្នកបង្កើតគោលនយោបាយត្រូវតែប្រកាន់យកនូវវិធីសាស្រ្តប្រកបដោយតុល្យភាពនិងជាក់លាក់សម្រាប់ប្រទេស ដើម្បីដោះស្រាយសម្ពាធអតិផរណា ការប្រែប្រួលអត្រាប្តូរប្រាក់ និងលំហូរចូលមូលធន ដែលអាចកើតមាន»៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ