Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​បញ្ជា​ឱ្យ​​ TSMC ឈប់​ផ្គត់​ផ្គង់ចិ​ន​ នូវ​​បន្ទះ​ឈីប​ប្រើ​ក្នុង​កម្មវិធី​ AI

បានផុស

នៅ

សហរដ្ឋអាមេរិកបានបញ្ជាឱ្យក្រុមហ៊ុនផលិត​បន្ទះឈីប​យក្ស​របស់​កោះ​តៃវ៉ាន់ Taiwan Semiconductor Manufacturing Co (TSMC) បញ្ឈប់ការផ្គត់​ផ្គង់​បន្ទះ​ឈីប​ទំនើប​ទៅ​ឱ្យ​អតិថិជនចិន​ ដែល​អាច​យក​ទៅ​ប្រើ​សម្រាប់​កម្មវិធីបញ្ញាសិប្បនិមិត្ត (AI) ចាប់ពីថ្ងៃចន្ទនេះទៅ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ បាន​ចុះ​ផ្សាយកាល​ពី​ថ្ងៃ​អាទិត្យ​​ដោយ​ស្រង់​សម្ដី​ប្រភព​ដឹក​ច្បាស់​ពី​បញ្ហា​នេះ​ថា​ ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ បានផ្ញើលិខិតមួយច្បាប់ទៅកាន់​ក្រុមហ៊ុន​ TSMC ដោយដាក់ការរឹតបន្តឹងលើការនាំចេញលើបន្ទះឈីប​ទំនើប​ៗ​ ដែល​រចនា​ឡើង​សម្រាប់​ចិន​ ដើម្បី​ប្រើ​ក្នុង​កម្មវិធី​ ​AI Accelerator និងអង្គដំណើរការក្រាហ្វិក (GPU)។

ការបញ្ជាទិញរបស់សហរដ្ឋអាមេរិក ធ្វើ​ឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណេះ បន្ទាប់ពី TSMC បានជូនដំណឹងទៅ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ ថា បន្ទះឈីបមួយរបស់​ខ្លួន​ត្រូវបានរកឃើញនៅក្នុងប្រព័ន្ធដំណើរការAI របស់​ក្រុមហ៊ុនបច្ចេកវិទ្យា​យក្ស​ចិន​ Huawei ដែល​ជាប់​ក្នុង​បញ្ជី​រឹត​បណ្ដឹង​ពាណិជ្ជកម្ម​របស់​អាមេរិក​។

​កាល​ពី​ខែ​មុន​ TSMC បានផ្អាកការនាំចេញឈីប​ទៅកាន​ក្រុមហ៊ុន​រចនាបន្ទះឈីប​មាន​មូលដ្ឋាន​នៅ​ចិន​ ឈ្មោះ Sophgo បន្ទាប់ពីបន្ទះឈីបរបស់​ខ្លួន​ត្រូវគ្នានឹងបន្ទះឈីប ដែល​​បំពាក់​លើ​ប្រព័ន្ធដំណើរការ AI របស់​ Huawei។ ជុំវិញ​សេចក្ដីរាយការណ៍​ចុង​ក្រោយ​ ប្រភព​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​រ៉យទ័រ​ថា​ ជា​លទ្ធផល​នៃ​ការ​បញ្ជារ​បស់​ក្រសួង​ពាណិជ្ជកម្ម​ ក្រុមហ៊ុន​​ TSMC បានជូនដំណឹងដល់អតិថិជន​របស់​ខ្លួន ​ថា​នឹង​ផ្អាក​ការ​ផ្គត់​ផ្គង់​ចាប់​ពី​ថ្ងៃ​ចន្ទ​តទៅ​។​

ចំណែក​ឯ​ក្រសួងសេដ្ឋកិច្ចរបស់តៃវ៉ាន់វិញ​ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ទៅ​កាន់​រ៉យទ័រ​ថា​៖ «ក្រុមហ៊ុន TSMC បានពិភាក្សាជា​ប្រចាំ​ជាមួយរដ្ឋាភិបាលលើបញ្ហាត្រួតពិនិត្យការនាំចេញ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុន​នឹងគោរពតាមបទប្បញ្ញត្តិក្នុងស្រុក និងអន្តរជាតិ»។

គួរ​គូស​បញ្ជាក់​ថា​ ការ​រឹតត្បឹត​លើ​ការ​នាំ​ចេញ​បច្ចេក​វិទ្យា​ទំនើប​ រួម​ទាំង​បន្ទះ​ឈីប​ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​របស់​អាមេរិក​ ដែល​ព្រួយ​បារម្ភ​ខ្លាច​ចិន​យក​វា​ទៅ​ប្រើ​ ដើម្បី​ធ្វើ​ទំនើប​កម្ម​យោធា​។ ការណ៍​​នេះ​ ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​ភាព​តាន​តឹង​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំង២​ កាន់តែ​ធ្ងន់ធ្ងរ​ផង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម២៤ នាទីutes មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ៣០ នាទីutes មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ៥៥ នាទីutes មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

នយោបាយ៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម