ព័ត៌មានជាតិ
កម្ពុជានឹងរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជា-ចិននៅខេត្តសៀមរាបនាដើមខែធ្នូ
ក្រសួងទេសចរណ៍នឹងធ្វើការរៀបចំ«ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន (Cambodia-China Travel Fair)» ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេចរចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកាលពីថ្ងៃទី៨ ខែវិច្ឆិក ក្រសួងបានអំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែករដ្ឋ-ឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបថា ដើម្បីបន្តអនុវត្ត យុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» និងយុទ្ធនាការ ឆ្នាំទស្សនា សៀមរាប ២០២៤» ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន នឹងរៀបចំ «ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន (Cambodia-China Travel Fair) ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
«ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែករដ្ឋ-ឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាប និងចូលរួមផ្សព្វផ្សាយ ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិនខាងលើនេះដល់ដៃគូពាក់ព័ន្ធឱ្យបានទូលំទូលាយ»។ នេះបើយោងតាមក្រសួង។
ក្រសួងបានលើកឡើងថា ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន រំពឹងថានឹងមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ជាអ្នកទិញចិន (Chinese Buyers) ចំនួន ៥០ក្រុមហ៊ុន អ្នកលក់ចិន (Chinese Sellers) ចំនួន ៥០ក្រុមហ៊ុន និងអ្នកលក់កម្ពុជា (Cambodian Sellers) ចំនួន ១០០ក្រុមហ៊ុន និងអ្នកសារព័ត៌មានកម្ពុជា-ចិន (Media) ចំនួន ៥០ស្ថាប័ន ដោយនឹង មានកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយទេសចរណ៍កម្ពុជា ការផ្គូផ្គងអាជីវកម្ម (Business Matching) កម្មវិធី ទស្សនកិច្ចគោលដៅទេសចរណ៍មុន និងក្រោយពិព័រណ៍ (Pre-Tours and Post-Tours) និងកម្មវិធីផ្សេងៗជា ច្រើនទៀត។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា កំណើនភ្ញៀវទេសចរចិនគឺជាឱកាសដ៏សំខាន់ មិនត្រឹមតែជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសវិនិយោគក្នុងវិស័យផ្សេងៗទៀតផងដែរ។
លោកបានបន្តថា៖ «កម្ពុជាត្រូវបានគេព្យាករថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៧ លាននាក់ ក្នុងនោះមានភ្ញៀវទេសចរចិនជាង ២ លាននាក់នៅឆ្នាំ ២០២៥ខាងមុខនេះ»។
របាយការណ៍របស់ក្រសួងទេសចរណ៍បានចេញផ្សាយកាលពីថ្ងៃអាទិត្យថា ប្រទេសកម្ពុជាស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៦០៧ ៥៤២នាក់ក្នុងរយៈពេល៩ខែនៃឆ្នាំ ២០២៤ ដោយកើនឡើងជិត៥០%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ដដែលបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរចិនមានចំនួន ១២,៦៥ ភាគរយនៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៤,៨ លាននាក់ដែលបានមកដល់ប្រទេសកម្ពុជាក្នុងអំឡុងពេល៩ខែដំបូងនៃឆ្នាំនេះ។
ក្នុងឆ្នាំ២០២៣ កម្ពុជាំបានទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៤៥ លាននាក់ ដែលបានបង្កើតប្រាក់ចំណូលសរុបចំនួនជាង៣ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមក្រសួងទេសចរណ៍៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?