Connect with us

សេដ្ឋកិច្ច

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិគ្រោងរៀបចំឡើង ៣ ថ្ងៃ នៅដើមខែធ្នូ

បានផុស

នៅ

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ គ្រោងរៀបចំធ្វើឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៤ នៅមជ្ឍមណ្ឌលពិព័រណ៍កោះពេជ្រ។

រូបភាពឯកសារ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិព័រណ៍នេះនឹងដាក់តាំងបង្ហាញ លក់សម្ភារបរិក្ខា ឧបករណ៍ និងគ្រឿងចក្រសំណង់គ្រប់ប្រភេទ ព្រមទាំងមានអចលទ្រព្យ ធនាគារ និងសេវាកម្មជាច្រើនទៀត ជាពិសេសក៏មានការចូលរួម​ពីបណ្ដា​ប្រទេស​នានាជាច្រើន។

ពិព័ណនេះ មានកម្មវិធីជាច្រើនដូចជា ការបញ្ចុះតម្លៃជាច្រើនទៅលើមុខទំនិញល្អៗ ស្ដង់ដារខ្ពស់ និងទទួលជ្រើសរើសបុគ្គលិកជាច្រើនផ្នែក ព្រមទាំងការចែកកាដូហ្វ្រីដល់អ្នកចូល​ទស្សនាដ៏ច្រើនមិនធ្លាប់មាន។

មានវគ្គបង្រៀនខ្លីៗ ពីគ្រូជំនាញជនជាតិបរទេស និងទទួលទានអាហារដោយឥតគិតថ្លៃ។ មានសំណេះសំណាលធុរកិច្ចសំណង់រវាងអ្នកផ្គត់ផ្គង់ និងអ្នកមានតម្រូវការជាពិសេស​ក៏មាន​ការចែករំលែកព័ត៌មាននៃការវិនិយោគ និងការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យ​ដោយ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និង​សំណង់, លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវ សែ ប្រធានសមាគមអ្នកសាងសង់ និងជាអគ្គនាយក OCIC៕

រូបភាពឯកសារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម