Connect with us

ព័ត៌មានជាតិ

​ថៃនឹងបង្កើតគណៈកម្មាធិការបច្ចេកទេសចំរុះ ដើម្បីបើកផ្លូវចរចារជាមួយកម្ពុជាលើ OCA ក្នុងខែវិច្ឆិកានេះ

បានផុស

នៅ

នាយករដ្ឋមន្រ្តីថៃលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា​ (Paetongtarn Shinawatra) បាន​លើក​ឡើងថា  ការចរចារលើតំបន់ដែនសមុទ្រមានជម្លោះក្រោមអនុស្សរណៈនៃការយោគយល់គ្នា(MoU) ឆ្នាំ ​​២០០១នៃតំបន់ឧស្ម័នប្រេងត្រួតស៊ីគ្នា​រវាងកម្ពុជា-ថៃ (OCA)នឹងចាប់ផ្តើមឡើងវិញ បន្ទាប់ពីគណៈកម្មាធិការបច្ចេកទេសចំរុះ (JTC) ត្រូវបានបង្កើតឡើងនៅពាក់កណ្តាលខែវិច្ឆិកានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើយោងតាមសារព័ត៌មានថៃបាងកកប៉ុស្តិ៍​ដកស្រង់សំដីលោកស្រី ផែតងតាន ​កាលពីថ្ងៃសុក្រថា លោកស្រីបានបញ្ជូនសារទៅកាន់លោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គលើកទី៨ នៅទីក្រុងគុនមីង ប្រទេសចិន។

​លោកស្រី​ថា​ការបង្កើត JTC ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅពេលដែលនាងត្រឡប់ទៅប្រទេសថៃវិញនៅថ្ងៃទី ១៨ ខែវិច្ឆិកាពីកិច្ចប្រជុំកំពូល Apec នៅប្រទេសប៉េរូដែលគ្រោងធ្វើនៅថ្ងៃទី ១០-១៦ ខែវិច្ឆិកា។ លោកស្រីនិយាយថា៖«នៅពេលនោះ JTC នឹងបន្តការពិភាក្សាក្រោម MoUដែលមានស្រាប់»។

​ឆ្លើយតបទៅនឹងការអំពាវនាវរបស់គណបក្ស Palang Pracharath ដែលទាមទារឱ្យរដ្ឋាភិបាលលុបចោល MoU នោះ លោកស្រីផែតងតានបានរំលឹកឡើងវិញថា MoU ដើរតួជាក្របខណ្ឌចម្បងសម្រាប់ការចរចាតំបន់​ត្រួតស៊ីគ្នា (OCA)។ លោក​ស្រី​បាន​និយាយ​ថា ការ​សម្រេច​ចិត្ត​ឯកតោភាគី​របស់​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​ដក​ MoU អាច​នាំ​ឱ្យ​មាន​​ផល​អវិជ្ជមាន។

​លោកស្រីបាននិយាយថា៖«ការលុបចោលជាឯកតោភាគីនៃ MoU អាចធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹង។ ប្រទេសទាំងពីរគួរតែពិភាក្សា និងដោះស្រាយការខ្វែងគំនិតគ្នានេះ» ។

តំបន់ទាមទារត្រួតស៊ីគ្នាកម្ពុជា​-ថៃ​ មាន​ទំហំ​ប្រហែល​ ២៦ ០០០ ​គីឡូម៉ែត្រការ៉េ​ក្នុងឈូងសមុទ្រថៃ និង​ត្រូវ​បាន​ប៉ាន់ប្រមាណពីមុន​ថា ​អាច​មាន​កំណប់ឧស្ម័នធម្មជាតិរហូតដល់ ១១ ទ្រីលាន​ហ្វីតគូប ក៏ដូចជាបរិមាណដ៏ច្រើននៃប្រេង​កាត។ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ រវាង​ថៃ និងកម្ពុជា បានគូសបញ្ជាក់អំពីក្របខណ្ឌដែលបានព្រមព្រៀង​ដើម្បី​ដោះស្រាយជម្លោះដែនសមុទ្រ ប៉ុន្តែ​​ភាពតានតឹងផ្នែកនយោបាយ និងបញ្ហាជុំវិញការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំង២ បាន​រួម​ចំណែក​ធ្វើ​ឱ្យ​ការ​ពិភាក្សា​ស្ដី​ពី​តំបន់​ត្រួតស៊ីគ្នា​ត្រូវ​ជាប់​គាំង។

បើតាមលោកស្រីផែតងតាន ​បាន​បញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាជន​ថៃ​ថា ថៃ​នឹង​មិន​មាន​ការ​លំបាក​ក្នុង​ការ​ចរចា​ក្រោម MoU នោះ​ទេ។ «ប្រទេសទាំងពីរបានបកស្រាយនូវ OCA ខុសគ្នា។ នោះហើយជាមូលហេតុដែល MoU ចាំបាច់ដើម្បីដោះស្រាយលើភាពខុសគ្នានេះ» ។

​កាលពីចុងខែតុលា ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស និងក្រសួងថាមពលអាមេរិក លោក Geoffrey R. Pyatt និងលោក Andrew Light ​បានជួបសន្ទនាទ្វេភាគីជាមួយលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅសឹង្ហបុរី ​គាំទ្រផែនការចរចារលើការរុករកប្រេង និងឧស្ម័នក្នុងតំបន់ឧស្ម័នប្រេងត្រួតស៊ីគ្នា​រវាងកម្ពុជា-ថៃ (OCA)ដើម្បីបម្រើជាប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៤ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៨ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១៤ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច១០ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម