Connect with us

សេដ្ឋកិច្ច

ពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ កើនទំហំទឹកប្រាក់ដល់ជាង ៤៥ ពាន់លានដុល្លារ នៅក្នុងរយៈពេល ១០ ខែ

បានផុស

នៅ

នៅក្នុងរយៈពេល ១០ ខែ គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបាននូវទំហំប្រមាណជាង ៤៥ ពាន់លានដុល្លារ កើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ នេះ​បើយោង​តាម​​ទិន្ន​​ន័យ​របស់អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ចេញផ្សាយនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យរបស់ GDCE ដដែលបានបង្ហាញថា ការនាំចេញទំនិញ​របស់​កម្ពុជា ​​មានទំហំទឹកប្រាក់ ២១,៥៧ ពាន់លានដុល្លារ កើនឡើង ១៦% ចំណែកឯការនាំទំនិញចូល​មកវិញមាន​ទំហំ​ទឹកប្រាក់ ២៣,៤៩ ពាន់លានដុល្លារ កើន ១៧%។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាបានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៤នេះ តម្រូវការបញ្ជាទិញនៅក្នុងវិស័យវាយនភណ្ឌកើនឡើង នៅទីផ្សារអន្តរជាតិ ដូចជាអាមេរិក និងអឺរ៉ុប ធ្វើឱ្យការនាំចេញរបស់​កម្ពុជា​មាន​កំណើន។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤​ នេះថា ទំនាក់ទំនងល្អរវាងកម្ពុជា និងអន្តរជាតិ, ទំនាក់ទំនងល្អរវាងនិយោជក និងអ្នកទទួលទិញ នៅអន្តរជាតិ និងគុណភាពទំនិញរបស់កម្ពុជា ធ្វើឱ្យការនាំចេញមានកំណើន។

លោកបន្តថា រដ្ឋាភិបាលកម្ពុជា អាចបំពេញតាមលក្ខខណ្ឌរបស់រដ្ឋាភិបាលដែលមានតម្រូវការ ហើយការបញ្ជាទិញពីកម្ពុជា ផ្ដោតលើទំនិញកាត់ដេរ សម្លៀកបំពាក់ និងសម្ភារធ្វើដំណើរ ដែលមានស្បែកជើងជាដើម សុទ្ធតែជាទំនិញអាទិភាព ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា ដែលនាំទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

លោកបណ្ឌិត ហុង វណ្ណៈ យល់ឃើញថា៖ «ការទទួលទិញទំនិញវាយនភណ្ឌ សម្លៀកបំពាក់ដ៏ច្រើន គឺដោយសារ រដ្ឋាភិបាលកម្ពុជាបានសហការជិតស្និទ្ធជាមួយសហគ្រាសផលិតដែលបានអនុវត្តទៅតាមគោលការណ៍របស់អ្នកបញ្ជា​ទិញដែរ ដូចជាលក្ខខណ្ឌសុខមាលភាព ប្រាក់ខែគោលជាដើម ដែលធ្វើឱ្យការបញ្ជាទិញកើនដែរ»។

លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា ការនាំចេញផលិតផលកសិកម្មក៏មានកំណើននៅឆ្នាំ ២០២៤ នេះ ខណៈកម្ពុជាមានកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយបណ្ដាប្រទេសធំៗដែលជាដៃគូ ទាំងទ្វេភាគី និងពហុភាគី ក្នុងនោះមានប្រទេសចិន ដែល​​ចិនបានទិញទំនិញកសិផលមួយចំនួនពីកម្ពុជាដូចជា អង្ករ ស្វាយកែវរមៀត ចេកអំបូងលឿងជាដើម ខណៈការនាំចេញកសិផលរបស់កម្ពុជាទៅប្រទេសជិតខាងក៏មានកំណើន។

ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និង​ឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើ​អំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផល​ធ្វើអំពីកៅស៊ូ និងគ្រឿងសង្ហារឹមជាដើម៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ចិន៖ មហា​អំណាច​ធំៗ​មិន​គួរ​ធ្វើ​បាប​ប្រទេស​ទន់ខ្សោយ​ទេ

ព័ត៌មានជាតិ៤១ នាទីutes មុន

អបអរសាទរ! នគរបាល និងមន្រ្តីពន្ធនាគារជាស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋដូចសមាជិក ប.ស.ស ដទៃ

ព័ត៌មានជាតិ៤១ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ សមាមាត្រដែលស្រ្តីបានចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងបុរស

ម៉ាក់ប្រាង
ព័ត៌មានជាតិ១ ម៉ោង មុន

ម៉ាក់ប្រាងផ្លែដើមដៃ អាចមានតម្លៃខ្ពស់នៅលើទីផ្សារ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

សន្តិសុខសង្គម២០ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ២២ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ហ្សេលេនស្គី នឹង​ទៅ​អារ៉ាប៊ីសាអូឌីត ដើម្បី​ជជែក​ជាមួយ​អាមេរិក លើ​រឿង​បញ្ចប់​សង្គ្រាម

ព័ត៌មានជាតិ២៣ ម៉ោង មុន

កសិករក្នុងឃុំគោលាប់ សម្រុកធ្វើដំឡូងមីស្ងួត ខណៈតម្លៃខ្ពស់ជាងដំឡូងមីស្រស់​ ១ គុណជា ៣

Sokha Hotels

ព័ត៌មានពេញនិយម