Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​ចង់ជំរុញ​ការ​នាំ​ចេញ​ស្បែក​ជើង​ តាម​រយៈ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីជាមួយ​អង់គ្លេស​

បានផុស

នៅ

យោងតាមសមាគមស្បែក​ ស្បែកជើង និងកាបូបវៀតណាម (Lefaso) ​បាន​ឱ្យ​ដឹង​ថា​ ឧស្សាហកម្មស្បែកជើងរបស់វៀតណាមកំពុងប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចក្រភពអង់គ្លេស-វៀតណាម (UKVFTA) ដើម្បីបង្កើនការនាំចេញស្បែក​ជើង​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Phan Thi Thanh Xuan អនុប្រធាន និងជាអគ្គលេខាធិការ Lefaso បាន​គូស​បញ្ជាក់​ថា ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ការនាំចេញស្បែកជើងរបស់វៀតណាមទៅកាន់ចក្រភពអង់គ្លេស បានកើនឡើង ២៥ ភាគរយ និងរួម​ចំណែក​ប្រមាណ​ ៨ ភាគរយ​ នៃ​ការ​នាំ​ចេញ​សរុប​របស់​វៀតណាម​ទៅ​​អឺរ៉ុប។

ជាមួយ​គ្នា​នេះ​ លោកស្រី​ Xuân ក៏បាននិយាយផងដែរថា ក្នុងរយៈពេល ៩ ខែដំបូងដើម​ឆ្នាំ​ ការនាំចេញស្បែកជើងជា​សកល​របស់​វៀតណាម​ បានកើនឡើង 17 ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ ដល់​ប្រមាណ​ ១៦ ,៥៤ ប៊ីលាន​ដុល្លារ​។ កំណើន​នេះ​ រួម​ចំណែក​ដោយ​សារការកើនឡើងនៃការនាំចេញរបស់​វៀតណាម​ទៅ​កាន់​ទីផ្សារ​ផ្សេង​ៗ ទាំង​នៅ​សហរដ្ឋ​អាមេរិក​ សហភាព​អឺរ៉ុប​ និងចិន​។ ​

អង់គ្លេស គឺ​ជា​អតិថិជន​ដ៏​ធំ​មួយ​សម្រាប់​ផលិត​ផល​ស្បែក​ជើង​វៀតណាម ទាំង​នៅ​មុខ​ និង​ក្រោយ​ពេល​ប្រទេស​នេះ​ចេញ​ពី​សហភាព​អឺរ៉ុប​។ ដោយ​សារ​តែ​ UKVFTA ដែលចូលជាធរមានក្នុងឆ្នាំ ២០២១​ ផលិតផលវៀតណាមជាច្រើនទទួលបានអត្ថប្រយោជន៍ពីការអនុគ្រោះពន្ធ​ ដូចជាស្បែកជើង វាយនភណ្ឌ និងកាត់ដេរ និងផលិតផលកសិកម្ម ជាដើម​។​

ជារួម ស្បែកជើង​គឺ​ជាក្រុមផលិតផលនាំចេញធំទី៣​របស់វៀតណាម ទៅកាន់ចក្រភពអង់គ្លេស ដែលជាទីផ្សារប្រពៃណីយូរអង្វែងសម្រាប់ការនាំចេញរបស់វៀតណាម ​ដោយ​អ្នកប្រើប្រាស់ក្នុងស្រុកជាច្រើនស្គាល់ម៉ាក​ស្បែកជើងរបស់​វៀតណាម។ វា​រួម​ចំណែក​​ប្រមាណ​ ១៣ ភាគរយ​ នៃការនាំ​ចេញ​សរុប​របស់វៀតណាមទៅ​អង់គ្លេស​ បន្ទាប់​ពី​គ្រឿងអេឡិចត្រូនិក និង​គ្រឿង​បន្លាស់​ និង​គ្រឿង​ម៉ាស៊ីនជាដើម​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥៤ នាទីutes មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម២ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម