Connect with us

ព័ត៌មានអន្ដរជាតិ

អំបិលផ្កាឈូក ឬ​អំបិលហិមាល័យ កើន​តម្រូវការខ្ពស់​នៅ​ចិន​

បានផុស

នៅ

កាសែត​រដ្ឋចិន​ China Daily បាន​ចុះ​ផ្សាយ​ថា​ អំបិលពណ៌ផ្កាឈូក ឬ​អំបិល​ហិមាល័យ​ ដែល​មាន​ប្រភព​ពី​ប្រទេស​ប៉ាគីស្ថាន​ កំពុង​ត្រូវ​ប៉ាន់ទីផ្សារ​នៅ​ក្នុងប្រទេស​ចិន​ ដោយសារតែ​កំណើន​តម្រូវការ​នៃ​ប្រភេទ​អំបិលធម្មជាតិ​សម្បូរជាតិរ៉ែមួយ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតដដែល​បាន​ចុះ​ផ្សាយ​ថា​ អំបិលហិមាល័យកំពុង​ពេញ​និយម និង​ត្រូវ​បាន​គេ​យកទៅ​ប្រើ​ដើម្បី​បង់ក្នុង​ម្ហូប​អាហារសម្រាប់​ឱកាស​ផ្សេង​ៗ រាប់តាំង​ពី​ការបោះជំរុំ​ ​ការ​អាំងសាច់​សម្រាប់​ជប់លៀង​ និងការ​អាំងសាច់​នៅផ្ទះសម្រាប់​ជា​លក្ខណៈ​គ្រួសារ​។ វាមិន​ត្រឹម​តែ​ប្រើ​សម្រាប់​បង្កើន​រសជាតិ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​សម្រាប់​គោលបំណង​តុប​តែង​ផង​ដែរ​។ ​

លោក​ Bai Shun ​​​នាយកប្រតិបត្តិ និង​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន Anthela Foods Co Ltd ដែល​ជា​ក្រុមហ៊ុន​កែច្នៃ​ និង​លក់រាយ​អំបិល​ហិមាល័យ បាន​ថ្លែង​ថា​៖ «​ដើម​ឡើយ អ្នកប្រើប្រាស់ជនជាតិចិនវ័យកណ្តាលដែលមានប្រាក់ចំណូលខ្ពស់ៗ គឺ​ជា​អ្នក​ទិញ​ប្រភេទ​អំបិល​នេះ​សំខាន់។ ប៉ុន្តែ​ក្រោយ​មក​ អ្នកប្រើ​ប្រាស់​​វ័យក្មេង​ៗ​ក៏ទិញ​វា​ផង​ដែរ​ ដោយសារ​តែ​ពួកគេ​កាន់តែច្រើន​ ចង់ប្រតិបត្តិនូវ​​របៀបរស់នៅប្រកបដោយសុខភាពល្អ និងគុណភាព»។

អំបិលហិមាល័យ ភាគច្រើនត្រូវ​បាន​គេ​ទាញ​យក​មកពីអណ្តូងរ៉ែអំបិល Warcha ក្នុងប្រទេសប៉ាគីស្ថាន ដែល​ជា​អណ្តូងរ៉ែអំបិលក្រោមដីធំជាងគេទី២នៅលើពិភពលោក ប៉ុន្ទាប់​ពី​អណ្ដូងរ៉ែអំបិល Sifto នៃប្រទេស​កាណាដា​។ អំបិលហិមាល័យ បាន​កកើត​ឡើង​ជាង ២០០ លានឆ្នាំមុន ​ចេញពីគ្រីស្តាល់ទឹកមហាសមុទ្របុរាណ។

​គេ​មើលឃើញ​ថា​ ​អំបិលហិមាល័យត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អំបិល​លំដាប់ខ្ពស់​បំផុត​នៅសហរដ្ឋអាមេរិក និងអឺរ៉ុប ខណៈ​មាន​សេចក្ដីរាយការណ៍​ខ្លះ​ថា​ វា​ថ្លៃ​ជាង​អំបិល​ទឹក​ប្រៃ​ធម្មតា​រហូតដល់​ទៅ​ ២០ ដង​ ខណៈ​ខ្លះ​អះអាង​ថា​ វា​សម្បូរជាតិរ៉ែ និងមាន​គុណភាព​ល្អ​សម្រាប់​សុខភាព​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រឿងប្លែកទៀតហើយនៅ ឥណ្ឌា មនុស្សឈរតម្រង់ជួរត្រងទឹកម៉ាស៊ីនត្រជាក់ផឹក ព្រោះជឿថាបរិសុទ្ធ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ព្រមានពូទីន ខ្លាំងៗ ក្នុងការនិយាយទូរស័ព្ទលើកដំបូង ក្រោយជាប់ឆ្នោតអាណត្តិថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្យុះសង្ឃរា ទី២២ និងព្យុះទី២៣ ចាប់ផ្ដើមដើរលើគន្លងតែមួយបង្កើនឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន បើក​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​ធំ​បំផុត​មិន​ធ្លាប់​មាន​លើក្រុង​មូស្គូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន

Sokha Hotels

ព័ត៌មានពេញនិយម