ព័ត៌មានជាតិ
FAO បន្តបំពាក់ប្រព័ន្ធត្រួតពិនិត្យនាវាចំនួន ១ ៦០០គ្រឿងសម្រាប់ខេត្តតំបន់ឆ្នេរប្រទេសកម្ពុជានៅត្រឹមឆ្នាំ២០២៥
អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ដែលទទួលបានជំនួយថវិកាពីសហភាពអឺរ៉ុប (EU) តាមរយៈកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន (CAPFISH-Capture) របស់ខ្លួន បាននិងកំពុងគាំទ្រដល់រដ្ឋបាលជលផលនូវបច្ចេកទេសថ្មីក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យនាវា (VMS)។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ FAO កាលពីថ្ងៃទី១១ ខែវិច្ឆិករដ្ឋបាលជលផល បានបំពាក់រួចរាល់ចំនួន ៨០០ គ្រឿងនាពេលថ្មីៗនេះលើនាវាខ្នាតមធ្យម និងខ្នាតវែង និងបន្តបំពាក់ចំនួន៨០០គ្រឿងបន្ថែមទៀតឱ្យសម្រេចរួចរាល់នៅឆ្នាំ២០២៥ សម្រាប់បណ្ដាខេត្តតំបន់ឆ្នេរទាំង៤រួមមាន ព្រះសីហនុ កោះកុង កំពត និងកែប។ ឧបករណ៍ត្រួតពិនិត្យនាវាទាំងនេះដំណើរការដោយប្រើប្រាស់ថាមពលព្រះអាទិត្យ និងមិនមានប្រើភ្ជាប់ជាមួយប្រព័ន្ធអគ្គិសនីបន្ថែមនោះឡើយ។
FAO បានលើកឡើងថា៖«ប្រព័ន្ធ VMS របស់កម្ពុជាប្រើប្រាស់បណ្តាញទូរស័ព្ទ និងបណ្តាញផ្កាយរណប ដើម្បីរាយការណ៍ពីទីតាំងរបស់នាវានេសាទ។ ការប្រើប្រាស់ប្រព័ន្ធ VMS ជួយរដ្ឋាភិបាលក្នុងការត្រួតពិនិត្យដែននេសាទ និងកំណត់ថាតើនាវានេសាទស្ថិតនៅក្នុងដែននេសាទដែលអនុញ្ញាត»។
»នេះគឺជាការដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យនាវា ដំណាក់កាលទី២សម្រាប់កម្ពុជា ដែលបានបំពាក់នៅលើទូកនេសាទ និងឧបករណ៍នេសាទបច្ចុប្បន្ន ដែលមានទំហំចាប់ពី១២ម៉ែត្រឡើងទៅ»។

បើតាម FAO ប្រព័ន្ធត្រួតពិនិត្យនាវាដំណាក់កាលទី២នេះ គឺជាប្រភេទឧបករណ៍ ដែលត្រូវបានកែលម្អពីដំណាក់កាលទី១ ដោយកាលពីដំណាក់កាលទី១ ឧបករណ៍ចំនួន១២៥គ្រឿងត្រូវបានបំពាក់ និងធ្វើតេស្តសាកល្បងដែលមានទំហំលើសពី១៨ម៉ែត្រ។ អង្គការFAO ក៏បានបណ្តុះបណ្តាលបច្ចេកថ្មីនេះដល់មន្ត្រីរដ្ឋបាលជលផលអំពីរបៀបដំណើរការឧបករណ៍ទាំងនោះផងដែរ។
សម្រាប់ប្រព័ន្ធត្រួតពិនិត្យនាវា (VMS) ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជានេសាទ ជាឧទាហរណ៍ក្នុងករណីនាវា ឬទូកជួបបញ្ហានៅលើផ្ទៃសមុទ្រ គេអាចកំណត់បានពីទីតាំងជាក់លាក់ចុងក្រោយរបស់នាវា ឬទូកទាំងនោះ ព្រមទាំងអាចត្រូវបានប្រើជាជំនួយក្នុងប្រតិបត្តិការរុករកនាវា ឬទូក ដែលជួបបញ្ហា រីឯការដំឡើងនោះទៀតសោត គឺមិនមានតម្រូវឱ្យចំណាយថវិកានោះឡើយ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានដដែល ការរៀបចំបង្កើតផែនការគ្រប់គ្រងជលផលសមុទ្រត្រូវបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ២០២១ ដែលគាំទ្រមូលនិធិដោយសហភាពអឺរ៉ុប តាមរយៈអង្គការ FAO ក្រោមគម្រោងគាំទ្របច្ចេកទេស កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) (CAPFISH-Capture) ដែលជាកម្មវិធីជលផលដ៏ធំបំផុតមួយរបស់សហភាពអឺរ៉ុប។ ផែនការគ្រប់គ្រងជលផលសមុទ្រក៏រួមបញ្ចូលការគ្រប់គ្រងលំហ និងការរៀបចំផែនការ ដើម្បីបញ្ជ្រាបទៅក្នុងផែនការអភិវឌ្ឍន៍ឆ្នេរសមុទ្ររបស់កម្ពុជា ដើម្បីធានាបាននូវអនុលោមភាពរវាងការប្រើប្រាស់ធនធាន និងការអភិវឌ្ឍ៕

-
សន្តិសុខសង្គម១៣ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល