ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មជំរុញឱ្យម្ចាស់SMEs ស្ត្រី ចាប់យកទីផ្សារតំបន់ និងពិភពលោក
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានថ្លែងថា ស្របពេលដែលកម្ពុជាបានធ្វើសមាហរណកម្មអាជីវកម្មរបស់ពួកគេទៅក្នុងខ្សែច្រវាក់តម្លៃក្នុងតំបន់ និងសកលលោកកាន់តែខ្លាំងឡើងៗ ម្ចាស់សហគ្រាសសហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយស្រ្តី(SMEs) កាន់តែមានឱកាសក្នុងការពង្រីកខ្លួនដើម្បីជំរុញការនាំចេញនូវផលិតផលដែលផលិតបានទៅក្នុងទីផ្សារតំបន់ និងសកលលោក។

ការថ្លែងបែបនេះរបស់លោក ហែម វណ្ណឌីធ្វើឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពិធីបិទទិវាសហគ្រិនស្ត្រីកម្ពុជាឆ្នាំ២០២៤ ក្រោមប្រធានបទ “ការពង្រឹងភាពអង់អាចស្ត្រីក្នុងសេដ្ឋកិច្ចបៃតង”។
លោកបានលើកឡើងអំពីការរួមចំណែកកាន់តែសំខាន់របស់ស្ត្រីនៅក្នុងវិស័យធុរកិច្ច ជាពិសេសក្នុងសហគ្រាសធុនតូច និងមធ្យម និងបានលើកឡើងថា៖ «រលើកកម្ពស់សហគ្រិនភាពស្រី្តតម្រូវឱ្យមានការប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ តាមរយៈសមាហរណកម្មអាជីវកម្មរបស់ពួកគេទៅក្នុងខ្សែច្រវាក់តម្លៃក្នុងតំបន់ និងសកលលោក ដោយប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសក្តានុពលធនធានក្នុងស្រុក និងការទទួលយកការផ្ទេរបច្ចេកវិទ្យាថ្មីៗ»។

លោករដ្ឋមន្រ្តីក៏បានអំពាវនាវដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យប្រើប្រាស់ការចុះបញ្ជី និងខិតខំបំពេញអនុលោមភាព ដើម្បីពង្រីកលទ្ធភាពទទួលបានការគាំទ្រ, រួមចំណែកដល់ការបង្កើតគោលនយោបាយ និងវិធានការចំគោលដៅ, ព្រមទាំងបង្កើនភាពធន់ និងកំណើនអាជីវកម្មរយៈពេលវែងរបស់ខ្លួន។
យោងតាមលទ្ធផលជំរឿនឆ្នាំ២០២២របស់ក្រសួងផែនការ អង្គភាពសេដ្ឋកិច្ចចំនួន ៦៩.២% នៅកម្ពុជា កំពុងដឹកនាំដោយសហគ្រិនស្ត្រី។ ជាមួយនឹងការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ ៦% សម្រាប់ឆ្នាំ២០២៤ ដោយមានការគាំទ្រពីវិស័យសំខាន់ៗ ដូចជាឧស្សាហកម្មនាំចេញសម្លៀកបំពាក់ កម្មន្តសាលមិនមែនកាត់ដេរ កសិកម្ម ទេសចរណ៍ និងពាណិជ្ជកម្មដែលកំពុងងើបឡើងវិញ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា សហគ្រិនស្ត្រីជាតួអង្គសំខាន់ក្នុងការរក្សានិន្នាការកំណើននេះ។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន សំដៅគាំទ្រសហគ្រិនស្ត្រី ដោយផ្តោតលើការលើកកម្ពស់ផលិតភាព ការពង្រីកទីផ្សារ និងលទ្ធភាពទទួលបានហិរញ្ញប្បទានចាំបាច់ ដើម្បីកំណើធុរកិច្ច។ ថ្នាលបច្ចេកវិទ្យាដូចជា ASEANAccess និង KhmerSME ត្រូវបានបង្កើតឡើងដើម្បីផ្តល់ព័ត៌មានអាជីវកម្មសំខាន់ៗក្នុងតំបន់ដល់សហគ្រាសធុនតូច និងមធ្យម ដោយផ្តល់ជូនពួកគេនូវឧបករណ៍ និងធនធានចាំបាច់សម្រាប់ភាពជោគជ័យ និងកំណើនប្រកបដោយនិរន្តរភាព៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ