Connect with us

សេដ្ឋកិច្ច

តម្លៃហាងឆេងមាសដាំក្បាលចុះជាថ្មី ក្រោយបោះឆ្នោតអាមេរិករួច

បានផុស

នៅ

តម្លៃហាងឆេងមាស​បានដាំក្បាលចុះជាថ្មីទៀតនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ បន្ទាប់ពីធ្លាក់ចុះយ៉ាងគំហុកប្រមាណ ១០០ ដុល្លារ ម្ដងរួចមកហើយ នៅថ្ងៃប្រកាសលទ្ធផលបោះឆ្នោតសហរដ្ឋអាមេរិក ហើយបានងើបឡើងវិញបន្ទាប់ពីធនា​គារកណ្ដាលអាមេរិកសម្រេចកាត់បន្ថយអត្រាការប្រាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities ​ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា តម្លៃហាងឆេងមាសនៅក្នុងខែវិច្ឆិកានេះ នឹងបន្តធ្លាក់ចុះ ដោយសារតែលទ្ធផលបោះឆ្នោតនៅសហរដ្ឋអាមេរិក។

លោក ឡុង សំណាង អះអាងថា តម្លៃមាសនឹងដាំក្បាលចុះរហូតដល់ ២៥៧០ ដុល្លារ ក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ឬស្មើនឹង ៣១០០ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា។

លោកបន្តថា សកម្មភាពមួយចំនួន ដែលលោក ដូណាល់ ត្រាំ កំពុងធ្វើលើបណ្ដា​ប្រទេស​មួយ​ចំនួន និងការដោះស្រាយលើភាពអសកម្មមួយចំនួនទៅលើសេដ្ឋកិច្ច និងដំណោះស្រាយ​សង្គ្រាម​នៃប្រទេស និងប្រទេស។

លោក ឡុង សំណាងបញ្ជាក់ថា៖ «វិនិយោគិន និងអ្នកជួញដូរទៅលើតម្លៃហាងឆេងមាសជាច្រើន កំពុងតែតាមដាន និងមើលទៅលើលទ្ធផលរបស់លោកដូណាល់ ត្រាំ ដែលគាត់ មានសកម្មភាព ពាក់ព័ន្ធនឹងការណាត់ជួប ឬ ជំនួបធំៗជាមួយបណ្ដាប្រទេសមេដឹកនាំ ពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងដំណោះស្រាយសង្គ្រាម មកដល់ពេលនេះ លទ្ធផលមិនទាន់ចេញជាផ្លែកផ្កាទេ ប៉ុន្តែការណាត់ជួបទាំងអស់នោះ វាមានផលវិជ្ជមានសម្រាប់ សេដ្ឋកិច្ច និងសន្តិភាពពិភពលោក អញ្ចឹងហើយរុញច្រានហាងឆេងមាសធ្លាក់ចុះ ហើយលុយដុល្លារនឹងកើនឡើង»។

លោក ឡុង សំណាងបញ្ជាក់ថា​ តម្លៃហាងឆេងមាសនៅក្នុងខែវិច្ឆិកានេះ នឹងអាចធ្លាក់ចុះ​បន្ថែម​ទៀត ជាពិសេសក្នុងសប្ដាហ៍នេះ ហើយខែធ្នូ នឹងបន្តធ្លាក់បន្តិចទៀត ខណៈចុងឆ្នាំ នឹងងើប​ឡើង​វិញ។

បច្ចុប្បន្នតម្លៃហាងឆេងមាសកំពុងដាំក្បាលចុះបន្ថែមទៀតនៅ ២ ៦០៦​ ដុល្លារ ក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិគិតត្រឹមម៉ោង ១២ ថ្ងៃទី ១២ ខែវិច្ឆិការ ឬ ស្មើនឹង ៣១៣៩ ដុល្លារ ក្នុងមួយតម្លឹងនៅក្នុងប្រទេសកម្ពុជា។

សម្រាប់ហាងឆេងមាសនៅថ្ងៃទី ១២ ខែវិច្ឆិកា​ឆ្នាំ ២០២៤​លក់ចេញ​នៅតាមបណ្ដា​ហាងនានា​ក្នុងរាជធា​នីភ្នំពេញ មានតម្លៃ ៣១៥ ដុល្លារ ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម