Connect with us

ព័ត៌មានអន្ដរជាតិ

អតិរេកពាណិជ្ជកម្មចិននឹង​កើន​ជិតកំណត់ត្រា ១ ទ្រីលាន​ដុល្លារ​ នៅ​បំណាច់​ឆ្នាំ ​

បានផុស

នៅ

អតិរេកពាណិជ្ជកម្មរបស់ចិន កំពុង​ឆ្ពោះទៅរកកំណត់ត្រាថ្មីនៅឆ្នាំនេះ ដែល​បង្ហាញ​ពី​ការ​នាំ​ចេញ​ដ៏​រឹង​មាំ​នៃ​ការ​នាំ​ចេញ​របស់​ចិន​ និង​អតុល្យភាព​នៃ​ពាណិជ្ជកម្ម​សកល​ ខណៈ​ប្រធានាធិបតីជាប់ឆ្នោតអាមេរិក​ លោក ដូណាល់ ត្រាំ​ ដែល​ប្ដេជ្ញាកាត់បន្ថយឱនភាព​ពាណិជ្ជកម្ម​អាមេរិកតាម​រយៈ​គោលនយោបាយពន្ធ​បែប​ការពារ​និយម​​ គ្រោង​ឡើង​កាន់​អំណាច​ជាថ្មី​ចាប់​ពី​ដើម​ឆ្នាំ​ក្រោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន​ Bloomberg បាន​ចុះ​ផ្សាយ​នូវ​ការ​វិភាគ​ទិន្នន័យ​របស់​ខ្លួន ដោយ​ផ្អែក​លើ​តួលេខ​ពី​រដ្ឋបាលគយចិន ដែល​បង្ហាញ​ថា​ ​អតិរេកពាណិជ្ជកម្មរបស់ចិន​នឹង​ឈាន​ជិត​ដល់​ ១ ទ្រីលាន​ដុល្លារ​អាមេរិក​ ប្រសិន​បើ​វា​រក្សា​បាន​នូវ​ល្បឿនកំណើន​ដូច​អត្រា​រាប់​ចាប់​តាំងដើម​ឆ្នាំ​។

យោងតាមទិន្នន័យរបស់​គយ​ចិន​ ដែល​ចេញផ្សាយកាលពីសប្តាហ៍មុន អតិរេកពាណិជ្ជកម្មទំនិញបានកើនឡើងដល់ ៧៨៥ ប៊ីលាន​ដុល្លារ​ ក្នុង​រយៈពេល ១០ ខែ​ដំបូង​ដើមឆ្នាំ​ ដែល​ជា​កម្រិត​ខ្ពស់​បំផុត បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​នៃ ឆ្នាំ​ផ្សេង​ៗ​ទៀត​ និង​កើន​ឡើង​ជិត​​ ១៦ ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០២៣​។

សេដ្ឋវិទូមើល​ឃើញ​ថា​ តម្លៃ​នៃ​ទំនិញ​ចិន​បាន​ថយ​ចុះ​ ដែល​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​របស់​ចិន​កើន​ឡើង​កាន់​តែ​ធំ​ ធៀប​នឹង​ការ​នាំ​ចូល​របស់​ប្រទេស​មហាសេដ្ឋកិច្ច​ទី​២​មួយ​នេះ​។ ​ចិនបាននិងកំពុងពឹងផ្អែកលើការនាំចេញដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ចំពេល​ដែល​​កម្សោយ​នៃ​តម្រូវការ​ក្នុងស្រុក​ ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ​ស្ថិត​ក្នុងស្ថានភាព​ស្រពិច​ស្រពិល​។

កន្លង​មក​ មាន​សេចក្ដីរាយការណ៍​ថា​ ការ​នាំ​ចេញ​របស់​ចិន​កើន​ឡើង​ខ្ពស់​ ក្នុង​កាលៈទេសៈដែល​ក្រុមហ៊ុនក្នុងស្រុក​ចិន​ត្រៀម​ខ្លួន​សម្រាប់​អាណត្តិថ្មី​របស់​លោក​ ត្រាំ ដែល​ប្ដេជ្ញា​ដាក់​ពន្ធ​ ៦០ ភាគរយ​ លើទំនិញ​ចិន​នាំចូល​អាមេរិក​។ ទិន្នន័យ​ចុង​ក្រោយ​បង្ហាញ​ថា​ អតិរេកពាណិជ្ជកម្ម​ចិន​ជាមួយសហរដ្ឋអាមេរិក បានកើនឡើង ៤,៤ ភាគរយ​ នៅឆ្នាំនេះ ​គិត​មក​ទល់​ពេល​នេះ​ធៀប​នឹង​រយៈពេលដូច​គ្នា​កាល​ពីឆ្នាំ​មុន។ ​ ​អតិរេកពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប​វិញ​ បាន​កើន​ឡើង​ ៩,៦ ភាគរយ​ ខណៈ​ជាមួយ​ប្រទេស​អាស៊ីគ្នេយ៍​ចំនួន​ ១០ បាន​កើន​ឡើង​ជិត​ ៣៦ ភាគរយ​។

អ្នក​វិភាគ​លើក​ឡើង​ថា​ រដ្ឋបាល​​ ត្រាំ​ អាច​នឹង​បង្កើន​ផល​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​របស់​ចិន​ ដែល​បច្ចុប្បន្ន​រង​វិធានការពន្ធ​មួយ​ចំនួន ពី​សហភាព​អឺរ៉ុប​ ក៏ដូចជា​អាមេរិក​ រួច​ស្រាប់​ហើយ​។ មាន​ការ​ព្រមាន​ថា​ ប្រសិន​បើ​លោក​ ត្រាំ​ អនុវត្ត​វិធានការ​ពន្ធ​ ប្រទេសផ្សេង​ៗ​ទៀត​អាច​នឹង​ដើរ​តាម​គន្លង​ជាមួយ​គ្នា​ ដើម្បី​ទប់​ទល់​នឹង​ការ​ធ្វើ​ពិពិធកម្មការនាំចេញ​របស់​ចិន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម