Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខបក្សកុម្មុយនិស្តវៀតណាម​ និង​ ត្រាំ​ ពិភាក្សាគ្នា​លើទំនាក់ទំនង​សេដ្ឋកិច្ច

បានផុស

នៅ

បក្សកុម្មុយនិស្តវៀតណាមបាន​ឱ្យដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ​ប្រមុខបក្សកុម្មុយនិស្តវៀតណាម លោក​ To Lam បានពិភាក្សា​​គ្នា​លើ​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជាមួយ​​​លោក​ ដូណាល់ ត្រាំ​ នៅ​ពេល​លោកទូរស័ព្ទ​ទៅ​អប​អរ​សាទរ​អ្នក​នយោបាយ​អាមេរិក​រូប​នេះ​​ចំពោះជ័យជម្នះជាថ្មី​ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Lam បាននិយាយក្នុង​ការ​ហៅ​ទូរស័ព្ទ​ជាមួយ​លោក​ ត្រាំ​ កាល​ពី​ថ្ងៃ​ចន្ទ​ថា​៖ «​វៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងការលើកកម្ពស់ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែងនៃទំនាក់ទំនងទ្វេភាគី ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេស​ទាំង២​»។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​ចេញ​ផ្សាយ​ដោយ​បក្សកុម្មុយនិស្តវៀតណាម ដែល​បន្ត​ថា​ ​លោក ត្រាំ​ បានសម្តែងការគោរពចំពោះទំនាក់ទំនងជាមួយវៀតណាម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-អាមេរិក​ ហើយ​​ចង់លើកកម្ពស់វា​បន្ថែមទៀត។

គួរ​គូស​បញ្ជាក់​ថា​ បញ្ហា​សេដ្ឋកិច្ច​ជាមួយ​អាមេរិក​ គឺ​ជា​ប្រធាន​បទ​ធំសម្រាប់​វៀតណាម​ ដោយ​ហេតុ​ថា​ ​ម​ហាអំណាច​សេដ្ឋកិច្ច​មួយ​នេះ​គឺ​ជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម​។ ​​កាលពីខែកញ្ញាឆ្នាំមុន ប្រទេសទាំង២​ បាន​ដំឡើង​ងារ​ទំនាក់ទំនងរបស់ខ្លួន​ទៅ​ជា​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលវា​ជាកម្រិតខ្ពស់បំផុតក្នុងចំណាត់ថ្នាក់របស់ វៀតណាម។ ប៉ុន្តែឥឡូវ​នេះ​ មាន​ការ​ព្រមាន​ឱ្យ​​វៀតណាម​​​បង្កើនការ​ប្រុង​ប្រយ័ត្ន​ពី​លទ្ធភាព​នៃ​ផល​ប៉ះពាល់​ពី​​រដ្ឋបាល​ ត្រាំ​ ដែល​រំពឹង​ថា​នឹង​បន្តឹង​​ការ​នាំ​ចូល​ទៅ​អាមេរិក​ ដើម្បី​ជំរុញវិស័យ​​ផលិតកម្ម​ និងកាត់បន្ថយ​ឱន​ភាព​ពាណិជ្ជកម្ម​។

កាលពីសប្តាហ៍មុន មន្ត្រី និងអ្នកជំនាញខ្សែសង្វាក់ផ្គត់ផ្គង់បានប្រាប់រ៉យទ័រថា វៀតណាមអាចប្រឈមមុខនឹងការប្រែប្រួលពាណិជ្ជកម្ម នៅពេល​លោក​ ត្រាំ​ ឡើង​កាន់​អំណាច​ ​ដោយ​ប្រទេស​នេះអាចទទួលបានអត្ថប្រយោជន៍ពី​កំណើន​នៃ​ភាពតានតឹងពាណិជ្ជកម្ម​អាមេរិក​-ចិន ប៉ុន្តែអាច​រង​ផល​ប៉ះពាល់​ពី​វិធានការការពារនិយមរបស់​អាមេរិក​ផងដែរ។

ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ សេចក្ដីថ្លែងការណ៍របស់បក្សកុម្មុយនិស្តវៀតណាម​ ហាក់​ដូច​ជា​រំលេច​នូវ​ភាពវិជ្ជមាន​ជាធំ​ ដោយ​និយាយ​ថា​ ​ មេដឹកនាំ​ទាំង២​បាន​អញ្ជើញ​​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅប្រទេស​របស់​ខ្លួន​រៀង​ៗ​ខ្លួន​។ ​​

គួ​រ​រំឭកថា​ ​លោក​ ត្រាំ​ បានធ្វើដំណើរទស្សនកចិ្ច​ទៅប្រទេសវៀតណាម២​ដង ក្នុងអាណត្តិដំបូងរបស់លោកជាប្រធានាធិបតី ដោយ​លើក​ទី១​បាន​ចូលរួមកិច្ចប្រជុំកំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC) ហើយបន្ទាប់មក​ គឺកិច្ចប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម​ ជុងអ៊ុន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម