សេដ្ឋកិច្ច
ច្នៃលក់កាហ្វេតាមរថយន្តប៊ើស ទទួលការគាំទ្រខ្លាំង នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
កាហ្វេតាមរថយន្តប៊ើស កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ គំនិតច្នៃប្រឌិត លក់កាហ្វេតាមរថយន្តនេះ បានលេចចេញជារូបរាង កាលពីខែតុលា ឆ្នាំ២០២៤ កន្លងទៅ នៅតាមតំបន់ទេសចរណ៍សំខាន់ៗក្នុងទីរួមខេត្តមណ្ឌលគិរី ដូចជានៅលើភ្នំដោះក្រមុំជាដើម។
យុវជន សុខ ជា អាយុ២៣ឆ្នាំ ជាបុគ្គលិកផ្នែកលក់ បានប្រាប់កម្ពុជាថ្មីថា រថយន្តកាហ្វេនេះ បច្ចុប្បន្នមាន ៣សាខា ហើយក៏គ្រោងបើកសាខាទី ៤ នៅរមណីយដ្ឋានធម្មជាតិទឹកជ្រោះប៊ូស្រាផងដែរ។ យុវជនដដែល បញ្ជាក់ថា ជាទូទៅ ពេលព្រឹក និងពេលល្ងាច ជាពេលដែលមានភ្ញៀវគាំទ្រខ្លាំង ដោយសារតែក្រៅពីក្រេបរសជាតិកាហ្វេ គេក៏អាចគយគន់ទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច ដ៏ស្រស់ស្អាតបានផងដែរ។
កញ្ញា ស្រី ជីង ជាអតិថិជនប្រចាំកាហ្វេរថយន្តប៊ើស បានសរសើរថា គំនិតច្នៃប្រឌិតរបស់ម្ចាស់អាជីវកម្មកាហ្វេរថយន្ត មិនត្រឹមតែទាក់ទាញអ្នកគាំទ្រក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ទាក់ចិត្តទេសចរពីតំបន់ផ្សេងៗបានផងដែរ ទាំងភ្ញៀវជាយុវជនក្មេងៗ រហូតដល់វ័យចំណាស់ មិនចាញ់ហាងកាហ្វេល្បីៗនោះទេ៕
អត្ថបទ៖ រៀម សុខហេង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ