Connect with us

ព័ត៌មានជាតិ

អគារច្រកទ្វារ​ស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ បញ្ចប់ការសាងសង់ ១០០%

បានផុស

នៅ

អគារការិយាល័យរដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បានបញ្ចប់ការសាងសង់រួចរាល់ ក្នុងគម្រោងជំហានទី១ និងប្រគល់ជូនទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញភារកិច្ច និងដាក់ដំណើរការប្រើប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជា​ប្រធានអង្គភាពគ្រប់គ្រងគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ បានដឹកនាំក្រុមការងារ​អង្គភាពគ្រប់គ្រងគម្រោង (PMU) ស្ទឹងបត់ ចូលរួមកិច្ចប្រជុំស្តីពីការប្រគល់-ទទួលអគារការិយាល័យច្រកទ្វារអន្តរជាតិ​​ស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ ដែលបានបញ្ចប់ការសាងសង់រួចរាល់ក្នុងគម្រោងជំហានទី១ ជូនទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញភារកិច្ច និងដាក់ដំណើរការប្រើប្រាស់។

ច្រកទ្វារអន្តរជាតិស្ទឹងបត់មានទីតាំង​ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកការដ្ឋានសាងសង់កាលពី​ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់តេជោ ហ៊ុន សែន ដែលមាន​ទំហំទឹកប្រាក់ប្រមាណ ២៦,៤២ លានដុល្លារអាមេរិក។

ជាមួយ​ការ​​​រៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ជា​ច្រកដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលកម្ពុជា​ក៏បានស្ថាបនាស្ពាន​តភ្ជាប់ជាមួយភាគីថៃដែលត្រូវបានប្រសិទ្ធនាមថា «ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន»។ ស្ពាននេះមានប្រវែង ៦២០ ម៉ែត្រ (ផ្នែកខាងកម្ពុជា ២១៥ម៉ែត្រ + ផ្នែកខាងថៃ ៤០៥ ម៉ែត្រ) ទទឹង ១៧​ ម៉ែត្រ ដែលចំណាយ​ទឹកប្រាក់ប្រមាណ ៦៧០ លានបាត (ប្រមាណ ១៩ លានដុល្លារអាមេរិក)។

​ការ​រៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន ជាចក្ខុវិស័យវែងឆ្ងាយដែល​នឹងចូលរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការដឹកជញ្ជូននិងកាត់បន្ថយពេលវេលាក្នុងការត្រួតពិនិត្យ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងការបង្កើតការងារជូនប្រជាពលរដ្ឋ ក៏ដូចជាការសម្រេចឱ្យបានចក្ខុវិស័យរបស់អាស៊ាន ក្នុងការតភ្ជាប់ប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូល (Asean Connectivity) ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២ នាទីutes មុន

Wendy និង Yeri លើកដៃបាយៗក្រុម Red Velvet និង SM ជាផ្លូវការហើយ

ព័ត៌មានជាតិ៩ នាទីutes មុន

សម្ដេចធិបតី បន្តប្ដេជ្ញាចិត្តធ្វើឱ្យបាននូវពិភពលោកមួយគ្មានមីន ដើម្បីសុវត្ថិភាពអ្នកជំនាន់ក្រោយ គ្មានការគំរាមកំហែងពីមីន

ប្រធានសភា
ព័ត៌មានជាតិ១១ នាទីutes មុន

ប្រធានសភានឹងចូលរួមកិច្ចប្រជុំកំពូលUPFនៅសាធារណរដ្ឋកូរ៉េសប្ដាហ៍ក្រោយ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

​តុលាការ​ធម្មនុញ្ញ​សម្រេច​ជាឯកច្ឆ័ន្ទ​បណ្តេញ​លោក Yoon ​Suk Yeol ពីអំណាច​​ជាផ្លូវការ​

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ទីផ្សារភាគហ៊ុនអាមេរិក ធ្លាក់ចុះធ្ងន់ធ្ងរជាប្រវត្តិសាស្រ្ត ក្រោយ ត្រាំ ប្រកាសពន្ធម្សិលមិញ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

សេដ្ឋកិច្ច១៩ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានជាតិ២៤ ម៉ោង មុន

នីតិកាលទី៧ នៃរដ្ឋសភា មានតំណាងរាស្ត្រចំនួន ៦រូប ជាខ្មែរឥស្លាម

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ១៩ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម