ព័ត៌មានជាតិ
កម្ពុជាបានកំពុងរៀបចំនូវយុទ្ធសាស្រ្តនានាដើម្បីបញ្ជៀសនូវហានិភ័យបន្ទាប់ពីខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនាឆ្នាំ២០២៩
មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មបានលើកឡើងថា ស្របពេលដែលប្រទេសកម្ពុជាកំពុងតែរៀបចំខ្លួនចាកចេញពីចំណោមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នៅឆ្នាំ២០២៩ រដ្ឋាភិបាលកំពុងបន្តការធ្វើកំណែទម្រង់ ការរៀបចំច្បាប់និងគោលនយោបាយគាំទ្រដល់វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារ និងការផ្តួចផ្តើមនានា សំដៅឆ្លើយតប និងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានណាមួយនាពេលខាងមុខ។

លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងការផ្តល់បទអន្តរាគមន៍នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្តីពីតួនាទីរបស់ពាណិជ្ជកម្មក្នុងដំណើរនៃការអភិវឌ្ឍរបស់កម្ពុជាកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការ WTO បានគូសរំលេចពីផលប្រយោជន៍ពាណិជ្ជកម្ម ដែលកម្ពុជាទទួលបានតាមរយៈ WTO ដោយបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការទទួលបានប្រព្រឹត្តិកម្មពិសេសនិងដោយឡែក ការកសាងសមត្ថភាពនិងជំនួយបច្ចេកទេស ប្រព័ន្ធទីផ្សារអនុគ្រោះពន្ធ និងទិសដៅនាំចេញផលិតផលរបស់កម្ពុជារហូតដល់ជាង ១៧០ប្រទេស។
លោកថា៖«កត្តាទាំងនេះ បានប្រែក្លាយកម្ពុជា ពីប្រទេសពឹងផ្អែកស្ទើរតែទាំងស្រុងលើផលិតផលកសិកម្ម ទៅជាប្រទេសនាំចេញផលិតផលសំលៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ ទោចក្រយាន គ្រឿងអេឡិចត្រូនិក បរិក្ខារ បង្គុំយានយន្ដ អង្ករ កៅស៊ូ សេវាកម្ម។ល។ ទៅកាន់ទីផ្សារពិភពលោក»។
លើសពីនេះ លោកបានបន្ថែមទៀតថា ការអនុវត្តគម្រោងនានាក្រោមក្របខ័ណ្ឌពង្រឹងសមាហរណកម្ម (EIF) បានជួយគាំទ្រដល់ការកសាងគោលនយោបាយពាណិជ្ជកម្ម បង្កើនផលិតភាពនិងសមត្ថភាព ពង្រឹងការប្រកួតប្រជែងជំនាញនិងស្ថាប័ន ភាពធន់ពាណិជ្ជកម្ម និងការបង្កើតការងារ ដែលបានជួយដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាក្នុងក្របខ័ណ្ឌពាណិជ្ជកម្មក្នុងតំបន់ និងពហុភាគី។
លោកក៏បានលើកឡើងអំពីលទ្ធភាពនៃផលប៉ះពាល់ពាណិជ្ជកម្មមួយចំនួនក្រោយកម្ពុជានឹងចាកចេញពីឋានៈប្រទេសLDC ក្នុងឆ្នាំ២០២៩ ខាងមុខ និងការត្រៀមខ្លួនរបស់កម្ពុជា តាមរយៈការបន្តការធ្វើកំណែទម្រង់ ការរៀបចំច្បាប់និងគោលនយោបាយគាំទ្រដល់វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារ និងការផ្តួចផ្តើមនានា សំដៅឆ្លើយតប និងកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានណាមួយនាពេលខាងមុខ។

របាយការណ៍ចុងក្រោយរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានឱ្យដឹងកាលពីថ្ងៃទី១១ខែវិច្ឆិកាថា ជាមួយនឹងដំណើរឆ្ពោះទៅការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ខាងមុខនេះ អត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) អាចថយសន្ទុះពី ០,៥% ទៅ ១,៥% ខណៈការបាត់បង់ការងារប្រមាណជា ១៦៥ ០០០ ជាពិសេសក្នុងចំណោមស្ត្រីដែលធ្វើការក្នុងវិស័យកាត់ដេរ។
បើយោងតាម ឯកសារគោលនយោបាយនោះ បានវាយតម្លៃពីសក្តានុពលនៃការបាត់បង់ការគាំទ្ររបស់អន្តរជាតិ ដូចជាទិដ្ឋភាពទាក់ទងនឹងការលើកលែងចំពោះកិច្ចព្រមព្រៀងស្តីពីទិដ្ឋភាពពាណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធិបញ្ញា (TRIPS) ក្រោមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ការបាត់បង់ការអនុគ្រោះទីផ្សារ និងការកាត់បន្ថយហិរញ្ញប្បទានសម្បទាន ក្នុងចំណោមការអនុគ្រោះផ្សេងទៀត។

ចំពោះការបាត់បង់នេះអាចមានផលប៉ះពាល់ទៅដល់វិស័យសុភាពសាធារ: ការនាំចេញពាណិជ្ជកម្មសំខាន់ៗ (ដូចជា សម្លៀកបំពាក់ អង្ករ និងកង់ ជាដើម) និងផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជារួម។
បើតាមឯកសារគោលនយោបាយដដែល ប្រជាជនចំនួន ៤៣២០០០ នាក់ អាចប្រឈមនឹងការធ្លាក់ក្នុងភាពក្រីក្រ ប្រសិនបើដំណោះស្រាយជាមូលដ្ឋានដ៏ត្រឹមត្រូវមិនត្រូវបានដាក់ចេញឱ្យឆាប់តាមដែលអាចធ្វើទៅបាន៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ