សេដ្ឋកិច្ច
កម្ពុជានាំចេញទៅអាមេរិក មានទំហំទឹកប្រាក់ជាង ៨,២៣ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ខែ
គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបានទឹកប្រាក់ជាង ៨,៤៥ ពាន់លានដុល្លារ កើនឡើង ៩,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ទិន្នន័យរបស់ GDCE បានបង្ហាញថា ចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ ២០២៤ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំងពីរមានទឹកប្រាក់សរុប ៨,៤៥ ពាន់លានដុល្លារ កើនឡើង ៩,៧ ភាគរយ ក្នុងនោះកម្ពុជានាំចេញទំនិញទៅអាមេរិកមានតម្លៃ ៨,២៣ កើនឡើង ៩,៨ ភាគរយ និងទំនិញអាមេរិកនាំចូលមកកម្ពុជាតម្លៃជាង ២១៧ លានដុល្លារ កើនឡើង ៧,៥ ភាគរយ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា កំណើននៃការនាំចេញទំនិញពីកម្ពុជាទៅសហរដ្ឋអាមេរិក មានភាពល្អប្រសើ ដោយសារអស្ថិរភាពនៅក្នុងតំបន់ ដូចជាប្រទេសមីយ៉ាន់ម៉ា ប្រទេសបង់ក្លាដេស ដែលបានធ្វើឱ្យរោងចក្រសហគ្រាសមួយចំនួនមកកាន់កម្ពុជា ផលិតក្នុងការនាំចេញ ហើយទីផ្សារបញ្ជាទិញពីអាមេរិកក៏កើនឡើងខ្ពស់ ពិតមែនតែ GSP ត្រូវបានព្យួរមែន តែយើងនាំចេញក្នុងបន្ទាត់បង់ពន្ធ ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) យើងនៅតែប្រព្រឹត្តទៅល្អប្រសើរ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាមានទំនាក់ទំនងល្អជាមួយអាមេរិក ខណៈការបញ្ជាទិញរបស់អាមេរិកពីកម្ពុជាមានកំណើនរាល់ឆ្នាំ។
លោកថា គោលនយោបាយការបរទេសរបស់អាមេរិក នឹងនៅតែបន្តការផ្ដល់ការអនុគ្រោះក្នុងការនាំចូលទំនិញពីកម្ពុជា។

ទំនិញដែលកម្ពុជានាំចេញទៅអាមេរិកមានដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
ចំណែកអាមេរិកនាំចូលមកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ