ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិធ្លាក់ចុះទាបបំផុតជិត ២ ខែ ដោយសារលុយដុល្លារខ្លាំង ក្រោយ ត្រាំ ជាប់ឆ្នោត
តម្លៃមាសជួញដូរលើទីផ្សារអន្តរជាតិ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត២ខែកាលពីថ្ងៃអង្គារ ដោយសារតែការឡើងថ្លៃនៃប្រាក់ដុល្លារ ក្រោយលោក ដូណាល់ ត្រាំ ជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកជាថ្មី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃមាសជួញដូរភ្លាមៗនៅទីផ្សារហាងឆេង បានធ្លាក់ចុះ ០,៩ ភាគរយ មកត្រឹម ២ ៥៩៥,៩៨ ដុល្លារ/អោន ខណៈតម្លៃមាសនាពេលអនាគតរបស់អាមេរិក បានធ្លាក់ចុះ ០,៦ ភាគរយ មកនៅត្រឹម ២ ៦០១,៥០ ដុល្លារ/អោន។
គិតមកទល់ពេលនេះ តម្លៃមាសបានធ្លាក់ចុះច្រើនជាង ៥ ភាគរយ បាត់ទៅហើយ រាប់តាំងពីការបោះឆ្នោតប្រធានាធិបតីអាមេរិកថ្ងៃទី ៥ វិច្ឆិកា សប្ដាហ៍មុន ចំពេលវិនិយោគិនប្ដូរទំនោរទៅលើផ្សារភាគហ៊ុនរបស់អាមេរិក ក្រោយ លោក ត្រាំ ឈ្នះឆ្នោត។
ទោះជាយ៉ាងណាក៏ដោយ តម្លៃមាសបានកើនឡើងច្រើនជាង ២៥ ភាគរយ នៅឆ្នាំនេះ ដែលជំរុញដោយការបន្ធូរបន្ថយគោលនយោបាយហិរញ្ញវត្ថុរបស់ធនាគារកណ្ដាលអាមេរិក ការទិញមាសរបស់ធនាគារកណ្ដាល និងការកើនឡើងនៃហានិភ័យភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ដែលជំរុញតម្រូវការហក់ឡើង៕

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?