ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីកំណត់គោលដៅក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីប្រចាំអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក Liew Chin Tong បាននិយាយថា ប្រទេសម៉ាឡេស៊ីមានសក្តានុពលដ៏សំខាន់ដើម្បីក្លាយជាមជ្ឈមណ្ឌលប្រចាំតំបន់សម្រាប់ការផលិតរថយន្តអគ្គិសនី (EV) នៅក្នុងអាស៊ាន ជាមួយនឹងបទពិសោធន៍លើការផលិតរថយន្តរយៈពេល ៤០ ឆ្នាំ និងឧស្សាហកម្មបន្ទះឈីបដ៏រឹងមាំរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Star។

លោកបាននិយាយកាលពីថ្ងៃអង្គារថា ម៉ាឡេស៊ីមានគោលបំណងជំរុញការធ្វើសមាហរណកម្មកាន់តែច្រើនរវាងឧស្សាហកម្មរថយន្ត និងបន្ទះឈីប ដោយមានគោលដៅក្លាយជាមជ្ឈមណ្ឌលឈានមុខគេសម្រាប់ការរចនាបន្ទះឈីបជាពិសេសសម្រាប់វិស័យរថយន្ត។
អនុរដ្ឋមន្ត្រីដដែលបន្តយ៉ាងដូច្នេះថា៖ «ម៉ាឡេស៊ីគឺជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍មួយ យើងគឺជាអ្នកនាំចេញផលិតផលបន្ទះឈីបធំជាងគេទី៦នៅក្នុងពិភពលោក។ ទោះបីមិនមានម៉ាកផលិតផលក្នុងស្រុកផ្ទាល់ ប៉ុន្តែយើងដើរតួនាទីយ៉ាងសំខាន់»។ បច្ចុប្បន្ន ម៉ាឡេស៊ីរួមចំណែក ១៣ ភាគរយ នៃការធ្វើតេស្ត និងវេចខ្ចប់បន្ទះឈីបសកល ដោយមានក្រុមហ៊ុនអន្តរជាតិផ្សេងៗដាក់រោងចក្រផលិតកម្ម។

ទន្ទឹមនឹងនោះ លោក Liew បាននិយាយថា គោលដៅមួយទៀត គឺការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈទូទាំងប្រទេសទាំងមូល តាមរយៈការប្រើប្រាស់យានយន្តអគ្គិសនី។
គួរគូសបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ីបានកំណត់គោលដៅ ឱ្យរថយន្តអគ្គិសនី រួមចំណែកប្រមាណ ២០ ភាគរយ នៃបរិមាណឧស្សាហកម្មសរុប (TIV) នៅឆ្នាំ ២០៣០, ៥០ ភាគរយ នៅឆ្នាំ ២០៤០ និង ៨០ ភាគរយ នៅឆ្នាំ ២០៥០៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ