Connect with us

សេដ្ឋកិច្ច

ព្រឹទ្ធសភាអនុម័តសេចក្ដីព្រៀងច្បាប់ ស្តីពីការយល់ព្រមឱ្យកម្ពុជាចូលជាភាគី នៃកិច្ចព្រមព្រៀងក្នុងការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួម នៃ UN សម្រាប់យានយន្ត

បានផុស

នៅ

ព្រឹទ្ធសភាកម្ពុជាបានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យកម្ពុជាចូលជាភាគី នៃកិច្ចព្រមព្រៀង ស្តីពី​ការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួម នៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់​ដែលអាចបំពាក់ ឬប្រើប្រាស់នៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាន នៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអនុម័តនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភាលើកទី​២ នីតិកាលទី៧ ក្រោមអធិបតីភាព​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៩៩សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូលដោយឥតកែប្រែចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើង ដើម្បីសម្រួលដំណើរការអនុម័តសម្រាប់យានយន្ត និងគ្រឿងបន្លាស់ កាត់បន្ថយរបាំងពាណិជ្ជកម្ម និងលើកកម្ពស់ស្តង់ដាសុវត្ថិភាព។

កិច្ចព្រមព្រៀងនេះ អនុញ្ញាតឱ្យប្រទេសចូលរួមទទួលស្គាល់ការយល់ព្រមពីគ្នាទៅវិញទៅមក មានន័យថា យានយន្ត ឬផ្នែកដែលត្រូវបានអនុម័តនៅក្នុងប្រទេសមួយត្រូវបានចាត់ទុកថា គោរពតាមបទប្បញ្ញត្តិក្នុងប្រទេសផ្សេងៗទៀតដែលចូលរួម ហើយនឹងជួយសម្រួលដល់ដំណើរការក្នុងការនាំចេញយានយន្ត និងគ្រឿងបន្លាស់ ដែលនាំឱ្យកាត់បន្ថយការចំណាយ និងបង្កើនលទ្ធភាពទទួលបានទីផ្សារសម្រាប់ក្រុមហ៊ុនផលិត។

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់បរិយាកាសអំណោយផលដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងការទាក់ទាញការវិនិយោគ​លើឧស្សាហកម្មផលិត និងដំឡើងយានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ និងជួយកាត់បន្ថយចំណាយថ្លៃដើមលើការអភិវឌ្ឍ ការផលិត និងដំណើរការស្នើសុំលិខិតបញ្ជាក់ អនុលោមភាព ព្រមទាំងអាចនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ដោយមិនមានរបាំងបច្ចេកទេសជាមួយនឹងយានយន្តប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ និងតម្លៃសមរម្យ សន្សំសំចៃថាមពល និងកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ជាងក្រឡឹងម្នាក់នៅស្រុកអូយ៉ាដាវ ខេត្តរតនគីរី ឈ្នះរង្វាន់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍ ដល់មុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការនៅចុងខែមករា២០២៥ខាងមុខនេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ៥ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ៦ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

សន្តិសុខសង្គម១៦ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍១៥ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍១៣ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

បុរសកម្សត់ម្នាក់ អួលដើមកសម្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម