Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​បង្កើន​ថ្ងៃ​ឈប់​សម្រាកជាតិ​ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​

បានផុស

នៅ

គណៈរដ្ឋមន្ត្រីថៃកាល​ពី​សប្ដាហ៍​មុន​ បានអនុម័តលើ​ការ​បន្ថែមថ្ងៃ​ឈប់សម្រាកសាធារណៈ​សម្រាប់ឆ្នាំក្រោយ និងខែមករា ឆ្នាំ ២០២៦ ​ដើម្បីជំរុញវិស័យ​ទេសចរណ៍ និងសេដ្ឋកិច្ចទាំងមូល។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបនាយក​រដ្ឋមន្ត្រីថៃ​ លោក​ Phumtham Wechayachai បាននិយាយបន្ទាប់ពីកិច្ចប្រជុំ​នៅ​សប្ដាហ៍មុន​ថា គណៈរដ្ឋមន្ត្រីបានអនុម័ត​លើ​សំណើ​សម្រាប់ការបន្ថែម​ថ្ងៃ​ឈប់សម្រាក​​ (១ ថ្ងៃ​នៅ​ខែ​​មិថុនា និង១​ថ្ងៃ​នៅ​ខែសីហា) នៅ​ឆ្នាំក្រោយ និង​ ១ ថ្ងៃ​នៅ​​ខែមករា ឆ្នាំ ២០២៦។​ ការ​បន្ថែម​នេះ​ ធ្វើ​ឱ្យ​ថ្ងៃ​ឈប់​សម្រាក​ជាតិ​ថៃ​ មាន​ចំនួន​ ២១ ថ្ងៃ​ ក្នុង​ឆ្នាំ​ ២០២៥​។

​គួរ​គូស​បញ្ជាក់​ថា​ ថៃដែលពឹងផ្អែកលើវិស័យទេសចរណ៍ បា​ន​ដាក់​​ចេញ​នូវ​ថ្ងៃឈប់សម្រាកបន្ថែមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីជួយដល់​ទេសចរណ៍​ឱ្យ​ស្ទុះ​ងើប​ឡើងវិញ​ពី​ជំងឺរាតត្បាតកូវីដ១៩​ ដោយ​វិស័យ​នេះ​រួម​ចំណែក​ប្រមាណ​ ១២ ភាគរយ​ ​នៃផលិតផលក្នុងស្រុកសរុប និងជិត១/៥នៃការងាររបស់ប្រទេស។

អ្នកនាំពាក្យរងរដ្ឋាភិបាល លោក Sasikan Wattanachan បាននិយាយថា ការប្រកាសថ្ងៃឈប់សម្រាកបន្ថែម ក៏ស្របនឹងគោលនយោបាយ​របស់​រដ្ឋាភិបាល​ថៃ​ ដែល​កំណត់ឆ្នាំក្រោយថា​ជាឆ្នាំទេសចរណ៍ និងកីឡាផង​ដែរ​។

គួរ​គូសបញ្ជាក់​ថា​ រហូតមកដល់ពេលនេះ ភ្ញៀវទេសចរអន្តរជាតិ​ប្រហែល ៣០ លាននាក់ បានមក​លេង​ប្រទេស​ថៃ​ ដែល​កំណត់​គោលដៅ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​បាន​ ៣៦,៧ លាន​នាក់​នៅ​ឆ្នាំ​នេះ​។ ក្នុង​ឆ្នាំ​ ២០១៩ ថៃ​បាន​កត់​ត្រា​ពី​ចំនួន​ភ្ញៀវ​​ទេសចរ​អន្តរជាតិ​រហូត​ជិត​ដល់​ ៤០ លាន​នាក់​ ដោយ​កើប​ប្រាក់​ចំណូល​ប្រមាណ​ ៦០ ប៊ីលាន​ដុល្លារ​ មុន​វិស័យ​នេះ​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ដុន​ដាប​ដោយសារ​តែ​វិបត្តិកូវីដ​១៩​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម