ព័ត៌មានអន្ដរជាតិ
បៃដិន សន្យាផ្ដល់ ៤ ប៊ីលានដុល្លារ ទៅមូលនិធិធនាគារពិភពលោក ដើម្បីជួយប្រទេសក្រីក្រ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានសន្យាផ្តល់វិភាគទានចំនួន ៤ ប៊ីលានដុល្លារអាមេរិក ទៅដល់មូលនិធិសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក ដែលមានគោលបំណងដើម្បីជួយប្រទេសក្រីក្របំផុតពីជុំវិញពិភបលោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីរបស់របស់មន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិក។

លោក បៃដិន បានប្រកាសពីការប្ដេជ្ញាចិត្តរបស់អាមេរិកសម្រាប់រយៈពេល ៣ ឆ្នាំ ក្នុងអំឡុងវគ្គបិទកិច្ចប្រជុំកំពូលនៃក្រុមប្រទេសទាំង២០ (G20) កាលពីថ្ងៃចន្ទ នៅទីក្រុង រីយ៉ូ ដេ ជេណេរ៉ូ (ប្រេស៊ីល) ដោយបន្ថែមថា រតនាគារសហរដ្ឋអាមេរិកកំពុងដឹកនាំការចរចានៅធនាគារពិភពលោក សម្រាប់ការបន្ថែមមូលនិធិទៅ IDA ។
ចំនួន ៤ ប៊ីលានដុល្លារ គឺជាកំណត់ត្រាថ្មី ដែលលើសពីចំនួន ៣,៥ ប៊ីលានដុល្លារ ដែលរដ្ឋបាលបៃដិន ធ្លាប់បានសន្យាសម្រាប់ការបន្ថែមមូលនិធិ IDA កាលពីខែធ្នូ ឆ្នាំ ២០២១។ គេមិនទាន់ច្បាស់នៅឡើយទេថា តើប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើតាមការសន្យារបស់លោក បៃដិន ដែរឬយ៉ាងណា ព្រោះលោកធ្លាប់បានអំពាវនាវឱ្យអាមេរិកកាត់បន្ថយជំនួយទៅបរទេស។

មូលនិធិ IDA របស់ធនាគារពិភពលោក ដែលផ្តល់ជំនួយជាចម្បង និងកម្ចីការប្រាក់ទាបបំផុតដល់ប្រទេសក្រីក្របំផុត កំណត់ត្រូវបំពេញបន្ថែមរៀងរាល់ ៣ ឆ្នាំម្តង ហើយសន្និបាតប្ដេជ្ញាផ្ដល់បន្ទាប់ គ្រោងនឹងរៀបចំឡើងនាដើមខែក្រោយ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ប្រធានធនាគារពិភពលោក លោក Ajay Banga បានប្រកាសពីគោលបំណងស្នើសុំទឹកប្រាក់សម្រាប់មូលនិធិលើសពី ៩៣ ប៊ីលានដុល្លារ ដែលដាក់ចេញនៅខែធ្នូ ឆ្នាំ ២០២១ ដោយសារតែកំណើននៃតម្រូវការពីប្រទេសក្រីក្រនៅទ្វីបអាហ្រ្វិក និងទ្វីបផ្សេងៗទៀត ដែលកំពុងប្រឈមមុខនឹងបំណុល គ្រោះមហន្តរាយអាកាសធាតុ ជម្លោះ និងបញ្ហាសកលផ្សេងៗ។ លោកបានប្រាប់រ៉យទ័រ កាលពីខែតុលាថា គោលដៅ ១២០ ប៊ីលានដុល្លារសម្រាប់ការបន្ថែមមូលនិធិអាចទៅរួច ប៉ុន្តែវានឹងតម្រូវឱ្យមានប្រទេសធំៗបង្កើនការប្ដេជ្ញារបស់ខ្លួន៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ