Connect with us

ព័ត៌មានជាតិ

រោងម៉ាស៊ីនកិនស្រូវមួយ​នៅស្រុកថ្មគោល សម្រុក​ទិញស្រូវ​ផ្ការំដួល ឲ្យ​តម្លៃ ១ ៣៦០​ រៀល ក្នុង​១គីឡូ​សើម

បានផុស

នៅ

ឧកញ៉ា ឡាយ ឈុនហួ ម្ចាស់​រោងម៉ាស៊ីនកិនស្រូវ «City Rice Import Export» ដែល​ជា​រោង​ម៉ាស៊ីន​ធំ​ជាង​គេ​​នៅ​ក្នុង​ស្រុក​ថ្ម​គោល ខេត្ត​បាត់ដំបង បាន​ឱ្យ​«កម្ពុជាថ្មី​»​ដឹង​ថា​ បច្ចុប្បន្ន​នេះ រោង​ម៉ាស៊ីនកំពុង​សម្រុក​បញ្ជា​ទិញ​ស្រូវ​ប្រភេទ​ផ្កា​រំដួល​លេខ​១ ​​ចន្លោះ​ពី​ ១ ៤០០ ទី ១ ៦០០​តោន ក្នុង​ ១ ថ្ងៃ សម្រាប់​កិន​នាំ​ចេញ​ឆ្លើយតប​ឱ្យ​ទាន់​តម្រូវការ​ទីផ្សារ​អន្តរជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឧកញ៉ា ឡាយ ឈុន​ហួ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ​សព្វ​ថ្ងៃ​ខាង​ក្រុម​ហ៊ុន​បាន​កំពុង​មាន​តម្រូវ​ការ​ខ្ពស់​លើ​ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​ខាង​ក្រៅ។ ដូច្នេះ​ដើម្បី​អាច​ឆ្លើយ​តប​ឱ្យ​ទាន់​ទៅ​និង​តម្រូវ​ការ​នៃការ​នាំ​ចេញ​​ បច្ចុប្បន្ន​រោង​ម៉ាស៊ីន​បាន​ប្រមូល​ទិញ​ស្រូវ​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ គឺ​ស្រូវ​ផ្កា​​រំដួល​ ដោយ​ក្នុង​មួយ​ថ្ងៃ​ទិញ​ចូល​ចន្លោះ​ពី ១ ៤០០ ទៅ ១ ៦០០ តោន ក្នុង​តម្លៃ ១៣៦០​រៀល​ក្នុង​ ១​គីឡូ​សើម ​ដែល​កសិករ​ដឹក​មក​ដល់​រោងម៉ាស៊ីន​ផ្ទាល់ ឬ​ស្មើ​នឹង ១ ៣៦០ ០០០ ក្នុង ១​ តោ​ន​សើម ​ជា​ស្រូវប្រភេទលេខ១។ ស្រូវ​ទាំង​នេះ​ ភាគ​ច្រើន​ខាង​រោង​ម៉ាស៊ីន​ធ្វើ​ការ​ប្រមូល​ទិញ​ពី​តាម​បណ្តា​ខេត្ត​ចំនួន​ ៤ ដូច​ជា បាត់ដំបង ពោធិ៍សាត់ បន្ទាយ​មានជ័យ និង​ខេត្ត​សៀមរាប។​

ឧកញ៉ាបាន​សង្កត់​ធ្ងន់បន្ថែម​​ថា «បច្ចុប្បន្ន​ដោយ​សារ​តែ​ក្រុម​ហ៊ុន​មាន​តម្រូវ​ការ​នាំ​ចេញ​ខ្ពស់​ទៅ​លើ​ប្រភេទ​ស្រូវ​ផ្ការំដួល​ ហេតុ​ដូច​នេះ​ហើយ​ទើប​ខាង​រោង​ម៉ាស៊ីន​​ ធ្វើ​ការ​ប្រមូល​ទិញ​តែ​ស្រូវ​មួយ​ប្រភេទ​នេះ​ប៉ុណ្ណោះ​ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​ទិញ​ចូល​»។

លោកបន្ត​​ថា «កាល​ណា​រោង​ម៉ាស៊ីន​ទិញ​ចូល​ច្រើន​ប្រភេទ​ពេក ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​បែងចែក​ឡនិង​ទីកន្លែង​ច្រើន នោះ​ក៏​ជា​បញ្ហា​ដែល​ធ្វើ​ឱ្យ​ការ​ប្រមូល​ទិញ​មាន​ភាព​យឺតយ៉ាវ​ផង​ដែរ​»។

យ៉ាង​ណា​មិញ​ ពាក់ព័ន្ធ​ទៅ​ការ​ផ្គត់ផ្គង់​វិញ​ ឧកញ៉ាបាន​គូស​បញ្ជាក់​ថា «សព្វ​ថ្ងៃ​យើង​ក៏​ឃើញ​មាន​ក្រុមហ៊ុន​ផ្សេង​ៗ​បាន​​ប្រមូល​ទិញ​នូវ​ប្រភេទ​ស្រូវ​ផ្សេង​ៗ​ដែរ​ ហើយ​ទីផ្សារ​ស្រូវ​ទាំង​នោះ​ក៏​ទទួល​បាន​តម្លៃ​លើ​ទីផ្សារ​ល្អ​ ដូច្នេះ​ខាង​រោង​​ម៉ាស៊ីន​របស់​យើង​​ក៏​មិន​បាន​ចុះ​អន្តរាគមន៍​ទៅ​លើ​ប្រភេទ​ស្រូវ​ទាំងអស់​នោះ​ដែរ គឺ​រោង​ម៉ាស៊ីន​ផ្តោត​​លើ​ការ​ទិញ​ចូល​ប្រភេទ​ផ្ការំដួល​មួយ​មុខ​ប៉ុណ្ណោះ»។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​រូប​នេះ ក៏​បាន​អះអាង​បន្ថែម​ថា សម្រាប់​ទីផ្សារ​នាំ​ចេញ​​​ដោយ​សារ​តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​​មាន​​ទី​ផ្សារ​ច្រើន​ទៅ​កាន់​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី និង​​អឺរ៉ុប ដូច្នេះ​ហើយ​ខាង​រោងម៉ាស៊ីន​គឺ​នៅ​​មិន​ទាន់​សម្លឹង​មើល​ទីផ្សារ​ផ្សេង​ទៀត​នៅ​ឡើយ​ទេ ក្រៅ​តែ​ពី​​ខំ​ពង្រីក​ទីផ្សារ​ដែល​កំពុង​ដើរ​បាន​ល្អ​នាពេល​បច្ចុប្បន្ន​នេះ​ឱ្យ​ដល់​កម្រិត​អតិបរមាសិន​។

រយៈពេល​ ៨ ​ខែ ឆមាស​ទី​១ ឆ្នាំ​២០២៤ នេះ ក្រុមហ៊ុន​ «City Rice Import Export» បាន​​នាំ​ចេញ​អង្ករ​​ប្រមាណ​ជិត ៥​ ម៉ឺន​តោន ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​​ដូច​ជា​ ប្រទេស​នៅ​សហភាព​អឺរ៉ុប ប្រទេស​ចិន ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី អូស្ត្រាលី ណូវេហ្សេឡង់ ចក្រភព​អង់គ្លេស បណ្ដា​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក និង​កោះ​ New Caledonia​ ដែល​គិត​ជា​ទឹក​ប្រាក់សរុបចំនួន​ ៣៣​ លានដុល្លារ​អាមេរិក ខណៈ​​បរិមាណនាំចេញ​មាន​ការ​កើនឡើងប្រមាណ​ ១៦% ​បើ​ប្រៀបធៀប​ទៅ​​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៦ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម