ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីប្ដេជ្ញាបង្កើនគោលនយោបាយលើកទឹកចិត្ត ដើម្បីទាក់ទាញវិនិយោគិនអាស៊ី-ប៉ាស៊ីហ្វិក
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បានប្រាប់សារព័ត៌មានថ្មីៗនេះថា លោកនឹងដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តផ្សេងៗបន្ថែមទៀត និងពង្រីកតំបន់សេដ្ឋកិច្ចពិសេស (SEZs) របស់ប្រទេស ដើម្បីទាក់ទាញអ្នកវិនិយោគមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមការចុះផ្សាយរបស់កាសែត The Investor។
លោកបានសង្កត់ធ្ងន់ថា ឥណ្ឌូណេស៊ីនឹងក្លាយជាគោលដៅវិនិយោគដែលមិនអាចខ្វះបាន សម្រាប់អាជីវកម្មក្នុងតំបន់ ហើយវិនិយោគិនណាក៏ដោយដែលបើករោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឥណ្ឌូណេស៊ី នឹងទទួលបានការលើកទឹកចិត្តពិសេសៗ រាប់តាំងពីការកាត់បន្ថយពន្ធលើប្រាក់ចំណូលសាជីវកម្ម រហូតដល់ការសម្រួលនីតិវិធីផ្តល់អាជ្ញាប័ណ្ណ។
បច្ចុប្បន្ន ឥណ្ឌូណេស៊ីមាន SEZ ចំនួន ២៤ កន្លែង ដែលភាគច្រើនមានប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងបង្កើតតម្លៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ លោក ប្រាបូវូ មានប្រសាសន៍ថា វិនិយោគិនបរទេសនឹងស្វែងរកឱកាសសក្តានុពលនៅពេលវិនិយោគក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីបង្កើនខ្សែសង្វាក់តម្លៃផលិតកម្មនៅទូទាំងវិស័យផ្សេងៗ។
ប្រធានាធិបតីថ្មីថ្មោងដដែល បានគូសបញ្ជាក់ពីការតាំងចិត្តរបស់ឥណ្ឌូណេស៊ីក្នុងការបន្តឧស្សាហូបនីយកម្មតាមរយៈគោលនយោបាយអភិវឌ្ឍន៍ផ្សេងៗ ដែលមិនត្រឹមតែទាញយកធនធានធម្មជាតិតែប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការកែច្នៃ និងផលិតក្នុងស្រុក៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៣ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)