Connect with us

ព័ត៌មានអន្ដរជាតិ

លោក ស៊ី ប្រកាសពីវិធានការសេដ្ឋកិច្ច ដើម្បីជំរុញប្រទេសកំពុងអភិវឌ្ឍ នៅកិច្ចប្រជុំកំពូល G20

បានផុស

នៅ

ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ​បានប្រកាសអំពី​គោលនយោបាយផ្ដល់​ប្រយោជន៍​សេដ្ឋកិច្ច​​មួយ​ចំនួន​ ដែល​រៀប​ចំ​ឡើង​ដើម្បីគាំទ្រប្រទេស​លោកខាងត្បូង ដែល​សំដៅ​លើ​ប្រទេស​​​កំពុង​អភិវឌ្ឍ ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​នៃ​ក្រុមប្រទេស​ទាំង​២០​ (G20) នៅ​ទីក្រុង​ រីយ៉ូ ដេ ជេណេរ៉ូ ប្រទេស​ប្រេស៊ីល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ចុះ​ផ្សាយ​បន្ត​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ លោក ស៊ី បាននិយាយថា ប្រទេសចិននឹងគាំទ្រដល់ការអភិវឌ្ឍ​សកល​ជាមួយនឹងសកម្មភាពចំនួន៨ រួមទាំងការកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ​«គុណភាពខ្ពស់» ដែល​ជា​គម្រោង​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំង​ពិភព​លោក​។

លោកក៏បានប្រកាសផង​ដែរ​ថា ​ចិន រួមជាមួយ​ប្រេស៊ីល អាហ្រ្វិកខាងត្បូង និងសហភាពអាហ្រ្វិក កំពុងចាប់ផ្តើម «គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកវិទ្យាសាស្ត្របើកចំហ» ដែល​បង្កើត​ឡើងដើម្បីជំរុញនវានុវត្តន៍​​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទៅកាន់​ប្រទេស​កំពុងអភិវឌ្ឍ​។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ​ ​លោក​ ស៊ី​ ថ្លែង​យ៉ាងដូច្នេះ​ថា​៖ «ចិនគាំទ្រ G20 ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងសម្រាប់ជាប្រយោជន៍ដល់​ប្រទេស​​លោក​ខាង​ត្បូង​» ដោយបន្ថែមថា ការនាំចូលរបស់ចិនពីប្លុក​ប្រទេសទាំង​នេះ​ រំពឹងថានឹងកើនឡើងដល់ទៅ ៨ ទ្រីលាន​ដុល្លារ​ ត្រឹម​ឆ្នាំ​ ២០៣០​។ ​

លោក​បន្ត​ថា​៖ «​ចិនតែងតែជាសមាជិកនៃប្រទេស​លោក​ខាង​ត្បូង​ ​ដែលជាដៃគូ​អាចទុកចិត្តបាន និងយូរអង្វែង​ និងជាសកម្មជន និង​អ្នកអនុវត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍ពិភពលោក»។

ខណៈ​កំណើន​ឥទ្ធិពល​របស់​លោកខាងត្បូងក្នុងប្លុក​ G20 បានបង្កឱ្យមានភាពមិនស្រួលមួយចំនួនក្នុងចំណោមប្រទេសអភិវឌ្ឍ​នោះ វាបង្ហាញពីឱកាសសម្រាប់ប្រទេសចិន ដែលផ្តល់ទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយជិតស្និទ្ធរបស់ខ្លួនជាមួយប្រទេសកំពុងអភិវឌ្ឍភាគច្រើន ជាពិសេសនៅទ្វីបអាហ្រ្វិក ដែលមាន​ចិន​ជាអ្នកផ្តល់ប្រាក់កម្ចីធំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៣៣ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៥៨ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម