ព័ត៌មានអន្ដរជាតិ
វៀតណាមរំពឹងការវិនិយោគបន្ថែមពីក្រុមហ៊ុនអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងអាណត្តិថ្មីរបស់ ត្រាំ
ក្រុមហ៊ុនទីផ្សារមូលធន KB Securities Vietnam (KBSV) បានលើកឡើងថា ក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនមកពីប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិកកាន់តែច្រើន អាចនឹងផ្លាស់ទីផលិតកម្មទៅកាន់ប្រទេសវៀតណាម ក្នុងអាណត្តិប្រធានាធិបតីថ្មីរបស់លោក ដូណាល់ ត្រាំ ដែលរំពឹងថានឹងបង្កើនភាពតានតឹងជម្លោះពាណិជ្ជកម្មអាមេរិក-ចិន។

កាសែត The Investor បានចុះផ្សាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនសហគ្រាសមកពីកូរ៉េខាងត្បូង តៃវ៉ាន់ និងជប៉ុន ដែលគេចាត់ទុកថាជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានព្យាករថានឹងផ្លាស់ប្តូរផលិតកម្មតាមដំណាក់កាលរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម។ នាពេលបច្ចុប្បន្ន ក្រុមហ៊ុនពីប្រទេសទាំងនេះ បានរួមចំណែកជាងពាក់កណ្ដាលនៃការនាំចេញរបស់វៀតណាមទៅកាន់អាមេរិករួចទៅហើយ។
KBSV បានចង្អុលបង្ហាញថា ការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំង២ គឺជាមូលហេតុដែលជំរុញឱ្យក្រុមហ៊ុនសាជីវកម្មពហុជាតិ ផ្លាស់ប្តូរមូលដ្ឋានផលិតកម្មចេញពីប្រទេសចិន ដើម្បីការពារហានិភ័យ។ អ្នកវិភាគ KBSV បាននិយាយថា និន្នាការនេះប្រហែលជាមិនខ្លាំងដូចឆ្នាំ ២០១៨-២០២២ ដែលគេឃើញក្រុមហ៊ុនផ្សេងៗ Apple, Intel, Foxconn, Lego និង Sumitomo Wiring Systems ផ្លាស់ប្ដូរទីតាំងផលិតកម្មរបស់ខ្លួន នោះទេ ប៉ុន្តែវានឹងនៅតែបន្តកើតមាន។

អ្នកវិភាគ KBSV បានបន្ថែមថា ឧស្សាហកម្មនាំចេញសំខាន់ៗមួយចំនួនរបស់សហគ្រាសវៀតណាម ជាពិសេសវាយនភណ្ឌ និងកាត់ដេរ អាចបង្កើនការប្រកួតប្រជែងជាមួយទំនិញចិន នៅពេលនាំចេញទៅអាមេរិក។ ជាមួយគ្នានោះទោះបីជាសហរដ្ឋអាមេរិកអាចនឹងដាក់ពន្ធ ១០-២០ ភាគរយ លើវាយនភណ្ឌវៀតណាមក៏ដោយ ក៏ផលប៉ះពាល់ជាក់ស្តែងមិនគួរឱ្យព្រួយបារម្ភពេកដែរ បើប្រៀបធៀបទៅនឹងពន្ធបច្ចុប្បន្ន (៨-២៥ ភាគរយ) ។ ជាក់ស្ដែងទៅ ពន្ធចន្លោះពី ១០-២០ ភាគរយ នឹងអាចប្រកួតប្រជែងខ្លាំងជាងអត្រាពន្ធ ៦០ ភាគរយ ដែលលោក ត្រាំ គំរាមដាក់លើចិន។ យ៉ាងណាមិញ វៀតណាមនឹងត្រូវប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀត។
ទោះយ៉ាងណាក៏ដោយ អាណត្តិថ្មីរបស់ ត្រាំ ក៏បង្កផលប៉ះពាល់មួយចំនួនផងដែរ ដែលក្នុងនោះរួមមានទាំងកម្រិតនៃប្រភពវិនិយោគដោយផ្ទាល់ពីបរទេសពីប្រទេសចិន ខណៈមានលទ្ធភាពដែលអាមេរិកអាចនឹងបង្កើនពន្ធប្រឆាំងការលក់បង្ខូចតម្លៃលើផលិតផលវៀតណាម៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ