Connect with us

សេដ្ឋកិច្ច

វិនិយោគិនកូរ៉េ ចាប់អារម្មណ៍លើការកែឆ្នៃគ្រាប់ស្វាយចន្ទីកម្ពុជា

បានផុស

នៅ

នៅក្នុងជំនូបរវាងវិនិយោគិនកូរ៉េ ជាមួយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី​ទទួល​​​បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ វិនិយោគិន​កូរ៉េចាប់​អារម្មណ៍​ទៅលើការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា នៅក្នុងខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា ក្រុមវិនិយោគិនកូរ៉េនឹង​ចុះសិក្សា​ទីតាំងកែច្នៃនៅក្នុងខេត្តកំពង់ធំនៅថ្ងៃទី ២០ ខែវិច្ឆិកានេះ ដើម្បីកែច្នៃនាំចេញស្វាយ​ចន្ទី​ទៅ​ប្រទេសចិន។

រាជរដ្ឋាភិបាលកំពុងផ្ដោតលើការ លើកកម្ពស់ឧស្សាហកម្មកែច្នៃ ​តាម​រយៈការជំរុញឱ្យមាន​ការវិនិយោគ​​លើកសិផលដែលមានសក្ដានុពល ​ក្នុងនោះដំណាំស្វាយចន្ទី​ក៏ជា​ដំណាំអាទិភាព។

លោក តូច ប៊ុនហ៊ួ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា បច្ចុប្បន្ន​ផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុកសម្រេចបាន ១២ ភាគរយ ដែលជាចំនួនតិច​តូចនៅ​ឡើយ ក្រៅពីនេះ គឺកម្ពុជានាំគ្រាប់ស្វាយចន្ទីឆៅ​ចេញទៅក្រៅ​ប្រទេស ដែលធ្វើ​ឱ្យយើង​បាត់​បង់តម្លៃបន្ថែម និងកម្លាំងពលកម្មក្នុងស្រុកយ៉ាងច្រើន។​

រាជរដ្ឋាភិបាលកំពុងជំរុញឱ្យស្ថាប័នពាក់ព័ន្ធ ​និងដៃគូអភិវឌ្ឍ​ស្វែងរកដៃគូវិនិយោគទាំងក្នុង និង​ក្រៅ​ស្រុកបន្ថែមទៀត ដើម្បីកែច្នែគ្រាប់​ស្វាយចន្ទី​ឱ្យ​សម្រេចបានលើសគោលដៅ ២៥% ស្រប​តាម​កម្មវីធី «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ដើម្បីក្លាយ​ទៅ​ជាអធិរាជស្វាយចន្ទី។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា គិតត្រឹមរយៈពេល ១០ ខែ (មករា-តុលា) ឆ្នាំ ២០២៤ កម្ពុជាផលិតស្វាយចន្ទីបានចំនួន ៨៤ ម៉ឺនតោន កើនឡើង ២៦% បើធៀប​នឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣ ក្នុងនោះកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅកាន់ទី​ផ្សារ​វៀត​​ណាម បានជាង ៧៩ ម៉ឺនតោន កើនឡើង ៣១% គិតជាទឹកប្រាក់ ១ ពាន់ ១០០ លាន​ដុល្លារ​ កើនឡើង៩%។

យោងតាមក្រសួងកសិកម្ម កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះ​ខេត្ត​ចំនួន ១០ របស់កម្ពុជា មានផ្ទៃដី​ដាំដុះ​ស្វាយ​​​​​ចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺន​ហិកតា (១៤៧ ៧០៣) ខេត្តក្រចេះ ជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្ត​ត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៨ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៧ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម