Connect with us

សេដ្ឋកិច្ច

ខេត្តកំពង់ចាម គ្រោងបង្កើតឃ្លាំងស្តុកកសិផល ដើម្បីនាំចេញទៅក្រៅប្រទេស

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាជាមួយអាជ្ញាធរខេត្តកំពង់ចាម ស្ដីអំពីគម្រោងបង្កើតឃ្លាំងស្តុកកសិផល របស់ប្រជាកសិករដើម្បីនាំចេញទៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅសាលាខេត្តកំពង់ចាម ក្រោមវត្តមានលោក អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

លោក អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកឡើងថា ដើម្បីឲ្យខេត្តមានសេដ្ឋកិច្ច សំខាន់បំផុតត្រូវឲ្យដឹងពីកន្លែងផលិត ដូច្នេះមន្ត្រីនៃមន្ទីរកសិកម្មខេត្ត ត្រូវចេះជួយកសិករឱ្យមានគំនិតអភិវឌ្ឍ ក្នុងការដាំដុះទៅតាមផ្នែកដំណាំនីមួយៗ តាមបណ្ដាស្រុកផ្សេងៗគ្នា ពោលគឺជួយតម្រង់ទិសក្នុងការផលិត និងប្រមូលផ្ដុំព័ត៌មានឲ្យបានប្រភេទកសិផល ដូចជាដំណាំស្វាយ ដំណាំស្វាយចន្ទី ដំណាំស្រូវ។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា ដើម្បីធានាបាននូវឃ្លាំងស្តុកមួយ លុះត្រាតែយើងមានកសិផលក្នុងចំនួនជាក់លាក់ និងមានគុណភាពខ្ពស់ ដូច្នេះ! ត្រូវមានថ្នាក់ដឹកនាំសភាពាណិជ្ជកម្មខេត្ត ជួយសម្របសម្រួលក្នុងការប្រមូលកសិផល រីឯ ក្រុមការងារជំនាញនៃមន្ទីរកសិកម្ម ជាអ្នកជួយបន្ថែមលើការងារនេះផងដែរ៕

អត្ថបទ​៖ ​ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៦ នាទីutes មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា៣ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម