ព័ត៌មានជាតិ
ប្រាក់ចំណូលរបស់តំបន់សេដ្ឋកិច្ចពិសេសរ៉ូលយ៉ាល់ គ្រុប ភ្នំពេញធ្លាក់ចុះ៨៣%ក្នុងត្រីមាសទី៣
ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត (PPSEZ) បានរាយការណ៍ថា ខ្លួនទទួលបានចំណូលសរុបចំនួន ១២,៨៤១ ពាន់លានរៀលក្នុងត្រីមាសទី៣ឆ្នាំ ២០២៤ ថយចុះជាងត្រីមាសទី៣ ឆ្នា២០២៣ ចំនួន ៦៣,៦៩៨ ពាន់លានរៀល ស្មើនឹង (៨៣)% ខណៈប្រាក់ចំណេញសុទ្ធក្នុងត្រីមាសដដែលសរុបចំនួន ១៨,២០៦ពាន់ លានរៀល កើនឡើងចំនួន ១២,៤៥៣ ពាន់លានរៀល ស្មើនឹង ២១៦,៤៧% បើធៀប នឹងត្រីមាសទី៣ ឆ្នាំ២០២៣ ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃ PPSEZ បានថ្លែងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជានៅថ្ងៃទី១៩ថា នៅក្នុងត្រីមាសទី៣ ក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុនទទួលបានប្រាក់ចំណូលសរុប ១២,៨៤០ ពាន់លានរៀល ដែលមាន ការធ្លាក់ចុះ ចំនួន ៨៣% បើប្រៀបធៀប ទៅនឹងចំនួនទឹកប្រាក់ជាង ៧៦,៥៣៨ពាន់លានរៀល ក្នុងត្រីមាសទី៣ នៅឆ្នាំ ២០២៣។
ជាលទ្ធផល ក្រុមហ៊ុនចំណេញសុទ្ធចំនួនជាង ១៨ ពាន់លានរៀល បើប្រៀបធៀបនឹងការចំណេញសុទ្ធចំនួនជាង ៥,៧៥៣ ពាន់លានរៀល ក្នុងត្រីមាស ដូចគ្នាក្នុងឆ្នាំ២០២៣ ។

អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះថា៖« ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅតែបន្តរឹងមាំ នៅក្នុងថ្ងៃទី៣០ ខែកញ្ញាឆ្នាំ ២០២៤ នេះ ដោយមានទ្រព្យសកម្មសរុបចំនួនជាង ៤៨១ពាន់លានរៀល ដែល រួមមានទ្រព្យសកម្មរយៈពេលវែងចំនួនជាង ១៧៤,៤៨០ ពាន់លានរៀល និង ទ្រព្យ សកម្មរយៈពេលខ្លីចំនួន ៣០៦,៥៦៣ពាន់លានរៀល។ មូលធនសរុបមានចំនួនជាង ២៧០ពាន់លានរៀល ដែលមានការកើនឡើង ចំនួន ៦,៥០% បើប្រៀប ធៀបទៅនឹងចំនួនជិត ២៥៤ ពាន់លានរៀល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣។

អ្នកឧកញ៉ាថា៖«ដោយមិនអាចហាមឃាត់កាលៈទេសៈ ដែលមិនអាចមើលឃើញ យើងសង្ឃឹមថា នឹងកែលម្អលទ្ធផលត្រីមាសបច្ចុប្បន្ន នាត្រីមាសខាងមុខនេះ»៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល