សេដ្ឋកិច្ច
កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានទទួលជួបគណៈប្រតិភូមកពីសាកលវិទ្យាល័យបច្ចេកវិទ្យាឌីជីថល ណាននីង (Nanning University of Digital Technology) នៅទីស្តីការក្រសួងឧស្សាហកម្ម។

កិច្ចពិភាក្សាបានផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការគាំទ្រឧស្សាហកម្មដែលជំរុញដោយការស្រាវជ្រាវ និងគំនិតផ្តួចផ្តើមលើកកម្ពស់ភាពប្រកួតប្រជែងនៃអាជីវកម្ម និងឧស្សាហកម្មកម្ពុជា។
លោករដ្ឋមន្ត្រីបានលើកឡើងពីសារៈសំខាន់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ការអភិវឌ្ឍជាតិ ខណៈដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។

លោក ហែម វណ្ណឌី បានលើកឡើងថា៖ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គឺជាសសរស្តម្ភដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន។ យើងចង់ប្រើប្រាស់កិច្ចសហប្រតិបត្តិការនេះ ដើម្បីលើកកម្ពស់សមត្ថភាពបច្ចេកវិទ្យា និងភាពប្រកួតប្រជែងនៃឧស្សាហកម្មរបស់យើង»។
លោកសាស្ត្រាចារ្យ Kevin Liu បានស្នើនូវគំនិតផ្តួចផ្តើមស្រាវជ្រាវដែលជំរុញដោយបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI), ការអភិវឌ្ឍធនធានមនុស្សសម្រាប់ពាណិជ្ជកម្មឆ្លងដែនតាមប្រព័ន្ធអ៊ីនធឺណិត, និងការបង្កើតវគ្គបណ្តុះបណ្តាលអនឡាញរួមគ្នា។

លោកបានលើកឡើងថា៖ «គោលដៅអភិវឌ្ឍន៍របស់កម្ពុជាស្របនឹងជំនាញផ្នែកបញ្ញាសប្បនិម្មិត និងអន្តរកម្មរវាងមនុស្ស និងកុំព្យូទ័ររបស់សាកលវិទ្យាល័យយើង»។
លោក ហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួតផ្តើមទាំងនេះ និងបានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យចាប់ផ្តើមអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា បង្កើតយន្តការចែករំលែកព័ត៌មានស្តីពីនិន្នាការបច្ចេកវិទ្យា និងឧស្សាហកម្មសាកល ព្រមទាំងសហការឱ្យបានជិតស្និទ្ធជាមួយក្រុមការងាររបស់ក្រសួង ដើម្បីសម្រេចបាននូវវឌ្ឍនភាពជាក់ស្តែង៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង