Connect with us

សេដ្ឋកិច្ច

បង្កងអូស្រ្ដាលី ហាក់មានតម្រូវការទីផ្សារការខ្ពស់ តែពិបាកត្រង់បច្ចេកទេសក្នុងដំណើរការចិញ្ចឹម

បានផុស

នៅ

ជាម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងខេត្តខ្ញុំ ស្ថិតភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ លោក យ៉ាន់ ពិសិដ្ឋ ការចិញ្ចឹមបង្កងអូស្ដ្រាលីនាពេលបច្ចុប្បន្ននេះ ហាក់មានតម្រូវការខ្ពស់ តែពិបាកត្រង់ថា ការចិញ្ចឹមមានលក្ខណៈស្មុគស្មាញបន្ដិចទៅលើផ្នែកបច្ចេកទេស ដែលនាំឱ្យពេលខ្លះអាចមានការខាតបង់ក៏មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាអតីតពលករធ្វើការនៅប្រទេសកូរ៉េ លោក យ៉ាន់ ពិសិដ្ឋ បានប្រាប់ កម្ពុជាថ្មី ថា មុខរបរចិញ្ចឹមបង្កងអូស្ដ្រាលីនេះ លោកបានចាប់ផ្ដើមវាឡើងមកតាំងពីឆ្នាំ ២០២០មកម្ល៉េះ ពោលគឺចាប់ពីពេលដែលត្រឡប់មកពីធ្វើការជាពលករនៅឯប្រទេសកូរ៉េ។

លោក បន្តថា សម្រាប់ពេលបច្ចុប្បន្ននេះ ការចិញ្ចឹមបង្កងអូស្ត្រាលី នៅក្នុងកសិដ្ឋានរបស់លោក កំពុងមានតម្រូវការទីផ្សារខ្ពស់ តែគ្រាន់តែពិបាកត្រង់ថា លោកនៅខ្វះខាតប​ច្ចេកទេសចិញ្ចឹម និងពុំទាន់មានទីតាំងធំទូលាយជាងពេលបច្ចុប្បន្ននេះ។ ម្ចាស់កសិដ្ឋានរូបនេះ​ បន្ថែមទៀតថា ប្រភេទបង្កងអូស្ដ្រាលី វាងាយស្រួលឱ្យចំណី ដោយគ្រាន់តែមានស្បែកគោ ចេក និងពោត រួមផ្សំជាមួយចំណីខ្លះ គឺគ្រប់គ្រាន់ហើយ តែអ្វីដែលពិបាកនោះគឺ ការគ្រប់គ្រងទឹកឱ្យមានសីតុណ្ហភាពមួយដែលសមស្របជាមួយនឹងការរស់នៅរបស់វា តែប៉ុណ្ណោះ។

ពិសិដ្ឋ បញ្ជាក់ទៀតថា ប្រភេទបង្កងអូស្ដ្រាលីនេះ ប្រើរយៈពេលចន្លោះពី ៤ខែ ទៅ ៥ខែ ទើបអាចប្រមូលចាប់លក់បាន ដោយបង្កង១គីឡូក្រាម លោកអាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ២០ដុល្លារ​ ទៅ២៥ដុល្លារ។ ដោយឡែក សម្រាប់ការបោះដុំទៅកាន់កសិដ្ឋានដូចគ្នា អាចលក់បានចន្លោះ ១គីឡូក្រាម បានក្នុងតម្លៃ ១៤ដុល្លារ​ ទៅ១៥ដុល្លារ ផងដែរ។

ជាមធ្យម កសិដ្ឋានរបស់ពិសិដ្ឋ អាចផ្គត់ផ្គង់ទីផ្សារបង្កងអូស្រ្ដាលី ដោយគិតក្នុងមួយថ្ងៃអាចលក់ចេញបានចន្លោះ ៥០គីឡូក្រាម និងអាចច្រើននេះជាងនេះ ទៅតាមតម្រូវការរបស់អតិថិជន ក្នុងនោះមានដូចជា៖ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ជាដើម៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ នាទីutes មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

​ការរញ្ជួយដីនៅ​បាងកក​ បង្កការ​ខូច​ខាត​ដល់អាគារជាច្រើនក្នុងក្រុង

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

នៅមីយ៉ាន់ម៉ាឯណោះ រញ្ជួយដីបាក់សាលា សង្កត់សិស្សក្មេងៗ ២០នាក់

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ស្លាប់​មនុស្ស​២០​នាក់​នៅ​វិហារឥស្លាម​នៅ​មីយ៉ាន់ម៉ា ព្រោះ​គ្រោះ​រញ្ជួយដី

ព័ត៌មានជាតិ៤២ នាទីutes មុន

រដ្ឋមន្រ្តីអប់រំ៖ សិស្សអាយុ១៥ ឆ្នាំកំពុងសិក្សាថ្នាក់ទី៧ដល់ទី១០ដោយសារកត្តាចូលរៀនយឺត និងការរៀនត្រួតថា្នក់

Sokha Hotels

ព័ត៌មានពេញនិយម