ព័ត៌មានអន្ដរជាតិ
អាមេរិកបង្កើនការនាំចេញឧស្ម័នធម្មជាតិពង្រាវទៅចិន មុន ត្រាំ ឡើងកាន់អំណាច
សហរដ្ឋអាមេរិកបានបង្កើនការនាំចេញឧស្ម័នធម្មជាតិពង្រាវទៅឱ្យប្រទេសចិននៅឆ្នាំនេះ ខណៈមានក្ដីបារម្ភពីភាពកាន់តែតានតឹងនៃជម្លោះពាណិញ្ជកម្ម ពេលលោក ដូណាល់ ត្រាំ ឡើងកាន់អំណាចជាប្រធានាធិបតីអាមេរិកជាថ្មី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

ទិន្នន័យគយចិន ដែលចេញផ្សាយកាលពីថ្ងៃពុធនេះ បានបង្ហាញថា ការនាំចូលឧស្ម័នធម្មជាតិពង្រាវរបស់ចិនពីសហរដ្ឋអាមេរិក បានកើនឡើងរហូតដល់ជាង ៦៣ ភាគរយ ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការណ៍នេះ បានធ្វើឱ្យអាមេរិកក្លាយជាប្រទេសទី៥ ដែលជាប់ក្នុងបញ្ជីអ្នកផ្គត់ផ្គង់ឧស្ម័នធម្មជាតិពង្រាវដល់ចិនធំជាងគេ ដោយឈរនៅពីក្រោយអូស្ត្រាលី កាតា រុស្ស៊ី និងម៉ាឡេស៊ី។
អាមេរិកបាននាំចេញឧស្ម័នធម្មជាតិពង្រាវទៅចិន ប្រមាណ ៣,៩ លានតោន គិតមកទល់ពេលនេះ ឆ្នាំនេះ។ ទោះបីជាចំនួនដដែលបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ក្ដី វារួមចំណែកត្រឹមតែប្រមាណ ៦ ភាគរយ នៃការនាំចូលឧស្ម័នធម្មជាតិពង្រាវសរុបរបស់ចិនប៉ុណ្ណោះ។

យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់ Bloomberg អ្នកនាំចូលរបស់ចិន បានចុះកិច្ចសន្យានាំចូលឧស្ម័នធម្មជាតិពង្រាវពីសហរដ្ឋអាមេរិក ប្រមាណ ១៤ លានតោន ចាប់ពីឆ្នាំ ២០២៦ ទៅ។
អ្នកវិភាគខ្លះលើកឡើងថា កំណើននៃការនាំចូលឧស្ម័នធម្មជាតិទៅចិន អាចគ្រាន់តែជាបណ្ដោះអាសន្នប៉ុណ្ណោះ ដោយអាចធ្លាក់ចុះមកវិញ ដោយសារតែគោលនយោបាយពន្ធរបស់លោក ត្រាំ។ ប្រសិនបើរដ្ឋបាល ត្រាំ នឹងអនុវត្តការដំឡើងពន្ធ ៦០ ភាគរយ លើទំនិញនាំចូលពីចិន ដូចការគំរាមរបស់ ត្រាំ មែននោះ នោះចិនអាចនឹងសងសឹកទៅលើសហរដ្ឋអាមេរិកវិញ ដោយកំណត់គោលដៅលើមុខទំនិញផ្សាយៗ រួមទាំងឧស្ម័ន។
រូបភាពបែបនេះ បានកើតឡើងក្នុងអំឡុងសង្គ្រាមពាណិជ្ជកម្មនៅអាណត្តិមុនរបស់លោក ត្រាំ រួចហើយ ដែលកាលនោះ វាបានធ្វើឱ្យមានការរំខានខ្លាំងដល់ការផ្គត់ផ្គង់ឧស្ម័នពីអាមេរិកទៅចិនស្ទើរតែពេញមួយឆ្នាំ ២០១៩៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ