Connect with us

ព័ត៌មានជាតិ

កម្ពុជា-ជប៉ុនមានក្តីរំពឹងខ្ពស់ក្នុងការជំរុញការទូទាត់ឆ្លងដែនតាមប្រព័ន្ធបាគង

បានផុស

នៅ

លោក Toshiya Shimakata ប្រធានក្រុមប្រឹក្សាភិបាលធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី បាន​បង្ហាញសុទិដ្ឋិនិយមចំពោះសក្តានុពលនៃកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនរវាង កម្ពុជា-ជប៉ុន តាមរយៈប្រព័ន្ធបាគង សំដៅជំរុញទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងទាក់ទាញភ្ញៀវទេចរជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក Toshiya Shimakata អំឡុងពេលដែលលោកបានដឹកនាំគណៈប្រតិភូ ពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាកាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

​ លោក Toshiya Shimakata បានជម្រាបជូនពីវឌ្ឍនភាពប្រតិបត្តិការ ធនាគារឯកទេស អ៊ីអន (ខេមបូឌា) នាពេលកន្លងមក និងបានលើកឡើងពីផែនការពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត។ លោក​មើលឃើញចំពោះសក្តានុពលនៃកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនរវាង កម្ពុជា-ជប៉ុន តាមរយៈប្រព័ន្ធបាគង របស់ធនាគារជាតិនៃកម្ពុជា ផងដែរ។

​លោកស្រីបណ្ឌិតទេសាភិបាល បានលើកឡើងពីការចូលរួមរបស់ ធនាគារឯកទេស អ៊ីអន (​ ក្នុងសកម្មភាពសង្គមនាពេលកន្លងមក និងបានលើកទឹកចិត្តឱ្យបន្តចូលរួមកាន់តែច្រើនថែមទៀត ជាពិសេសកិច្ចសហការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

ជាមួយគ្នានោះដែរ លោកស្រីបណ្ឌិត ជា​ សិរីក៏បានបញ្ជាក់ពីសារៈសំខាន់នៃការស្វែងយល់ឱ្យបានច្បាស់លាស់អំពីបទប្បញ្ញត្តិនានា មុននឹងដាក់ឱ្យដំណើរការផលិតផល ឬសេវាកម្មថ្មីណាមួយ ព្រមទាំងបានលើកទឹកចិត្តឱ្យមានការពិភាក្សាគ្នាលម្អិតជាមួយមន្រ្តីជំនាញរបស់ ធនាគាជាតិនៃកម្ពុជា ដើម្បីធានាបានអនុលោមភាពពេញលេញ។

​កាល​ពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២៣ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) និង​លោក SAITO Ken រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជ​កម្ម និង​ឧស្សាហកម្ម​នៃ​ប្រទេស​ជប៉ុន បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ស្តីពី​«​ការ​ទូទាត់​ដោយ​ផ្អែក​លើ​QR Code រួម​គ្នា​»​។​

ពិធី​ចុះ​ហត្ថ​លេខា​នេះ ធ្វើ​ឡើង​ក្រោម​វត្តមាន​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​លោក Fumio Kishida នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន ក្នុង​កិច្ច​ប្រជុំ​កំពូល​កម្ពុជា​-​ជប៉ុន ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ចាប់​ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៨ ខែធ្នូ​ឆ្នាំ​២០២៣​។​

យោងតាម NBC អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​កំណត់​ក្របខណ្ឌ​ជាក់លាក់ សម្រាប់​កិច្ចសហប្រតិបត្តិការ​លើក​កម្ពស់​សកម្មភាព​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ឆ្លងដែន​តាម QR Code ដ៏​ងាយស្រួល មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​។ ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​នេះ​ក៏​នឹង​ជួយ​លើកកម្ពស់​ចរាចរណ៍​រូបិយវត្ថុ​ជាតិ ព្រមទាំង​ជំរុញ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែមាន​សក្តានុពល​ថែមទៀត​ផងដែរ​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៥៦ នាទីutes មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ប្ដូរឈ្មោះដាក់ទៅជា «អាកាសចរណ៍ជាតិកម្ពុជា»

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៦ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានជាតិ៩ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម