Connect with us

សេដ្ឋកិច្ច

ធុរកិច្ចកម្ពុជាទទួលពានរង្វាន់ សម្រាប់ការអនុវត្តគោលការណ៍និរន្តរភាព

បានផុស

នៅ

សភាពាណិជ្ជកម្មអឺរ៉ុប នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីប្រកួតប្រជែង និងប្រគល់ពានរង្វាន់ ESG ដើម្បីអបអរដល់ធុរកិច្ចកម្ពុជាដែលឈានមុខក្នុងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។

កម្មវិធីនេះផ្តោតលើការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច ដែលកាន់មានសារៈសំខាន់ ក្នុងការលើកម្ពស់ការធ្វើប្រតិបត្តិការធុរកិច្ចប្រកបដោយវិជ្ជាជីវៈ និងនិរន្តរភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សា​បរ​ធន​បាលនៃសហគ្រិនខ្មែរ បានអបអរដល់ធុរកិច្ចដែលបានទទួលជ័យលាភី និងកោតសរសើរដល់ក្រុមហ៊ុនទាំងអស់ដែលបានចូលរួម ចំពោះការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមជាសាកល ដូចជាការប្រែប្រួលអាកាសធាតុ និងវិសមភាពសង្គម។

លោក ហែម វណ្ណឌី បានលើកឡើងថា៖ “គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច មិនមែនគ្រាន់តែជាប្រអប់ធីកនៅលើរបាយការណ៍អាជីវកម្មទៀតទេ ប៉ុន្តែជាក្របខណ្ឌសម្រាប់ការសម្រេចចិត្តដើម្បីភពផែនដី សហគមន៍ និងស្ថាប័នផ្ទាល់របស់យើង។”

លោករដ្ឋមន្ត្រីបានលើកទឹកចិត្តធុរកិច្ចនៅកម្ពុជា ឱ្យបន្តខិតខំអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច ដោយសង្កត់ធ្ងន់លើគុណតម្លៃរយៈពេលវែងនៃការអនវុត្តនេះ។

លើសពីនេះលោករដ្ឋមន្ត្រីក៏បានកោតសរសើរដល់សភាពាណិជ្ជកម្មអឺរ៉ុប និងសហគ្រិនខ្មែរ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញគំនិតផ្តួចផ្តើមផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច សម្រាប់វិស័យធុរកិច្ចនៅកម្ពុជា។

កម្មវិធីពានរង្វាន់ ESG របស់សភាពាណិជ្ជកម្មអឺរ៉ុប បានជ្រើសរើសធុរកិច្ចសម្រាប់ពាន​រង្វាន់ចំនួន​៥ប្រភេទគឺ៖ ពានរង្វាន់ផ្នែកបរិស្ថាន, ពានរង្វាន់បរិយាបន្ន សមធម៌ និង​សង្គម, ពានរង្វាន់ភាព​ជា​ដៃគូ​ឧស្សាហកម្ម, ពានរង្វាន់បច្ចេកវិទ្យា, និងពាន​រង្វាន់​​យុវជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម