ព័ត៌មានជាតិ
ចំណូលប្រតិបត្តិការរបស់ក្រុមហ៊ុនសែលកាតធ្លាក់ចុះ៨៧%
ក្រុមហ៊ុន ខេម ជ្ជីអេសអេម (CamGSM) ឬសែលកាត ដែលជាប្រតិបត្តិករទូរស័ព្ទចល័តដ៏ធំជាងគេនៅកម្ពុជា និងបានចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា បានរាយការណ៍ពីធ្លាក់ចុះនៃចំណូលអាជីវកម្ម៨៧% នៅក្នុងត្រីមាសទី៣ឆ្នាំនេះដែលសម្រេចបានចំនួន ៤ ពាន់លានរៀល ដែលថយចុះចំនួន ២៧ ពាន់លានរៀល បើធៀបនឹងត្រីមាសទី៣ ២០២៣។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាបានបង្ហាញថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន ខេម ជ្ជីអេសអេម មានទ្រព្យសកម្មសរុបចំនួន ២,៧២៧ ពាន់លានរៀល កើនឡើងចំនួន ៦% បើប្រៀបនឹងឆ្នាំ២០២៣។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសែលកាតបានថ្លែងក្នុងរបាយការណ៍នោះថា ទោះបីជាជួបប្រទះបញ្ហាប្រឈមជាបន្តបន្ទាប់ ក្នុងវិស័យ ទូរគមនាគមន៍យ៉ាងណាក្តី ក៏ក្រុមហ៊ុន សែលកាត នៅតែរឹងមាំ និងបន្តរីកលូត លាស់គួរឱ្យកត់សម្គាល់ផងដែរ។
អ្នកឧកញ៉ាថាជាមួយនឹងយុទ្ធសាស្ត្រក្នុងការពង្រីកទីផ្សារ រួមមានការពង្រីកកញ្ចប់សេវាអ៊ីនធឺណិតតាមផ្ទះ និងយុទ្ធនាការទីផ្សារដ៏មានភាពច្នៃប្រឌិត ក្រុមហ៊ុន សែលកាត បានទទួលលទ្ធផលគួរជាទីគាប់ចិត្ត។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងបន្តទៀតថា៖«ក្រុមហ៊ុនមានទ្រព្យសកម្មសរុប បានកើន ឡើងដល់ ២,៧២៧ ប៊ីលានរៀល ដែលបានឆ្លុះបញ្ចាំងពីការវិនិយោគឥតឈប់ ឈរ ទៅលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរគមនាគមន៍ និងការប្តេជ្ញាចិត្តក្នុងការ ពង្រីកនូវវិសាលភាព និងសេវារបស់ក្រុមហ៊ុនយើង។ ភាគហ៊ុនរបស់ភាគហ៊ុនិក ក៏បានកើនឡើងពី ៧% ទៅ ១,៨៣ ប៊ីលានរៀល ដែលការកើនឡើងនេះ សបញ្ជាក់ពីស្ថេរភាពហិរញ្ញវត្ថុ និងភាពរឹងមាំរបស់ក្រុមហ៊ុនយើង»។
«ខណៈដែលប្រាក់ចំណូលរបស់ក្រុមហ៊ុន មានការប្រែប្រួលបន្តិចបន្តួចនៅត្រីមាស នេះ បានធ្វើឲ្យក្រុមហ៊ុនដាក់ចេញនូវយុទ្ធសាស្ត្រថ្មី ក្នុងការសម្របខ្លួនទៅនឹងបទ ប្បញ្ញត្តិនាៗ ដែលបានដាក់ចេញ ក៏ដូចជាការវិវត្តនៃទីផ្សារផងដែរ។ យើងមាន ទំនុកចិត្តថា យុទ្ធសាស្ត្របង្ការនេះ នឹងជួយឲ្យក្រុមហ៊ុនមាននិរន្តរភាព និង កំណត់ពីភាពជោគជ័យជាក់លាក់ របស់យើងនាពេលអនាគត»។ នេះបើយោងតាមការថ្លែងអះអាងរបស់អ្នកឧកញ៉ា គិត ម៉េង៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត