Connect with us

ព័ត៌មានជាតិ

ធនាគារទូទាត់ប្រាក់យ៉ន់ត្រូវបានដាក់ឱ្យដំណើការនៅកម្ពុជា

បានផុស

នៅ

ជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងកម្ពុជា និងចិន ធនាគារទូទាត់ប្រាក់យ៉ន់(RMB Clearing Bank)​ ត្រូវបានដាក់ឱ្យដំណើការជាផ្លូវការនៅកម្ពុជានៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ដែលការណ៍នឹងរួមចំណែកដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍រវាងប្រជាជាតិទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Lin Jingzhen នាយកប្រតិបត្តិ និងជាអនុប្រធានប្រតិបត្តិនៃធនាគារចិនបានមានប្រសាសន៍ថា កាលពីខែធ្នូ ឆ្នាំ 2023 ក្រោមការណែនាំ និងការគាំទ្រពីធនាគារកណ្តាលនៃប្រទេសទាំងពីរ ធនាគារចិនត្រូវបានតែងតាំងជាធនាគារទូទាត់នៅកម្ពុជា។

លោកបានមានប្រសាសន៍ថា​ជាមួយនឹងការអនុវត្តកិច្ចព្រមព្រៀងRCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នានា​ បានធ្វើឱ្យមានការការកើនឡើងខ្លាំងនៃយតម្រូវការសម្រាប់ការសម្របសម្រួលការទូទាត់​ជាប្រាក់យ៉ន់។

លោកថា៖«ធនាគារ​ចិននឹងប្រើប្រាស់តួនាទីរបស់ធនាគារទូទាត់ប្រាក់យ៉ន់នេះឱ្យសកម្ម ដើម្បីផ្តល់ឱ្យអ្នកចូលរួមទីផ្សារនូវជម្រើសរូបិយប័ណ្ណទូទាត់ចម្រុះ បង្កើតបណ្តាញទូទាត់ឆ្លងប្រទេសដ៏ងាយស្រួល និងមានសុវត្ថិភាព កាត់បន្ថយការចំណាយលើការផ្លាស់ប្តូររូបិយប័ណ្ណ បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងលើកកម្ពស់ការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគឈានទៅដល់​កម្រិត​ថ្មី​មួយទៀត»​។

​លោក Lin បានមានប្រសាសន៍ថា ចាប់តាំងពីការបង្កើតធនាគារចិនសាខាភ្នំពេញក្នុងឆ្នាំ ២០១០ ខ្លួនបានផ្តល់ប្រាក់កម្ចីជាង ២ ពាន់លានដុល្លារចាក់បញ្ចូលក្នុងទីផ្សារកម្ពុជា។

លោកស្រី Zhong Jie ទីប្រឹក្សា​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ប្រទេស​ចិន​នៅ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​កម្ពុជា​រយៈពេល ១២ ឆ្នាំ​ជាប់​គ្នា។ យោងតាមស្ថិតិរបស់ចិន ពាណិជ្ជកម្មទ្វេភាគីពីខែមករា និងខែតុលាឆ្នាំនេះឈានដល់ ១៤,៤ ពាន់លានដុល្លារ កើនឡើង ១៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកស្រី​បន្ត​ថា ការ​នាំ​ចូល​របស់​ប្រទេស​ចិន​ពី​ប្រទេស​កម្ពុជា​បាន​កើន​ឡើង ២០% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ស្ថិតិ​កម្ពុជា​ក៏​បង្ហាញ​ដែរ​ថា ចិន​ជា​ប្រភព​វិនិយោគ​បរទេស​ធំ​បំផុត​របស់​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ចាប់ពីខែមករាដល់ខែតុលាឆ្នាំនេះ សហគ្រាសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគនៅកម្ពុជាដែលមានតម្លៃជិត៣ពាន់លានដុល្លាររួចទៅហើយ។

​លោកស្រីថា៖«ការបង្កើតនូវធនាគារទូទាត់ប្រាក់យ៉ន់នេះ នឹងជួយសម្រួលដល់ការប្រើប្រាស់ប្រាក់យ៉ន់សម្រាប់សហគ្រាស និងស្ថាប័នហិរញ្ញវត្ថុនៃប្រទេសទាំងពីរសម្រាប់ប្រតិបត្តិការឆ្លងព្រំដែន។ វា​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​កាន់​តែ​ច្រើន ហើយ​ដើរ​តួនាទី​ជា​វិជ្ជមាន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ»។

​លោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ការបង្កើតធនាគារទូទាត់ប្រាក់យ៉ន់នៅកម្ពុជានេះ ​កើតចេញពីគំនិតផ្តួចផ្តើមដោយថ្នាក់ដឹកនាំធនាគារកណ្តាលទាំងពីរ គឺធនាគារជាតិនៃកម្ពុជា និងធនាគារប្រជាជននៃ ប្រទេសចិនបន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅទីក្រុងប៉េកាំងកាលពីខែវិច្ឆិកាឆ្នាំមុន។

លោកបានថ្លែងថា៖«ការបើកដំណើរការធនាគារទូទាត់ប្រាក់ RMB នៅកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងទំនាក់ទំនងទ្វេភាគីរបស់យើង ដូចដែលបានបង្ហាញដោយទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់យើង។ ដូច​យើង​ដឹង​ហើយ​ថា ទំនាក់ទំនង​មិត្តភាព​រវាង​ចិន​និង​កម្ពុជា​មាន​ឫសគល់​យ៉ាង​ជ្រៅ​រាប់​សតវត្សរ៍។ ការតភ្ជាប់ដ៏យូរអង្វែងនេះបានវិវត្តទៅជាភាពជាដៃគូនាពេលបច្ចុប្បន្ន ដែលត្រូវបានកត់សម្គាល់ដោយការដោះដូរពាណិជ្ជកម្មដ៏រឹងមាំ ការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាដើម»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៦ វិនាទី មុន

កងកម្លាំងរបបយោធាវាយប្រហារ​លើ​ក្បួនរថយន្តជំនួយមនុស្សធម៌ចិន​​

សាយ
ជីវិតកម្សាន្ដ៣ នាទីutes មុន

សាយ ប្រកាសត្រៀមព្រឹត្តិការណ៍ “រត់ដោយបេះដូង លើកទី២” រៃអង្គាសថវិកាជួយសាលារៀនទន្សាយ

ព័ត៌មានជាតិ៤ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យយកចិត្តទុកដាក់ខ្ពស់លើការផ្គត់ផ្គង់ទឹក ភ្លើង អនាម័យ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

ព័ត៌មានជាតិ៥ នាទីutes មុន

ត្រីមាសទី ១ ឆ្នាំ ២០២៥ នេះ ក្រសួងការងារ ស្វែងរកការងារជូនយុវជន បានជាង ១ ពាន់នាក់

ព័ត៌មានជាតិ៦ នាទីutes មុន

រដ្ឋសភាជំរុញការបញ្ជ្រាបសារសុខភាពឱ្យបានខ្លាំងជាងគ្រឿងស្រវឹង និងភេសជ្ជៈផ្អែម

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៨ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

Sokha Hotels

ព័ត៌មានពេញនិយម